-
ប្រមុខការទូត៖ ជប៉ុនបានត្រៀមខ្លួនក្នុងការបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីមកជួយកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២
ភ្នំពែញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសជប៉ុនបានត្រៀមខ្លួនក្នុងការបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីមកជួយកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន២.៤៨២លានយ៉េន (ប្រមាណ១៨,២៤លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជឿជាក់ថា ការគាំទ្រនេះនឹងចូលរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្ដ ដូចគ្នានឹងស្មារតីនៃការចូលរួមចំណែករបស់ប្រទេសជប៉ុន ចំពោះកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន នាឆ្នាំមុន៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
អគ្គលេខាធិការ គ.ជ.ប៖ ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតប្រព្រឹត្តតាមច្បាប់ ចាំបាច់ត្រូវតែមានការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី និងដោយរលូន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវតែមានការបណ្តុះបណ្តាល បំពាក់បំប៉ន ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបទប្បញ្ញត្តិនៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសក្នុងការរៀបចំបញ្ជីបេក្ខជន និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមកម្មវិធីកុំព្យូទ័រ និងដោយដៃ។ វគ្គបណ្តុះបណ្តាលលើកនេះ មានលក្ខណៈខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយនាពេលនេះ យើងធ្វើការបណ្ដុះបណ្ដាលទាំងនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត រួមទាំងការបង្ហាញការអនុវត្ត ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបេក្ខជនដើម្បីជាជំនួយ ដល់គណបក្សនយោបាយ ក៏ដូចជាមន្រ្តីបោះឆ្នោត។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ ឯកឧត្តម ទេព នីថា បានថ្លែងថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងខ្ពស់អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមរយៈការលើកជាសំណួរផ្សេងៗ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សជានារីឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅឆ្ងាយ។ ជាក់ស្តែង ក្នុងស្រុកស្ទឹងត្រង់នេះផ្ទាល់ មានសមិទ្ធផលអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ចំនួន៦៥ខ្នង ស្មើនឹង៤៦០បន្ទប់ សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅរបស់ប្រជាពលរដ្ឋ ដែលនឹងផ្តល់នូវផលផ្លែផ្កាសម្រាប់បុគ្គល គ្រួសារ និងសង្គម។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធនានានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ អគារសម្ពពនៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលក្រោមដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្តី្រ ជាពិសេស តាមរយៈការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូល។ សក្ខីភាពនេះបានបង្ហាញថា ប្រជាពលរដ្ឋយើងនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាលលំបាកបំផុត ជាពិសេសនៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ-១៩…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាតែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ហើយបំពេញនូវចន្លោះខ្វះខាតនានា ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ ជាក់ស្តែងនៅក្នុងអាណត្តិនយោបាយខាងមុខ គឺដូចបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជានឹងបន្ថែមការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ វប្បធម៌ និងគណិតវិទ្យា (STEAM) ព្រមទាំងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ តាមរយៈការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ទន្ទឹមនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមគោរពដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត និងការតស៊ូអត់ធ្មត់គ្រប់យ៉ាងរបស់លោកគ្រូ-អ្នកគ្រូ នៅក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ការកសាងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ព្រមជាមួយនឹងកោតសរសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងបានផ្តោតអាទិភាពលើការកកម្ពស់គុណភាពអប់រំនៅរាជធានីភ្នំពេញ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ៤យ៉ាង គឺ សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរនិងខ្មែរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ៤យ៉ាង រួមមាន៖ ទី១.ការប្រកាន់សច្ចធម៌ ដោយផ្សព្វផ្សាយតែអំពីការពិតដែលបានកើតមានទ្បើងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ទី២.ការប្រកាន់នូវធម៌អហិង្សាក្នុងការឆ្លើយតបទៅនឹងសកម្មបំពាននានា។ ទី៣.ការប្រកាន់ខ្ជាប់នូវស្មារតីគ្រួសារខ្មែរតែមួយ ដោយឈរលើមូលដ្ឋានស្រលាញ់រាប់អានគ្នាជាបងប្អូន ហើយសម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ក៏បានប្រកាន់យកនូវស្មារតីនេះ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់កើតមានទ្បើយក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំរបស់កម្ពុជា និងទី៤.គឺការយកអស់កម្លាំងកាយចិត្តជួយផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៏ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា។ សកម្មភាពទាំងអស់នេះហើយ ដែលធ្វើឱ្យក្រុមការងារទទួលបានការគោរពស្រលាញ់ និងភាពកក់ក្តៅពីសំណាក់បងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេសគ្រប់មជ្ឈដ្ឋានរហូតមក។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរមហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង១.២០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខែ្មររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរសក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចកិត្តិសង្គហបណ្ឌិត» ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពនិងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។ ដូចនេះ ភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាមរយៈការអនុវត្តនូវគោលនយោបាយដ៏ត្រឹមត្រូវ និងឥតងាករេរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជនទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផលត្រលប់មកសង្គមជាតិទាំងមូលវិញផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។ ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន កម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ទទួលបន្ទុកការងារភាគខាងត្បូងនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ចូលជួបសំណេះសំណាល ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏ស្របពេលដែលកម្ពុជាក៏កំពុងមមាញឹកត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ផងដែរ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះទឹកចិត្ត និងកាយវិការប្រកបដោយមិត្តភាពជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលស្តែងឡើងតាមរយៈការអញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចពេលនេះ។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរលើការងារជាច្រើន រួមមានជាអាទិ៍៖ ការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការងារខណ្ឌសីមា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពធំចម្បងបំផុត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអបអរសាទរចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា…
-
ព្រឹទ្ធសភានឹងប្រជុំពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា និងឡាវ នៅថ្ងៃទី១០ ខែមេសា
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០២ រួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។២-គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា កាលទី៤ ដោយមានរបៀបវារៈចំនួន១។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា…