-
សារសំឡេងរបស់សម្តេចតេជោទាក់ទងដល់សំបុត្រចូលទស្សនា និងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារសំឡេងរបស់សម្តេចតេជោទាក់ទងដល់សំបុត្រចូលទស្សនា និងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២៕ សូមស្តាប់សារជាសំឡេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
លោក អៀ ចាន់ណា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចយល់ព្រមឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ តាមរយៈសារជាឃ្លីបវីដេអូ លោក អៀ ចាន់ណា បានថ្លែងថា ក្រោយពេលដែលទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន យល់ព្រមទទួលយករូបលោកជាសមាជិកគណបក្សប្រជាជនកម្ពុជា លោកពិតជាមានសេចក្តីរីករាយរំភើបយ៉ាង ក្រៃលែង និងសូមគោរពថ្លែងអំណរគុណសម្តេចជាគោរពដ៏ខ្ពង់ខ្ពស់ និងយ៉ាងជ្រាលជ្រៅបំផុត។ ជាមួយគ្នានេះ លោក អៀ ចាន់ណា បានសន្យាថា នឹងខិតខំបំពេញការងារជូនប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងតាមរយៈគោលនយោបាយល្អរបស់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ទៅដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ
-
លោក អៀ ចាន់ណា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក អៀ ចាន់ណា អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើលិខិតគោរពជូនសម្តេចតតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នៅក្នុងលិខិតលោក អៀ ចាន់ណា បានគោរពជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន ថា៖”ខ្ញុំបាទបានមើលឃើញពីភាពជោគជ័យនៃការដឹកនាំរបស់សម្តេច ខ្ញុំសូមសម្តេចមេត្តាផ្តល់ឱកាសឲ្យរូបខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបម្រើជាតិ មាតុភូមិ ក្រោមដំបូលសន្តិភាព និងសន្យាថា នឹងគោរពតាមច្បាប់របស់ជាតិដោយសេចក្តីអនុគ្រោះបំផុត”។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចថា ៖ លោក អៀ ចាន់ណាបានចេញវីដេអូ និងលិខិតសុំមកចូលរួជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ ញានិងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅទៀត៕ សូមជម្រាបថា លោក អៀ ចាន់ណា បានធ្វើលិខិត និងវីដេអូ សុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន…
-
កម្ពុជា និងអង្គការ IOM បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត
ភ្នំពេញ៖ «អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) បានអះអាងអំពីការផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា ដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍»។ នេះជាការបញ្ជាក់របស់លោកស្រី Sarah Lou Arriola នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM នៅក្នុងឱកាសចូលជួបសម្តែងការគួរសមឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ លោកស្រី Sarah Lou Arriola បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ២០២២ និងការទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តរៀបចំ 32nd SEA Games។ ជាមួយការកោតសរសើរពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង IOM លោកស្រីបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ពន្ធ័ទាំងអស់នៅក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍។ លោកស្រីក៏មានបំណងចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាន និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការគ្រប់គ្រងត្រួតពិនិត្យតាមព្រំដែន។ ជាមួយគ្នានេះ ឯកឧត្តម លុយ ដាវីត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Lou…
-
លោក សួង សុភ័ណ្ឌ លាលែងពីប្រធានគណបក្សខ្មែរឈ្នះ
ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ បានឱ្យដឹងថា គណបក្សខ្មែរឈ្នះ មិនមែនជាកម្មសិទ្ធិរបស់លោកនោះទេ សូមមេដឹកនាំបន្ទាប់បន្តបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរដោយមានស្មារតីទទួលខុសត្រូវក្នុងអាណត្តិរបស់ខ្លួន។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក សួង សុភ័ណ្ឌ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ គួររម្លឹកឱ្យដឹងថា លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងជាអតីតបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន នៃអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សខ្មែរឈ្នះ៕ដោយ៖ពលជ័យ
-
អគ្គលេខាធិការ គ.ជ.ប៖ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់
ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប ឯកឧត្ដម ទេព នីថា បានបញ្ជាក់ថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសក្រោយការបោះឆ្នោតឆ្នាំ២០១៣ កម្ពុជាធ្វើការកែទម្រង់ស៊ីជម្រៅមួយកម្រិតថែមទៀតទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំ ការបោះឆ្នោត។ តាមរយៈការកែទម្រង់នេះ នៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយដាក់បញ្ចូលស្ថាប័ន គ.ជ.ប ទៅក្នុងជំពូកទី១៥ ថ្មី(ពីរ) ហើយក្រោយមកច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាបន្តបន្ទាប់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិក គធ.ខប ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ…
-
ប្រធានរដ្ឋឡាវនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី៤ ដល់ទី៦ ខែឧសភា
ភ្នំពេញ៖ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៤ ដល់ទី៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ប្រភពដដែលបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់…
-
លោក សួង សុភ័ណ្ឌ លើកឡើងពីការបែកបាក់របស់គណបក្សប្រឆាំងពិបាកក្នុងការរួមកម្លាំងគ្នាយកឈ្នះលើគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ អតីតមេដឹកនាំចលនាយុវជន និងជាអតីតបេក្ខជនតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់អំពីមូលហេតុដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជជនកម្ពុជាថា ចំណុចទី១.បរិបទនយោបាយមានប៉ូលពីរ គឺប៉ូលប្រឆាំង និងប៉ូលស្រប ហើយប៉ូលប្រឆាំងមានការបែកបាក់ពិបាកក្នុងការរួមកម្លាំងគ្នាយកឈ្នះ ដូច្នេះបានជាលោកសម្រេចចិត្តប្រើប្រាស់សមត្ថភាពជួយរដ្ឋាភិបាលដើម្បីរក្សានូវសន្តិភាព និងបន្តការអភិវឌ្ឍន៍។ ចំណុចទី២.គណបក្សប្រជាជនកម្ពុជា បានត្រៀមរៀបចំមេដឹកនាំស្នងទៅអនាគត។ ជាក់ស្តែងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអនាគតនឹងក្លាយទៅជានាយករដ្ឋមន្ត្រីក្នុងពេលខាងមុខ។ ដូច្នេះលោកជាមនុស្សជំនាន់ថ្មី ជាអ្នកនយោបាយចាស់វស្សាដែរហើយ មានឆន្ទៈរួមកម្លាំងជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីរក្សានូវសន្តិភាព និងបន្តការអភិវឌ្ឍន៍។ បើទោះបីជាមិនទាន់មានការបោះឆ្នោត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនទាន់ក្លាយជានាយករដ្ឋមន្ត្រី ក៏លោកនិងក្រុមការងារខិតខំប្រឹងប្រែងជួយសម្តេចជាបណ្តើរៗផងដែរ។ លោកបានបន្តថា មានលក្ខខណ្ឌផ្សេងៗទៀតច្រើន និងអត់មានជម្រើសផ្សេង ហើយមានតែពេលនេះទេ ដែលលោកត្រូវសម្រេចចិត្តផ្លូវនយោបាយពីផ្លូវប្រឆាំងមកជួយកិច្ចការងាររដ្ឋាភិបាលដោយស្មោះត្រង់ជាទីបំផុត។ លោក សួង សុភ័ណ្ឌ បានលើកឡើងពីការបែកបាក់របស់គណបក្សប្រឆាំងថា ជាទិដ្ឋភាពទូទៅដែលយើងមិនអាចលាក់បាំងបាន យើងឃើញថា បើទោះបីជាលទ្ធផល នៃការរំលាយកន្លងមកក៏ដោយនោះ ក៏ប៉ុន្តែមេដឹកនាំនយោបាយគួរតែចេះសាមគ្គីគ្នា រួបរួមគ្នា ប៉ុន្តែការរួបរួមនឹងមិនបានកើតឡើងទេ មានការបែកបាក់ ហើយមានព័ត៌មានផ្ទៃក្នុងមួយចំនួនទៀត។ ចំពោះគណបក្សប្រឆាំងបច្ចុប្បន្ន លោកមើលឃើញជាក់ស្តែងមានតែការប្រេះឆាផ្សេងៗ។ ហេតុផលទាំងអស់នេះហើយ បើលោកឈានទៅរួមកម្លាំងជាមួយបក្សប្រឆាំងវាអត់ទទួលបានលទ្ធផលអ្វីទេ។…
-
លោក គៀន ពន្លក សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក គៀន ពន្លក បានចេញវីដេអូ និងលិខិតសុំទោស និងសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈសារក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គៀន ពន្លក។ ដោយសារលោក គៀន ពន្លក កំពុងរស់នៅ និងធ្វើការនៅខេត្តតាកែវ សូមប្រគល់ជូនគណៈកម្មាធិការបក្សខេត្តតាកែវ រៀបចំបែបបទបញ្ចូលបក្សជូន លោក គៀន ពន្លក ស្របតាមនិតិវិធីរបស់គណបក្សប្រជាជនកម្ពុជា។ សូមជម្រាបឱ្យដឹងថា លោក គៀន ពន្លក គឺជាមន្ត្រីនៃនាយកដ្ឋានបណ្ដុះបណ្ដាលនៃអតីតគណបក្សសង្គ្រោះជាតិ និងជាអគ្គលេខាធិការអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា។ លោក គៀន ពន្លក បានចេញវីដេអូទទួលស្គាល់កំហុសរបស់ខ្លួនដែលធ្លាប់បានធ្វើការរិះគន់ និងវាយប្រហារទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសុំការអភ័យទោសចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងកន្លងមកដោយសារតែលោកចាញ់បោកគណបក្សប្រឆាំង។ ជាពិសេសការញុះញង់ពីសំណាក់បរទេស។ លោក គៀន ពន្លក បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសុខសន្តិភាព…
-
លោក អៀ ចាន់ណា ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានចាកចេញពីពន្ធនាគារ
ភ្នំពេញ៖ បន្ទាប់ពីមានការសម្របសម្រួលខាងផ្លូវច្បាប់ លោក អៀ ចាន់ណា មន្ត្រីនៃគណបក្សប្រឆាំងបានចេញពីពន្ធនាគារព្រៃសហើយ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈវិដេអូឃ្លីប លោក អៀ ចាន់ណា បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះដល់រូបលោក និងបានជួយអន្តរាគមន៍ឱ្យរូបលោកបាននៅក្រៅឃុំដើម្បីបានមកជួបជុំក្រុមគ្រួសារ។ សូមជម្រាបថា លោក អៀ ចាន់ណា បានធ្វើលិខិត និងវីដេអូសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាន នៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០។ នៅក្នុងលិខិតសុំទោស លោក អៀ ចាន់ណា បានសន្យាថា នឹងមិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។ ជាមួយគ្នានេះ លោក អៀ ចាន់ណា សុំសម្តេចតេជោ ហ៊ុន សែន មេត្តាករុណាដល់រូបលោកជួយអន្តរាគមន៍ឲ្យរូវលោកបាននៅក្រៅឃុំដើម្បីបាន មើលថែគ្រួសារ និងធ្វើជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។ តាមរយៈវីដេអូ លោក អៀ ចាន់ណា បានសូមទទួលស្គាល់កំហុសឆ្គងនាពេលកន្លងមកដែលនាំឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល…