-
សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញពីមោទនភាពដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានសម្តែងមោទនភាពយ៉ាងខ្លាំងខណៈដែលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានជោគជ័យ អនុវត្តបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ដែលនឹងបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅថ្ងៃទី១៧ ខែឧសភា ស្អែកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ យើងវាយតម្លៃថា ការចាត់ចែងប្រកួតកីឡាស៊ីហ្គេមលើកនេះ បានជោគជ័យយ៉ាងធំធេងបំផុត ជាពិសេសកីឡាទាំងអស់សុទ្ធតែសប្បាយរីករាយ ទោះបីជាបានចំណាត់ថ្នាក់ទាបក៏នៅតែសប្បាយរីករាយ។ នេះគឺជាជោគជ័យលើសពីការរំពឹងទុករបស់គណៈកម្មាធិការស៊ីហ្គេម ទទួលបានចំណាត់ថ្នាក់ទី៤ កីឡាករ កីឡាការនី នៅរបស់យើងទទួលបានមេដាយគ្រប់វិញ្ញាសារប្រកួត។ សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋដែលចង់មកចូលរួមទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមមានចំនួនជាងកន្លះលាននាក់ ប៉ុន្តែពហុកីឡដ្ឋានមរតកតេជោ អាចផ្ទុកមនុស្ស បានតែចំនួនពី៥ទៅ៦ម៉ឺននាក់។ ជាមួយគ្នានេះ សម្តេចពិជ័យ ទៀ បាញ់ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមតាមដានទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមតាមស្លាយបានផ្សាយបន្ត។ កន្លែងនេះមកដល់ម៉ោងនេះ គឺរៀបចំពេញអស់ហើយ យើងសុំអធ្យាស្រ័យ ចំពោះបញ្ហានេះ ដើម្បីធនាបាននូវសុវត្ថិភាពជាចម្បង ដែលជាការរួមចំណែកទទួលខុសត្រូវទាំងអស់គ្នា។ សម្តេចពិជ័យ ទៀ បាញ់ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងបើកទូលាយដល់កីឡាករ កីឡាការិនី បរទេសដែលចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយអនុវត្តប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃខានស្អែក នឹងមានកីឡាករ នៃប្រទេសមួយចំនួនវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយនឹងមានកីឡាករប្រទេសមួយចំនួនទៅទស្សនាប្រាសាទអង្គរវត្ត…
-
អ្នកនាំពាក្យ គ.ជ.ប ៖ គណបក្សភ្លើងទៀនមានពេលប្រាំថ្ងៃប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖គណបក្សភ្លើងទៀននៅមានពេល ៥ថ្ងៃប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប សាមីគណបក្សអាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឱ្យលើសពីប្រាំថ្ងៃ បន្ទាប់ពីគ.ជ.បចេញលិខិត បដិសេធ ។ក្នុងរយៈពេល១០ថ្ងៃក្រុមប្រឹក្សា ធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។នេះជាប្រសាសន៍ឯកឧត្តម ហង្ស ពុទ្ធា សមា ជិកគ.ជ.បនិងជាអ្នកនាំពាក្យកាលពីយប់ថ្ងៃទី១៥ខែឧសភាបន្ទាប់ពីវិលត្រឡប់មកពីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅប្រទេសថៃ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា៖ “គ.ជ.ប ត្រូវអនុវត្តទៅតាមច្បាប់ជាធរមានគ.ជ.ប មិនវង្វេងទេ ។នៅពេលដែលមិនទទួលបានឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គឺគ.ជ.ប បដិសេធ “។អ្នកនាំពាក្យគ.ជ.បបន្តថាច្បាប់អត់មានចែងថាការបោះឆ្នោតមួយប្រព្រឹត្តទៅលុះត្រាតែមានគណបក្សនេះ គណបក្សនោះចូលរួមទេ ។អវត្តមានគណបក្សណាមួយមិនប៉ះពាល់ដល់ដំណើរបោះឆ្នោតទេ។អាចនឹងមានគណបក្សនយោបាយចំនួនតែ១៩ប៉ុណ្ណោះដែលគ.ជ.បទទួលស្គាល់អនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧ នា ថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣។ លោកហង្សពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅមានភាពសេរី ត្រឹមត្រូវ ផ្អែកទៅលើច្បាប់និងបទប្បញ្ញត្តិដែលមានជា ធរមាន ហើយភាគីពាក់ព័ន្ធទាំងអស់ ទាំងគណបក្សនយោបាយ នឹងទទួលយកបាននូវការរៀបចំចាត់ចែងរៀបចំការបោះ ឆ្នោតរបស់គ.ជ.ប។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀប ចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ការបដិសេធនេះ…
-
គណបក្សខ្មែរតែមួយ គាំទ្រ គ.ជ.ប បដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបានបំពេញគ្រប់ លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣ ។ គណបក្សខ្មែរតែមួយ សូមប្ដេជ្ញាចូលរួមចំណែកការពារនូវសុខសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម និងគោរព តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ គណបក្សខ្មែរតែមួយ ក៏បានស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតម្កល់សេចក្តីសម្រេចបដិសេធរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដើម្បីធានាបាននូវតម្លាភាព និងភាពស្មើគ្នាចំពោះមុខច្បាប់រវាងគណបក្សនយោបាយទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕
-
គណបក្សកសិករ គាំទ្រ គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទាន
ភ្នំពេញ៖ គណបក្សកសិករ ប្រកាសគាំទ្រចំពោះសេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទាន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី-ខេត្ត ដោយគ្មានភ្ជាប់មកជាមួយនូវឯកសារស្តីពី ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជ ធានី-ខេត្តឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំនុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ។ នេះបើយោងតាមសេចក្តីថ្លែងការណ័របស់គណបក្សកសិករ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
-
គណបក្សសញ្ជាតិកម្ពុជា គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចស្តីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមញ្ញត្តិរបស់គណបក្សសញ្ជាតិកម្ពុជា ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕
-
គណបក្សខ្មែររួបរួមជាតិ គាំទ្រសេចក្តីសម្រេចរបស់ គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ជុំវិញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដូចតទៅ៖១-គាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គ.ជ.ប ទៅលើបណ្ដាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ដោយស្មើភាព គ្មានការរើសអើង។២-អំពាវនាវឱ្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការសេចក្ដីសម្រេចរបស់ គជប ស្ដីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧។៣-ជាមួយនឹងការសោកស្តាយ ដែលគណបក្សភ្លើងទៀន មិនបំពេញបែបបទតាមលក្ខខណ្ឌតម្រូវរបស់ គជប ទោះដោយចេតនា ឬអចេតនាក្តី ដែលនាំឱ្យខកខានមិនអាចចុះបញ្ជីឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់សមាជិក និងអ្នកមានសមាន្យចិត្តគាំទ្រគណបក្សភ្លើងទៀន កុំបន្តធ្វើសកម្មភាពតវ៉ា ឬប្រឆាំង ដោយការតស៊ូមតិតាមសន្តិវិធីក្តី តាមរូបភាពណាក្តី ព្រោះគ្មានទទួលអ្វី ក្រៅពីបង្កការវឹកវរ ប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់សេដ្ឋកិច្ច សង្គម និងនាំឱ្យមានគ្រោះថ្នាក់ និងប្រឈមផ្លូវច្បាប់តែប៉ុណ្ណោះ៕
-
ទស្សនៈពលរដ្ឋ៖ ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន
ភ្នំពេញ៖ ពិតជាគួរឱ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀន ដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួន ដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឱ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឱ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត៣០ឆ្នាំក្នុងឆាកនយោនបាយ បែរជាទីបំផុតរកឯកសារឱ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ១០យ៉ាង ដែលមិនអាចខ្វះបាន ពីព្រោះវាជាលក្ខខណ្ឌដែលតម្រូវដោយច្បាប់។ គណបក្សនយោបាយនីមួយៗ ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីចុះបញ្ជី។ ជាក់ស្តែង គណបក្សមួយចំនួន ជាពិសេសគណបក្សប្រជាជនកម្ពុជាបានយកឯកសារទៅចុះបញ្ជីតាំងពីថ្ងៃដំបូងដែល គ.ជ.ប ប្រកាសបើកទទួលម៉្លេះ។ ហេតុអ្វីត្រូវស្រូតរូតរះ? ពីព្រោះទី១៖ គេបានត្រៀមលក្ខណៈជាមុនរួចស្រេចអស់ ហើយដោយមិនចាំបាច់អែអង់ឡើយ និងទី២៖គេចង់បង្ការក្រែងមានការខ្វះខាតអ្វីជាយថាហេតុ គេមានពេលវេលាគ្រប់គ្រាន់ដើម្បីកែតម្រូវ។ ចំណែកឯបក្សភ្លើងទៀន បានទៅចុះបញ្ជីនៅថ្ងៃចុងក្រោយ ហើយនៅតែខ្វះឯកសារទៀត។ ក្រោយពីពិនិត្យពាក្យសុំចុះបញ្ជី គ.ជ.ប បានប្រកាសជូនដំណឹងទៅបក្សភ្លើងទៀនឱ្យបំពេញលក្ខខណ្ឌចំនួន៣ ដែលខ្វះខាត៖ ទី១ ត្រូវមានឯកសារដើមនៃការចុះឈ្មោះបក្សនយោបាយនៅក្រសួងមហាផ្ទៃ ទី២ ត្រូវមានបង្កាន់ដៃបង់ប្រាក់តម្កល់នៅរតនាគារជាតិចំនួន១៥លានរៀល និងទី៣ ត្រូវដកឈ្មោះលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រ ពីព្រោះបុគ្គលរូបនេះមិនទាន់ទទួលបានសម្បទារឡើងវិញសម្រាប់ឈរឈ្មោះបោះឆ្នោតឡើយ បន្ទាប់ពីតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីពេលកន្លងទៅ។ ឯកសារចុងក្រោយដែលគណបក្សភ្លើងទៀនមិនបានបំពេញគឺ ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសោះ ហេតុអ្វីបក្សភ្លើងទៀនមិនអាចបំពេញបាន? «នេះគឺជាលទ្ធផលនៃកម្សោយផ្លូវច្បាប់ និងធនធានមនុស្ស និងជាពិសេស ភាពខ្ជីខ្ជាររបស់គណបក្សភ្លើងទៀនទើបបណ្តាលឱ្យជួបបញ្ហាបែបនេះ»។…
-
គណបក្សធម្មាធិបតេយ្យគាំទ្រការសម្រេចរបស់ គ.ជ.ប យ៉ាងពេញទំហឹង
ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេច លេខ២៣៣ គជ.បស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការបដិសេធការចុះបញ្ជីគណក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សធម្មាធិបតេយ្យ សូមគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) យ៉ាងពេញទំហឹង ដែលបានអនុវត្តត្រឹមត្រូវឥតលម្អៀងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើគណបក្សនយោបាយ ដែលបានចូលរួមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕
-
គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការបដិសេធចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ នៅក្នុងញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងនាមខ្ញុំថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលមានចែងក្នុង រដ្ឋធម្មនុញ្ញ ស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ និងមិនមែនជាស្ថាប័ននយោបាយទេ។ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកបទៅដោយតម្លាភាព និងភាពសុក្រិតយុត្តិធម៌ សម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ តាងនាមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សកម្លាំងប្រជាធិតេយ្យ សូមប្ដេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពទៅតាមលក្ខខណ្ឌគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជានិច្ច៕
-
សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចរបស់ គ.ជ.ប ដែលបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ សមាគមរាជសីហ៍ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។ នេះបើយោងតាមចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕