Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម ស៊ូ ឈីមីង៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់

    ឯកឧត្តម ស៊ូ ឈីមីង៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់

    ភ្នំពេញ៖ អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន ឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូ នៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ គណៈប្រតិភូចិនក៏បានសម្តែងនូវអំណរគុណជូនចំពោះសម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា នៅវិមានរដ្ឋសភា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។ ឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង…

  • លោក យឹម ស៊ីណន ត្រូវបានដោះលែងបន្ទាប់ពីសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោនាយករដ្ឋមន្ត្រី

    លោក យឹម ស៊ីណន ត្រូវបានដោះលែងបន្ទាប់ពីសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ លោក យឹម ស៊ីណន ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើជាវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសំណេររបស់ខ្លួនដែលបានសរសេរលើបណ្តាញសង្គមប្រមាថដល់អង្គព្រះមហាក្សត្រ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ យឹម ស៊ីណន ដែលត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ២៤៣៣ “វ៌ ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។ សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីព្រះទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២…

  • លោក យឹម ស៊ីណន ចេញវីដេអូនិងលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន

    លោក យឹម ស៊ីណន ចេញវីដេអូនិងលិខិតសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានចេញវីដេអូ រួមនឹងលិខិត សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក ថ្មីៗកន្លងទៅនេះ។ គួររម្លឹកឱ្យដឹងថា លោក យឹម ស៊ីណន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» ក្រោយត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕ប្រភព៖ Freshnews

  • ឯកឧត្តម ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

    ឯកឧត្តម ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

    ភ្នំពេញ៖ «អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ» (ជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ និងពង្រីកមិត្តភាពខាងក្រៅឲ្យកាន់តែរឹងមាំ)។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសន វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ថ្ងៃនេះដ្បិតថា សិក្ខាកាមដែលចូលរួមក្នុងបាឋកថា នៅសាកលវិទ្យាល័យការពារជាតិ សុទ្ធតែស្ថិតក្នុងឯកសណ្ឋានការពារជាតិ ដែលជាអង្គភាពជំនាញ និងវិន័យ តែសិក្ខាកាមទាំងអស់ ក៏ជាពលរដ្ឋខ្មែរ ក៏ជាសមាជិកនៃក្រុមគ្រួសារខ្មែរ អាចជាមេគ្រួសារផង និងអាចជាអនាគតអ្នកដឹកនាំផង។ ក្នុងន័យនេះ ប្រាកដណាស់ថាយើងមានតួនាទីភារកិច្ចប្រចាំថ្ងៃ តែការងាររួមរបស់យើងនោះ គឺការពារសេចក្តីសុខ និងភាពសម្បូរសប្បាយរបស់ក្រុមគ្រួសារយើង និងសង្គមយើង។ យើងធ្លាប់មានបទពិសោធន៍នៃការសាកល្បងច្រើនណាស់ដែលនាំមកនូវការបង្កើតចលាចលជាបន្តបន្ទាប់ ដែលនាំឱ្យមានភាពអនាធិបតេយ្យ និងអស្ថិរភាពសង្គមរួចមកហើយ ដូច្នេះយើងត្រូវតែការពារមិនឱ្យមានស្ថានភាពចលាចលទាំងអស់នោះ មករំខានសេចក្តីសុខរបស់យើងទៀតនោះទេ។ យើងប្តេជ្ញា ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម…

  • ប្រធាន គ.ជ.ប ស្នើភាគីជប៉ុនជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ

    ប្រធាន គ.ជ.ប ស្នើភាគីជប៉ុនជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសំណូមពរដល់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះតែងតែប្តឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង។ ការសំណូមពរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់នានាជុំវិញស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា នៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តទៀតថា ឯកឧត្តមនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុកផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៨មក គ.ជ.ប…

  • ទស្សនៈពលរដ្ឋ៖ «តើសន្តានអ្នកនយោបាយប្រឆាំងសុទ្ធតែស្មោកគ្រោកបែបនេះឬ?»

    ទស្សនៈពលរដ្ឋ៖ «តើសន្តានអ្នកនយោបាយប្រឆាំងសុទ្ធតែស្មោកគ្រោកបែបនេះឬ?»

    ភ្នំពេញ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ មិនថានៅតាមតុកាហ្វេ ផ្សារ ឬក្លិបហាត់ប្រាណនោះទេ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត យើងកត់សំគាល់ឃើញថាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនថាប្រុស ឬស្រី យុជនឬមនុស្សចាស់នោះឡើយ ពួកគេនាំគ្នាជជែកលេង និងសំដែងការហួសចិត្តចំពោះពាក្យសំដីនិងទង្វើរបស់ លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនដែលបែកធ្លាយតាមហ្វេសប៊ុក។ ហួសចិត្តត្បិតបានឮពាក្យសម្តីអសុរោះដែល លី សុធារ៉ាយុត្តិ ប្រើជាមួយដៃគូស្នេហារបស់ខ្លួនយ៉ាងក្តៅសាច់ ស្រើបស្រាលដែលធ្វើឱ្យមហាជនទូទៅបានដឹង និងយល់ច្បាស់អំពីភាពស្មោកគ្រោកនិងអសីលធម៌ដ៏គួរឱ្យខ្ពើមរអើមរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា។ គ្រាន់តែផេកកម្ពុជាពិតមួយដែលនិយាយពីរឿង លី សុធារ៉ាយុត្តិ មានអ្នកមើលដល់ទៅជាងមួយលាននាក់។ ជាធម្មតា រឿងស្នេហាជារឿងធម្មជាតិរបស់មនុស្សលោកហើយក៏អាចចាត់ទុកជារឿងឯកជនដែរ។ ប៉ុន្តែសម្រាប់ករណី លី សុធារ៉ាយុត្តិ វាពិតជាបានដើរហួសផុតពីក្របខណ្ឌនៃឯកជនភាពទៅហើយ ពីព្រោះវាបានប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សង្គម ជាពិសេសប៉ះពាល់ដល់តម្លៃស្ត្រី និងសីលធម៌សង្គមទាំងមូលយ៉ាងធ្ងន់ធ្ងរបំផុតពីព្រោះ៖ទី១៖ លី សុធារ៉ាយុត្តិ គឺជាអ្នកនយោបាយ ជាបុគ្គលសាធារណៈដែលត្រូវសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។ ដូច្នេះ ពលរដ្ឋត្រូវតែដឹងរឿងពិតនៅក្នុងឆាកនិងក្រៅឆាករបស់បុគ្គលនេះជាចាំបាច់ជាពិសេសគឺ ឈាមថ្មីរបស់បក្សប្រឆាំងថាតើជាឈាមល្អបរិសុទ្ធ រឺឈាមដែលពោរពេញដោយមេរោគ»។ទី២៖ ភាពជាព្រាននារី និងពាក្យសម្តីអសុរោះដ៏គួរឱ្យស្អប់ខ្ពើមដែល លី សុធារ៉ាយុត្តិ បានប្រើចំពោះបណ្តាស្ត្រីដែលជាដៃគូស្នេហារបស់ខ្លួន គឺជាសម្តីដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាននោះឡើយ និងទី៣៖ អំពើសាហាយស្មន់ជាមួយស្ត្រីដែលមានប្តី គឺជាអំពើអសីលធម៌ដែលមនុស្សប្រុស ឬស្ត្រីខ្មែរមិនអាចធ្វើទៅរួចឡើយ ប្រសិនបើពួកគេមានគុណធម៌ និងសីលធម៌ជាមនុស្ស…

  • អតីតប្រមុខការទូតកម្ពុជាស្នើបារាំងបញ្ជូនអ្នកអង្កេតការណ៍មកពិនិត្យ និងអង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា

    អតីតប្រមុខការទូតកម្ពុជាស្នើបារាំងបញ្ជូនអ្នកអង្កេតការណ៍មកពិនិត្យ និងអង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដា

    ភ្នំពេញ៖ អតីតប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំងមកជួយពិនិត្យ និងអង្កេតលើការបោះឆ្នោតជាតិនៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពនិយាយភាសាអង់គ្លេសក៏ដោយ តែកម្ពុជានៅតែជាសមាជិកជិតស្និទ្ធក្នុងអង្គការហ្រ្វង់កូហ្វូនីនិយាយភាសាបារាំងតាំងពីការបង្កើតអង្គការនេះមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បញ្ជូនអ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដាខាងមុខនេះ។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន បានបញ្ជាក់ថា នឹងមានក្រុមអ្នកអង្កេតការណ៍អ៊ឺរ៉ុបដែលអាចមកមុន៣ខែដើម្បីសង្កេតមើល។ នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា នៅឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩…

  • អ្នកនាំពាក្យ គ.ជ.ប៖ ជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសមកឃ្លាំមើលការដំណើរការបោះឆ្នោតនៅកម្ពុជា

    អ្នកនាំពាក្យ គ.ជ.ប៖ ជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសមកឃ្លាំមើលការដំណើរការបោះឆ្នោតនៅកម្ពុជា

    ភ្នំពេញ៖ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាការងារជាមួយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរយោបល់លើស្ថានភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។ ជំនួបពិភាក្សានេះ គឺតបតាមសំណើរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈកំណត់ទូតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ អ្នកនាំពាក្យគ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា ភាគីជប៉ុនចង់បាននូវការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមប្រជាធិតេយ្យ។ ដូច្នេះ រដ្ឋាភិបាលជប៉ុន ក៏នឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសសម្រាប់ការបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។ ជាមួយគ្នានេះ ភាគីជប៉ុនក៏សហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដើម្បីសង្កេតមើលក្នុងកិច្ចដំណើការបោះឆ្នោតនៅកម្ពុជាផងដែរ។ កន្លងមកនេះ ភាគីជប៉ុនបានជួយសម្ភារៈកុំព្យូទ័រ ហិបឆ្នោត និងរថយន្តជាដើម ដែលមានទំហំប្រាក់ជាង១៤ លានដុល្លារ ខណៈប្ចុច្បន្ននេះ ភាគីជប៉ុន ក៏នៅតែបន្តជួយ គ.ជ.ប តាមរយៈអង្គការ jica ក្នុងការបណ្តុះបណ្តាលនូវគ្រប់គ្រឹHស្ថានសិក្សាទាំងរដ្ឋ និងឯកជន ហើយក៏សន្យាបន្តជួយបន្ថែមទៀតសម្រាប់ការបណ្តុះបណ្តាលនេះ។ អ្នកនាំពាក្យបន្តថា ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល…

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកោតសរសើរបទពិសោធន៍ដ៏ល្អរបស់កម្ពុជាចំពោះការបើកទូលាយលើជំនឿសាសនានៅកម្ពុជា

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកោតសរសើរបទពិសោធន៍ដ៏ល្អរបស់កម្ពុជាចំពោះការបើកទូលាយលើជំនឿសាសនានៅកម្ពុជា

    ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) បានសម្តែងនូវការកោតសរសើរបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ចំពោះការបើកទូលាយលើជំនឿសាសនានៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេស និងប្រជាជនទាំងពីរដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅព្រះរាជាណាចក្រម្ពុជានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរបទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះលោកទៅប្រើប្រាស់ធ្វើរឿងខុសច្បាប់

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះលោកទៅប្រើប្រាស់ធ្វើរឿងខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជាជំនួយការដែលដើរជាមួយលោករាល់ថ្ងៃ បើធ្វើខុសច្បាប់ សូមអាជ្ញាធរចាប់ចុះ ហើយបើអ្នកយកឈ្មោះលោកទៅប្រើខុសច្បាប់ លោកនឹងប្តឹងបន្ថែមទៀត។ ដោយឯកឧត្តមបណ្ឌិតបានលើកឡើងពីករណីមួយ ដែលមានគេយកឈ្មោះថា ជាជំនួយការពិសេសរបស់លោក ហើយទៅចាប់ដីខុសច្បាប់នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ទាំងលោកមិនស្គាល់ជនខិលខូចរូបនោះឡើយ។ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «អ្នកណាដែលយកឈ្មោះខ្ញុំ ជាជំនួយការស្អីក៏ដោយ ឱ្យតែធ្វើខុសច្បាប់ចាប់ទៅមិនបាច់ទទួលយោបល់ទេ ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី១អ្នកឯងធ្វើខុសច្បាប់ អាជ្ញាធរប្តឹង តែខ្ញុំនឹងប្តឹងរឿងយកឈ្មោះខ្ញុំទៅប្រើ។ អ្នកបានរូបថតមួយប៉ុស្តិ៍មកជាមួយខ្ញុំ ដើរទៅធ្វើបាបគេ ខ្ញុំថតសែលហ្វី ជាមួយរាប់រយរាប់ពាន់នាក់ អ្នកខ្លះអ៊ីចឹង។ ថ្ងៃមុនគេមកសួរខ្ញុំថា បងមានម្នាក់ថតរូបជាមួយបងឯង ទៅគាបគេនៅកំពង់សោមថា ជាជំនួយការផ្ទាល់បងឯង ហើយបងឯងឲ្យជាបេសកជនពិសេសចុះទៅចាប់ដី ចាប់ទៅ ចាប់មិនបាច់សួរទេ ជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឱ្យតែធ្វើខុសចាប់ទៅ និយាយឱ្យច្បាស់»។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀថា «អ្នកខ្លះសុទ្ធថាជំនួយការគៀក ជំនួយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស អ្នកដែលគេថាឱ្យខ្ញុំថាជាជំនួយការពិសេស…