Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម ស សុខា៖បើព័ត៌មាន​ក្លែងក្លាយមានចរិតនយោបាយនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់

    ឯកឧត្តម ស សុខា៖បើព័ត៌មាន​ក្លែងក្លាយមានចរិតនយោបាយនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់

    ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យយើង​សម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យ​សង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។ ការបញ្ជាក់នេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធ​សារព័ត៌មានឯករាជ្យ នៅសណ្ឋាគារ សុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ស សុខា បានបន្តថា ពិតមែនហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ ២០២៣ នៅលើបដាខាងក្រោយវេទិកាមានរំលេចពាក្យមួយឃ្លាថា “រួមគ្នាផ្សព្វផ្សាយព័ត៌មាន​ពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់សមាគម​សម្ព័ន្ធសារព័ត៌មាន​ឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើឱ្យមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឱ្យ​ប្រជាពលរដ្ឋ មានជីវភាពធូរធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។សន្តិភាពមានតម្លៃមិនអាចកាត់​ថ្លៃបាន ហើយសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយលំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស…

  • រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបនៅចុងខែនេះ

    រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបនៅចុងខែនេះ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុកពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និង សាធារណរដ្ឋ អារ៉ាប់ អេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តី ការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្រ្តីការ បរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣បានឱ្យដឹងថា​នៅប្រទេស​ម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។…

  • ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសក្រុមវិទ្យុអាស៊ីសេរី និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត

    ក្រុមយុវជនសង្គមស៊ីវិលថ្កោលទោសក្រុមវិទ្យុអាស៊ីសេរី និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត

    ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលបានថ្កោលទោសចំពោះក្រុមវិទ្យុអាស៊ីសេរី (RFA) និងក្រុមសារព័ត៌មាន The Cambodia Daily ដែលចេះតែបង្កើតព័ត៌មានប្រឌិត ចាក់រុកឆ្កឹះឆ្កៀល បោកបញ្ឆោតពាក់ព័ន្ធនឹងក្រុមយុវជនសង្គមស៊ីវិលនាកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបន្តថា យើងខ្ញុំទាំងអស់គា្នជាយុវជនអង្គការសមាគមសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះក្រុមសារព័ត៌មានខាងលើ ដែលបានប្រឌិតរឿង ដើម្បីកេងចំណេញនយោបាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់យុវជនសង្គមស៊ីវិលកន្លងមក។ ជារឿយៗសារព័ត៌មានខាងលើ តែងតែផ្សព្វផ្សាយឆ្កឹះបុគ្គលនេះ បុគ្គលនោះ បង្ហោះសារក្នុងចេតនាញុះញុងក្រលៃការពិត ដូចជា ការចោទប្រកាន់រឿងអាក្រក់ៗមកលើយុវជន ជាហេតុធ្វើឱ្យយើងខ្ញុំជាយុវជនខ្មែរមិនអាចទទួលយកបានជាដាច់ខាត។ ជាក់ស្ដែងណាស់ កិច្ចការរបស់ពួកគេគឺ “ចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសប៉ុណ្ណោះ មិនដើម្បីប្រយោជន៍ខ្មែរឡើយ។ ការបណ្តុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះ គឺជាចេតនាបំបែកបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ផ្ទុយទៅវិញ ក្រុមសារព័ត៌ខាងលើ មិនដែលផ្សព្វផ្សាយរឿងពិត ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្ដាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋកុំឱ្យយកគំរូតាមដែរ។ បើក្រុមសារព័ត៌មានខាងលើ មិនចង់កេងចំណេញផ្នែកនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសទេ តើហៅថាជាអ្វីវិញ? ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ មេត្តាចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូរ។…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ យើងមិនអាចប្រមើលមើលឃើញជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ យើងមិនអាចប្រមើលមើលឃើញជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ប្រាកដណាស់ យើងមិនអាចប្រមើលមើលឃើញជាមុនអំពីការកើតឡើងនូវគ្រោះមហន្តរាយ ឬជំងឺឆ្លងរាតត្បាតថ្មីទៀតនៅពេលខាងមុខឡើយ ជាពិសេសក្នុងបរិការណ៍នៃការប្រែប្រួលប្រព័ន្ធអេកូឡូហ្ស៊ី និងការកើនកម្តៅនៃអាកាសធាតុពិភពលោក។ កត្តានេះបានតម្រូវឱ្យកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសាកលលោក ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតប។ អនុលោមតាមស្ថានភាពនេះ សមត្ថភាពប្រុងប្រៀបត្រៀមលក្ខណៈរបស់កងកម្លាំងប្រដាប់អាវុធក្នុងការឆ្លើយតបចំពោះស្ថានភាពជាយថាហេតុនានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពដ៏សំខាន់មួយនៃផែនការយុទ្ធសាស្ត្ររបស់កម្ពុជា។ ក្នុងនោះផងដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ក៏នឹងជួយដល់ការពង្រឹងភាពជាដៃគូ និងសមត្ថភាពជំនាញរបស់កងយោធពលខេមរភូមិន្ទក្នុងនាមជាកម្លាំងនាំមុខក្នុងប្រតិបត្តិការសង្គ្រោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការរៀបចំ “សមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស-ឆ្នាំ២០២៣” ដែលជាការរៀបចំលើកទី៥ ចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងសូមថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការដឹកនាំសមយុទ្ធនាគមាស-ឆ្នាំ២០២៣ ដែលបានសហការបំពេញការងារជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពីដំណាក់កាលរៀបចំផែនការដំបូង រហូតឈានមកដល់ដំណើរការពិធីបើកនាពេលនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយការប្តេជ្ញាចិត្តរបស់កម្មសិក្សាការីនៃកងទ័ពទាំងពីរកម្ពុជា-ចិន។ ឯកឧត្តម…

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះ “របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើងញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា៖១.របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេស ពុំបានចេញផ្សាយនូវរបាយការណ៍ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង។ សហរដ្ឋអាមេរិកដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំនិងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម ។ល។២.របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែលផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឱ្យសង្ស័យ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។៣.និទានកថាអំពីប្រទេសកម្ពុជា ពុំមានតុល្យភាព សត្យានុម័ត និងសមាមាត្រ សោះឡើយ។ របាយការណ៍ខាងលើបានសន្មត់ថា សិទ្ធិពលរដ្ឋនិងនយោបាយ មានសារសំខាន់លើស សិទ្ធិផ្សេងទៀត…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់មតិយោបល់មួយចំនួនសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់មតិយោបល់មួយចំនួនសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានផ្តល់មតិយោបល់មួយចំនួនសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គឺត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។ ការផ្តល់មតិយោបល់នេះ បានធ្វើឡើងនៅក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់មតិយោបល់សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២៣ ថា ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។ ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និងជោគជ័យនៃរាល់បេសសកម្មនីមួយៗ ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃដែលរូបមានជាអាទិ៍៖ ភាពស្មោះត្រង់ ភាពក្លាហាន វិន័យ ការគារពគ្នា សីលធម៌ ភាពបត់បែន និងការអធ្មត់។ នាយឧត្តមសេនីយ៍ ហ៊ុន…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការសង្គ្រោះមនុស្សធម៌រវាងកងទ័ពកម្ពុជា-ចិន”។ យោងតាមកិច្ចសហប្រតិបត្តិការ និងការឯកភាពរវាងប្រទេសទាំងពីរ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងធ្វើសមយុទ្ធនាគមាសរួមគ្នាឡើងវិញនៅឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងការធ្វើសមយុទ្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ។ កម្លាំងចូលរួម ភាគីកម្ពុជាមានចំនួន៥៨៣នាក់ និងភាគីចិនចូលរួមចំនួន២៥៧នាក់។ នៅក្នុងពេលទស្សនាពិធីបើក និងបិទជាផ្លូវការសមយុទ្ធនាគមាសនេះ កម្លាំងចូលរួមមានចំនួនសរុប ៣.៧៤៣នាក់។ អ្នកនាំពាក្យអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបបញ្ជាក់ឱ្យដឹងថា ចំពោះសម្ភារៈ គ្រឿងបំពាក់ដែលត្រូវចូលរួមក្នុងសមយុទ្ធនេះកងទ័ពរំដោះប្រជាជនចិន មានរថយន្តចំនួន៤៤គ្រឿង ព្រមទាំងអាវុធថ្មើរជើងឧបករណ៍ ស៊ើបការណ៍ ឧបករណ៍បន្សាបគីមី…

  • តុលាការសម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងហ៊ុន កុសល និងចោទពីរបទល្មើស

    តុលាការសម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងហ៊ុន កុសល និងចោទពីរបទល្មើស

    ភ្នំពេញ៖ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២ បទល្មើស ទី១.ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផលអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គួររម្លឹកឱ្យដឹងថា ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានថ្លែងប្រាប់ AMS ថា នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២២ ខែមីនានេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកយឹម ស៊ីណន និងលោក ហ៊ុន កុសល ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ពីបទល្មើស ទី១.បទញុះញង់ និងទី២.បទប្រមាថលើអង្គព្រះមហាក្សត្រ។ សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបានបង្ហោះសារញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងរូបភាពព្រះករុណា…

  • ព្រះរាជអាជ្ញាអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ជួបសហមេធាវីការពារក្តីនៅថ្ងៃទី២៨មីនា

    ព្រះរាជអាជ្ញាអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ជួបសហមេធាវីការពារក្តីនៅថ្ងៃទី២៨មីនា

    ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា តំណាងអយ្យការបានទទួលលិខិតរបស់ពិរុទ្ធជន កឹម សុខា ដើម្បីស្នើសុំជួបជាមួយសហមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ ជាពិសេសជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឱ្យទាន់ពេលវេលាកំណត់។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា ដោយអនុវត្តទៅតាមសាលក្រមព្រហ្មទណ្ឌលេខ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣របស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ កថាខណ្ឌទី២ នៃសេចក្តីសម្រេចបានសម្រេចថា “មិនត្រូវជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអាមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ”។ ក្រោយពីបានទទួលលិខិតស្នើសុំខាងលើ តំណាងអយ្យការបានអនុញ្ញាតឱ្យពិរុទ្ធជន កឹម សុខា ទទួលជួប និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៦៤២/. ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅក្នុងលំនៅឋានផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៨…

  • រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

    រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ របស់រាជរដ្ឋាភិបាល។ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា “យ.ជ.ប.ទ.” ដែលមានសមាសភាពដូចខាងក្រោម៖១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានកិត្តិយស២-លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន៣-នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអនុប្រធាន។ សេចក្តីសម្រេចបានបញ្ជាក់ថា គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖-ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ-ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខ លំបាក។-រៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារីបានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ៕ ដោយ៖ពលជ័យ