Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម នៅក្រុងកំពង់ចាម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ ទី១.បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ ទី២.ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនិងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងទី៣.ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។…

  • អ្នកនាំពាក្យក្រសួងព័ត៌មានសម្តែងការខកចិត្តយ៉ាងខ្លាំង និងទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយជាបន្ទាន់

    អ្នកនាំពាក្យក្រសួងព័ត៌មានសម្តែងការខកចិត្តយ៉ាងខ្លាំង និងទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទដែលខ្លួនបានចុះផ្សាយជាបន្ទាន់

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួនជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្តតួនាទីភាកិច្ចរបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណង tach Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud” គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ចសម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍…

  • ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់

    ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មាន The Cambodia Dialy បង្ហាញភស្តុតាងពាក់ព័ន្ធការផ្សាយចោទប្រកាន់ថា លោកជាមេឈ្មួញរកស៉ីឈើខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សារព័ត៌មាន ឌឺ ខេមបូឌាដេលី បានចោទលោកថា ជាមេឈ្មួញរកស៊ីកាប់ឈើខុសច្បាប់ ដោយឯកឧត្តមបញ្ជាក់ថា “ខ្ញុំសុំបញ្ជាក់រឿងនេះ រឿងកាសែតសារព័ត៌មានខេមបូឌាដេលី ដែលគាត់ជានិច្ចកាលប្រកាន់ជំហរលម្អៀង ប្រកាន់ជំហរវ៉ៃប្រហាររិះគន់ជាប្រចាំ រឿងរបស់គាត់ជារឿងធម្មតា រឿងការដែលអ្នកលើកយកអ្នកវិភាគគ្មានមូលដ្ឋានមកវ៉ៃប្រហារការគិតគូររបស់អ្នកឯងរឿងមួយ ខ្ញុំមិនដែលតបព្រោះខ្ញុំគ្មានពេល ហើយខ្ញុំក៏គ្មានចាំបាច់អីទៅឱ្យតម្លៃទៅលើរឿងដែលអ្នកឯងបណ្ឌិតនៅក្នុងការវិភាគដែរទេ ប៉ុន្តែនៅពេលដែលអ្នកឯងធ្វើការចោទប្រកាន់ជាចំហថា ហ៊ុន ម៉ាណែត ជាមេខ្លោងនៃបណ្តាញកាប់ឈើខុសច្បាប់ ជាចំហឱ្យសាធារណមានការយល់ច្រឡំវាជាការហួសព្រំដែនហើយ ខ្ញុំមិនអាចទទួលបានទេ”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា “រឿងនេះ គេយកកាសែតបរទេសមួយបណ្ដាញសារព័ត៌មានអត្ថបទមួយដែលចុះដោយបណ្ដាញព័ត៌មានអន្តរជាតិមួយមានមូលដ្ឋាននៅអាមេរិកសរសេរដោយអ្នកកាសែតម្នាក់ បរទេសម្នាក់នៅស្រុកខ្មែរដែលធ្លាប់ធ្វើការឱ្យ វីអូឌី ហើយគាត់សរសេរព័ត៌មានគាត់ថាស្រាវជ្រាវអង្កេតមួយដាក់ព័ត៌មាននឹងនៅក្នុងសារព័ត៌មានបណ្ដាញសារព័ត៌មានមួយមានមូលដ្ឋានអាមេរិកមួយឈ្មោះ មុងហ្គាបេ ដែលចុះពីថ្ងៃទី៨ មីនា ខ្ញុំក៏ធ្លាប់ឃើញអត្ថបទហ្នឹង ហើយខ្ញុំក៏មិនចាប់អារម្មណ៍ ប៉ុន្តែខេមបូឌាដេលី ថាខ្លួនបានយកប្រភពព័ត៌មានហ្នឹងដែរថា កាសែតមួយហ្នឹងចោទខ្ញុំថា ខ្ញុំជាមេបណ្ដាញរកស៊ីឈើខុសច្បាប់នៅកម្ពុជា។ ខ្ញុំមុននឹងប្រតិកម្ម ខ្ញុំធ្វើការស្រាវជ្រាវច្បាស់លាស់ណាស់ ខ្ញុំមុននឹងប្រតិកម្ម ខ្ញុំឱ្យស្រាវជ្រាវ ខ្ញុំមើលឯកសារហ្នឹងឡើងវិញ ខ្ញុំឱ្យក្រុមការងាររបស់ខ្ញុំ ដែលមានទាំងជំនាញច្បាប់ ជំនាញសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានមួយចំនួនដែលខ្ញុំឱ្យអានមើលអត្ថបទនឹងឡើងវិញថា ចង់រករឿងបី ទី១.តើមានការចោទប្រកាន់ និងបែបហ្នឹងមែនអត់…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមជ្រុលនិយមមួយចំនួនញុះញង់អុចអាលតាមគ្រប់រូបភាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រុមជ្រុលនិយមមួយចំនួនញុះញង់អុចអាលតាមគ្រប់រូបភាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន។ ការបញ្ជាកនេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្តក្នុងបំណងប្រាថ្នាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារចម្រុងចម្រើន រួមជាមួយនឹងសិទ្ធសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធផលពិតជាក់ស្តែងជាច្រើននៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរយៈកាលជាច្រើនឆ្នំាកន្លងមកនេះ។ ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាពរបស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំគណបក្ស…

  • សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ

    សម្តេចតេជោ ហ៊ុន សែន៖ ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ

    ភ្នំពេញ៖ តាមរយៈបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រ​នយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ សម្តេចតេជោ លើកឡើងយ៉ាងដូច្នេះថា ៖ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថាជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តន៍ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះ មិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ដីកានេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិ ភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថាលោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់? បច្ចុប្បន្ននេះ មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តស័កិ្តជានាយឧត្តមសេនីយ៍ដល់រូបឯកឧត្តម

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តស័កិ្តជានាយឧត្តមសេនីយ៍ដល់រូបឯកឧត្តម

    ភ្នំពែញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តទូលព្រះបង្គំជាខ្ញុំជានាយឧត្តមសេនីយ៍ និងសូមគោរពអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបខ្ញុំ ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀតក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ។ ការថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងបំពេញទស្សនកិច្ចនៅ​វៀតណាម​នាដើមសប្តាហ៍ក្រោយ

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងបំពេញទស្សនកិច្ចនៅ​វៀតណាម​នាដើមសប្តាហ៍ក្រោយ

    ភ្នំពេញ៖ប្រសិនជាពុំមានការប្រែប្រួលទេ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និង សហប្រតិ បត្តិការអន្តរជាតិកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣តបតាមការអញ្ជើញរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ប្រភពដដែលបញ្ជាក់ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និង វិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់សុខាភិបាល វប្បធម៌ ការអប់រំ ។ល។ កិច្ចសហការក្នុង ក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុងតំបន់និង អន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។ ប្រភពដដែលបន្ថែមថាទាក់ទនិននឹងកិច្ចប្រជុំវិញដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យ​មើលឡើងវិញអំពីវឌ្ឍនភាពដែលសម្រេចបានអនុលោមតាម កំណត់ហេតុនៃកិច្ចប្រជុំលើកមុនព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ…

  • សម្តេចពិជ័យសេនា៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន»

    សម្តេចពិជ័យសេនា៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន»

    ភ្នំពេញ៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធនាគមាស ឆ្នាំ២០២៣ បានធ្វើឡើងវិញបន្ទាប់ពីខកខាតដោយសារតែការតារត្បាតនៃជំងឺកូវីដ១៩។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងដើម្បីរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាព និងការឯកភាពក្នុងពេលប្រតិបត្តិការ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសសាសន៍ប្រាប់ AMS ថា សមយុទ្ធនាគមាសនេះ គឺតែងតែធ្វើជាបន្តបន្ទាប់ ហើយដោយសារកន្លងមកនេះមានការរាតត្បាតនៃជំងឺកូវីដ បានខកខានមិនបានធ្វើ។ នៅឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្វើសមយុទ្ធនាគមាសឡើងវិញ។ គោលដៅសំខាន់ នៃសមយុទ្ធនាគមាសនេះ គឺជាការហ្វឹកហ្វឺនពិសេសមួយដល់កម្លាំងដែលត្រូវបំពេញតាមអ្វីដែលជាមុខសញ្ញាដែលបានកំណត់នៅក្នុងប្រធានបទ វាសំខាន់ណាស់យើងត្រូវរួមគ្នាធ្វើជាធ្លុងមួយ បង្កើតនៅការសាមគ្គីភាព និងបង្កើតការឯកភាពក្នុងពេលប្រតិបត្តិការលើមុខសញ្ញាមួយ គឺត្រូវមានភាពស្ទាត់ជំនាញ និងប៉ិនប្រសព្វ។ នេះគឺគេសមយុទ្ធ ដើម្បីឲ្យទាំងអស់គ្នាចេញទៅអនុវត្តមានប្រសិទ្ធភាពខ្ពស់។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា “យើងចាប់ដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន…

  • សភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប

    សភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប

    ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តលេខ 2023 / 2589 (RSP) របស់សភាអឺរ៉ុប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សភានៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលសេចក្តីសម្រេចចិត្តខាងលើនេះ ដែលមានខ្លឹមសាររំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើសិទ្ធិអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ។ ដោយយោងលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់រួមទាំងបទប្បញ្ញត្តិជាតិជាធរមានទាំងឡាយ ជាពិសេសក្រមរដ្ឋប្បវេណីនិងក្រមព្រហ្មទណ្ឌ យើងសូមបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហរស្របគ្នាជាមួយនឹង ការ ឆ្លើយតប និងសេចក្តី ថ្លែងការណ៍ទាំងឡាយ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណា ចក្រ កម្ពុជា រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បី បុព្វហេតុផ្សេងនោះទេ»។ យើងសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏សូម បរិហាទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេង និយម នៃ សភាអឺរ៉ុបមួយចំនួន ចំពោះការបំពាន នយោបាយ និង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋតូចជាង និង ទន់ខ្សោយ ជាង…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កង​ទ័ព​ត្រូវបានអនុវត្តជាប់ជាប្រចាំ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការកែទម្រង់កង​ទ័ព​ត្រូវបានអនុវត្តជាប់ជាប្រចាំ

    ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទមេបញ្ជាការកង ទ័ពជើងគោកបានបញ្ជាក់ថាការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំនិងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន ដែលផ្តោតលើគោលបំណងជាអាទិភាពចំនួនពីរ គឺ៖ ទី១. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍ និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺនដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណីដែលសំដៅ ដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានានិងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រ​យោង​ជំនាន់ទី៣៤,វគ្គហ្វឹកហ្វឺនជំនាញ ឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេស​មុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃនិងសមិទ្ធផលការងារ ទាំងឡាយ ដែលបញ្ជាការដ្ឋានទ័ពពិសេសខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះទាំងលើការបំពេញភារកិច្ច ស្នូល, ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ខណៈដែលជាឆ្នាំដ៏មមាញឹកមួយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលត្រូវទទួលភារកិច្ចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់សាកលសំខាន់ៗជាច្រើន ហើយក៏ជាឆ្នាំនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ផងដែរ។ ក្នុងនេះ អង្គភាពពិតជាបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល…