-
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍
ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕សូមជូនព្រះរាជក្រឹត្យ៖
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោប្តេជ្ញាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ជាប្រមុខ បានប្តេជ្ញាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អរាល់ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងសម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សាសនាមានឥទ្ធិពលសកម្មនៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។ ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម ពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជាប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការរក្សាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសាកលលោក។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើន ដែលកើតមានទ្បើងក្នុងទីអារាមដ៏ចំណាស់ក្នុងរាជធានីភ្នំពេញជាមួយនឹងអាយុកាលប្រមាណជាង១៩០ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈនៃការចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និងប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និងស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ប្រជាពលរដ្ឋ។…
-
ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា «អូស្ត្រាលី បន្តកិច្ចសន្ទនាដោយការគោរពឈរលើមូលដ្ឋានស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួមមានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។…
-
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបង្រៀនច្បាប់ដល់មេធាវី កឹម សុខា, បើចង់ជួបដាក់លិខិតស្នើសុំ ឬករណីបន្ទាន់ អាចស្នើសុំដោយផ្ទាល់មាត់មកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់សហមេធាវី កឹម សុខា ស្តីពី «ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់ឯកឧត្តម កឹម សុខា ដោយបានលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្តី ដែលនាំឱ្យសហមេធាវី មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះកូនក្តីបាន» ជាការលើកឡើងប្រាសចាកពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជន កឹម សុខា បានធ្វើសេចក្តី ថ្លែងការណ៍ស្តីពី “ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់ឯកឧត្តម កឹម សុខា ដោយបានលើកឡើងថា មានការរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីចូលជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្តី ដែលនាំឱ្យសហមេធាវី មិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះកូនក្តីបាន។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា៖ រហូតមកដល់ពេលនេះ តំណាងអយ្យការមិនទាន់បានទទួលសំណើណាមួយ របស់សហមេធាវីការពារសិទ្ធិដើម្បីសុំជួបពិរុទ្ធជន កឹម សុខា ទេ ។ ម្យ៉ាងទៀត សេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិឱ្យពិរុទ្ធជនខាងលើ ជាការលើកឡើងប្រាសចាក ពីការពិត និងធ្វើឱ្យមានការភ័ន្តច្រឡំពីសាធារណជន…
-
ឯកឧត្តម ហ៊ុន ម៉ានី មានការហួសចិត្ត និងសោកស្តាយចំពោះក្រុមជនខិលខូចដែលបន្លំចូលកាន់កាប់ដោយទុចរិតលើទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានមានការហួសចិត្ត និងសោកស្តាយចំពោះក្រុមជនខិលខូចដែលបន្លំចូលកាន់កាប់ដោយទុចរិតលើទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames។ ដោយឯកឧត្តមបានចោទសួរថា តើអ្នកដែលចូលទៅកាន់ទំព័រនោះមានបំណងអ្វី? តើជាចេតនាចង់បំផ្លាញកម្មវិធីនេះ?។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនានេះថា “ខ្ញុំពិតជាមានការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលថ្មីៗទំព័រផ្លូវការរបស់យុទ្ធនាការ #beyondthegames ត្រូវបានជនខិលខូចបន្លំចូលកាន់កាប់ដោយទុចរិត។ ពួកយើងខិតខំណាស់ក្នុងការរៀបចំយុទ្ធនាការមួយនេះឡើងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ និងបង្ហាញមោទកភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡារបស់អាស៊ាននេះ។ ពិសេសជាងនេះទៅទៀត ចលនាមួយនេះ ក៏មានគោលបំណងលើកស្ទួយដល់វិស័យកីឡាជនដែលមានពិការភាព តាមរយៈកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ដើម្បីស្វែងរកថវិកាជួយគាំទ្រដល់ពួកគាត់”។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ឯកឧត្តមនៅឆ្ងល់ថា តើអ្នកដែលចូលទៅកាន់ទំព័រនោះមានបំណងអ្វី? តើជាចេតនាចង់បំផ្លាញកម្មវិធីនេះ? ឬក៏ចង់ប្រឆាំងនឹងបំណង និងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់នៅទូទាំងប្រទេស និងជុំវិញសកលលោកដែលបាន និងកំពុងចូលរួមក្នុងយុទ្ធនាការនេះ?៕ដោយ៖ពលជ័យ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ចរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ចរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាកក់ទៀតថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិននៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា៖១.បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។២.សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។៣.ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕ដោយ៖ពលជ័យ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឱ្យជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចំអកឱ្យជនក្បត់ជាតិបីជំនាន់ថា វាជាការគួរឱ្យអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលលោក (ហ៊ុន ម៉ាណែត) សរសេរទៅឪពុករបស់លោកកាលពី៣០ឆ្នាំមុន ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយលោក ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែមីនានេះថា វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថារៀនបានជ្រៅជ្រះនៅសាលាល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេងរួមទាំងក្មេងជំនាន់ក្រោយផងនោះ ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។ ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី៣០ឆ្នាំមុន (ពេលនោះខ្ញុំមានអាយុ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំអកឱ្យជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថា វាជាការគួរឱ្យអស់សំណើចមួយដែលលោក សម…
-
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ អូស្រ្តាលីនឹងបន្តការគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត
ភ្នំពេញ៖ ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្រ្តាលី នឹងបន្តការគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។ កម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ឯកឧត្តម ក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក។ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានសូមស្វាគមន៍…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣នេះ ជាអាទិ៍៖ ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលជាឱកាសនាំមកនូវមោទកភាពជាតិក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ និងការលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ និងសាកលលោក ព្រមទាំងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥២ និងកងឯកភាពចំណុះ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ មេបញ្ជាការកងទ័ពជើងគោក បានបន្តថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ…