-
ប្រមុខការពារជាតិកម្ពុជា៖ ការផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅស្រុក គឺជាការញុះញង់ មួលបង្កាច់ បំភិតបំភ័យ ដើម្បីកុំឱ្យកម្ពុជាមានសុខសន្តិភាព
ភ្នំពេញ៖ ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានហៅការផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅប្រទេសមួយចំនួនតូច គឺជាការញុះញង់ មួលបង្កាច់ បំភិតបំភ័យ ដើម្បីកុំឱ្យកម្ពុជាបានសុខសន្តិភាព កុំឱ្យមានការរីកចម្រើន ហើយរកវិធីគ្រប់សព្វបែបយ៉ាងដើម្បីបំផ្លាញកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ធាតុពិតជាក់ស្តែងប្រជាពលរដ្ឋកម្ពុជាបានដឹង និងបានស្គាល់មុខមាត់ដ៏អាក្រក់របស់ពួកគេរួចជាស្រេចទៅហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា សម្តេចមិនចាប់អារម្មណ៍ចំពោះការផ្សាយព័ត៌មានមិនពិត ញុះញង់ មួលបង្កាច់របស់សារព័ត៌មានមួយចំនួននៅក្រៅស្រុកនោះទេ។ សារព័ត៌មាននៅក្រៅស្រុកទាំងនោះតែងតែធ្វើជាបន្តបន្ទាប់មិនថាកាលពីពេលថ្មីៗនេះទេ គឺធ្វើតាំងពីយូរមកហើយ គ្មានបានការទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “វាតែងតែបំភិតបំភ័យ មួលបង្កាច់ ញុះញង់ ធ្វើម៉េចកុំឲ្យយើងមានសុខស្រួល កុំឱ្យមានការការរីកចម្រើន វាចេះតែរកវិធី វាចេះតែរកគ្រប់វិធីទាំងអស់ដើម្បីបំផ្លាញរារាំងកុំឱ្យមានការអភិវឌ្ឍនព្រះរាជាណាចក្រកម្ពុជារបស់យើង គឺវាតែងតែធ្វើរបៀបនឹងជាបន្តបន្ទាប់។ ធាតុពិតជាក់ស្តែងប្រជាជាតិយើង ប្រជាជនយើងបានដឹងបានស្គាល់មុខមាត់ដ៏អាក្រក់របស់វារួចជាស្រេចទៅហើយ”។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។…
-
ប្រធានក្រុមយុវជន១០០រាត្រី៖ ការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺដើម្បីកុំឱ្យយុវជនដែលកំពុងតែងប់ងុលជាមួយគណបក្សប្រឆាំង មកចូលរួមជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក មួង សូនី ប្រធានក្រុមការងារ១០០រាត្រី និងជាអ្នកសម្របសម្រួលអង្គការ១៨ស្ថាប័ន ឬហៅថាយុវជនស្នាក់ការកណ្តាលសង្គមស៊ីវិល បានហៅការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺជាការមិនពិត មានលក្ខណៈញុះញង់ បំបែកបំបាក់ លាបពណ៌ គឺក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជាមួយគណបក្សប្រឆាំង កុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានការពិតរបស់វិទ្យុអាស៊ីសេរី លោក មួង សូនី បានថ្លែងនៅថ្ងៃទី១៣ ខែមីនានេះថា វិទ្យុអាស៊ីសេរី ម្តងជាពីរដង និងជាច្រើនដងមកហើយ ដែលវិទ្យុនេះបានបន្តឃោសនាបែបញុះញង់ មានលក្ខណៈបំបែកបំបាក់ ចោទប្រកាន់ និងធ្វើឱ្យមហាជនមើលឃើញថា ក្រុមយុវជនរបស់លោកជាយុវជនអាក្រក់ ដែលទៅចូលរួមជាមួយរាជរដ្ឋាភិបាល ដែលគាត់ខិតខំឃោសនាក្នុងគោលដៅ គឺដើម្បីធ្វើយ៉ាងណាកុំឱ្យយុវជនដទៃទៀតដែលកំពុងតែងប់ងុលជ្រុលនិយមជាមួយគណបក្សលោកសម រង្ស៊ី កុំឱ្យមកចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទៀត ហើយនេះជាគោលដៅរបស់គេធំណាស់។ អ្នកសម្របសម្រួលអង្គការ១៨ស្ថាប័ន បានបន្តថា វាជារឿងធម្មតាទេ ដែលវិទ្យុអាស៊ីសេរី ខិតខំផ្សាយព័ត៌មានមិនពិត ញុះញង់ បំបែកបំបាក់ ក៏ប៉ុន្តែក្នុងន័យនេះ យើងមានតែធ្វើការអំពាវនាវសុំឱ្យវិទ្យុនេះប្តូរឥរិយាបថ ប្តូរការឃោសនារបស់ខ្លួន សុំឱ្យមានធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងយុវជនមានការរួបរួមគ្នាចៀសជាងការបំបែកបំបាក់ ចៀសជាងការមើលមុខគ្នាមិនចំ ដោយសារតែការឃោសនារបស់គាត់។ នេះជារឿងមួយដែលយើងគួរគិតពិចារណាទាំងអស់គ្នា ពីព្រោះថាបញ្ហានេះវាមានកន្លងមកហើយ ហើយវាអាចនឹងមានទៅជាជម្លោះហិង្សាថ្ងៃក្រោយ។ យើងអាចមើលឃើញថា ប្រសិនបើវិទ្យុនេះនៅបន្តញុះញង់បន្តទៀត។ ជាមួយគ្នានេះ លោក…
-
រដ្ឋសភាបង្ហាញលទ្ធផលគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមវេទិកាបាគូសកល លើកទី១០ ក្រោមមូលបទ «ពិភពលោកពេលនេះ៖បញ្ហាប្រឈម និងក្តីសង្ឃឹម»
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងអមដំណើរដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ទីប្រឹក្សានិងមន្ត្រីជំនាញនៃរដ្ឋសភា និងមន្ត្រីទូតមកពីស្ថានអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាល សភា អង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីប្រទេសជាង៦០។ នៅក្នុងឱកាសនៃការចូលរួមវេទិកានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត…
-
ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) បានកោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រ និងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។ ការកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានធ្វើឡើងនៅក្នុងជំនួប និងសម្តែងការគួរសមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា “មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេរហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)”។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថាការពិតគឺយ៉ាងណាហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា…
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម វប្បធម៌ សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា…
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរចំពោះឯកឧត្តម ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ស៊ី ជីនពីង បានសរសេរថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោត សាជាថ្មីជាប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជា ប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅ មុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា…
-
ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងពីថ្ងៃទី១៣-១៩ ខែមីនា
ភ្នំពេញ: យោងតាមកំណត់ទូតនៃស្ថានទូតបារាំងចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វីនាយិកានៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃនិងដែនដីឯនាយសមុទ្របារាំងបានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៣។ ប្រភពដដែលបញ្ជាក់ថា ទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ្សាក់កេ ប៉ែលឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនិងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហា ផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា វេលាម៉ោង ៦ និង ៣០នាទី៕ ដោយ៖ពលជ័យ
-
ក្រសួងការពារជាតិ ប្រកាសប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី
ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្ដាញសង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាដែលប្រឈមនឹងការផ្តន្ទាទោស។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យ
-
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសប្រឆាំងដាច់ខាតចំពោះហ្វេសប៊ុកឈ្មោះ Sam Rainsy ញុះញង់បំបែកបំបាក់ជាតិ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចពិជ័យសេនាបានសរសេរថា សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ…