-
ព្រឹទ្ធសភាអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង
ភ្នំពេញ៖ ព្រឹទ្ធសភា បានពិនិត្យនិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការអនុម័តនេះ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ សមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន២១រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ២ ប្រការ៧ ប្រការ៨ ប្រការ២៩ ប្រការ៣៩ ប្រការ៤២ ប្រការ៥៧ ប្រការ៦០ ប្រការ៧២ និងប្រការ៨៤ ហើយសេចក្តីស្នើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចតទៅ៖១-បង្កើតឱ្យមាននីតិវិធីអនុវត្តជាក់លាក់ សម្រាប់ធានានូវការប្រព្រឹត្តទៅដោយរលូនក្នុងដំណើរការសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ របស់ព្រឹទ្ធសភា ស្របតាមស្មារតីមាត្រា ១០៦ ថ្មី (ពីរ) មាត្រា ១០៩ថ្មី និងមាត្រ ១១៤ថ្មី (មួយ)នៃរដ្ឋធម្មនុញ្ញ និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។២-អនុញ្ញាតឱ្យដំណើរការសម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមស្មារតីមាត្រា ១០៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ប្រការ៦១ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្តែងក្នុងបរិបទកូវីដ-១៩។៣-ធានាឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការងាររបស់ព្រឹទ្ធសភាជាមួយនឹងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ព្រមទាំងបំពេញការងារការទូតសភាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។ ជារួមការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា រៀបចំឡើងដើម្បីកែសម្រួលបំពេញបន្ថែមនូវខ្លឹមសារ ដើម្បីឱ្យមានសង្គតិភាពទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់…
-
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ
ភ្នំពេញ៖ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ ការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បានល្អ ការសម្រេចបានកំណើនសេដ្ឋកិច្ចឡើងវិញក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការជួយប្រជាជនឱ្យរក្សាបានលំនឹងជីវភាព ជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការអភិវឌ្ឍគោលនយោបាយបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ដែលបានធានានូវផលប្រយោជន៍ សារវន្តរបស់កម្ពុជា និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ។ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដែលបានអានសម័យប្រជុំលើកទី១០ នីតិកាលទី៤ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍បានបន្តថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពនៅមូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សាធារណរដ្ឋកូរ៉េបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរនិងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ត្រូវទុកចិត្តលើសមត្ថភាពនិងចំណេះដឹងផ្ទាល់ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព ជើងគោកនិងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហានបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៣ ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយនិងការអរគុណចំពោះបេក្ខជនទាំង អស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣ នេះមានបេក្ខជន ចំនួន ៦.៣៩៩ នាក់ ក្នុងនេះ មាននារីចំនួន ២.៩៩៨ នាក់ ចូលរួមប្រលងប្រជែងនៅតាមមណ្ឌលចំនួនបួនក្នុងរាជធានី ភ្នំពេញដែលនេះគឺជាមោទកភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់ យុវវ័យដែលជាកម្លាំងបន្តវេន។ ទន្ទឹមនឹងនេះឯកឧត្តមឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលងរួមមាន៖ចំណេះដឹងទូទៅ ភាសាអង់គ្លេសនិងវិញ្ញាសារកាយសម្បទាដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាពនិងចំណេះដឹងផ្ទាល់ ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួនពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហានដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត។ ក្នុងពេលនេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវដើម្បីធានាធ្វើយ៉ាងណាឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។ គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះក្រសួងការពារជាតិបានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់,…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ មានកត្តាសំខាន់៤យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា មានកត្តាសំខាន់៤យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលនាំបុគ្គលទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១)សមត្ថភាព និងចំណេះដឹងពិតប្រាកដ ទី២)មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី ទី៣)ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤)មានភាពឯករាជ្យម្ចាស់ការក្នុងការបំប្លែងគំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១.យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះរំលងដំណើរការមួយចំនួនបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ទី២.ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាងដោយសារសង្គ្រាមញាំញី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាពបានជួយឱ្យយើងមានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣.ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤.ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា…
-
អ្នកនាំពាក្យក្រសួងការបរទេសបង្រៀនការទូតដល់មន្ត្រីការទូតបរទេសខ្លះនៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្រៀនការទូតដល់មន្ត្រីការទូតបរទេសខ្លះនៅកម្ពុជា ដែលបានដំឡើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួនទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថា ការថ្លែងរបស់មន្ត្រីការទូតខ្លះថា សវនាការរបស់លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែងបែបរើសអើង និងមានចរិតលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនានយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទលើ្មសដ៏អាក្រក់នេះ។ ក្នុងចំណោមនោះ គឺមានករណីរបស់ លោក Paul Manafort។ ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។ អ្នកនាំពាក្យបានបន្តថា ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃយុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង…
-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រទាំងស្រុងចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬហៅថា បទឃុបឃិត ត្រូវរ៉ូវគា្នជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារកំណត់ចំនួន២៧ឆ្នាំ តាមមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ តុលាការបានសម្រេចដាក់ទោសបន្ថែមលើជនជាប់ចោទឈ្មោះ គឹម សុខា ដោយសម្រេចដកសិទ្ធិ បោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត អនុលោមតាមមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតទាំងអស់ដែលកំពុងបំពេញសកម្មភាពការទូតនៅបរទេស សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ក្ដីផ្ទន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា ខាងលើនេះ ជាពិសេស ការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពភាពត្រឹមត្រូវ និងភាពយុត្តិធម៌ យ៉ាងពេញលេញស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ក្រោមយុត្តាធិការនៃអំណាចឯករាជ្យ។ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ ពិតបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្ត ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឲ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្ដែតបណ្ដោយខ្លួនឱ្យ…
-
អ្នកនាំពាក្យក្រសួងការបរទេស៖ ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយចំនួនដែលបានដំឡើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត (VCDR-1961)។១.ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែងបែបរើសអើង និងមានចរិកលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនានយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោស ចំពោះបទលើ្មសដ៏អាក្រក់នេះ។ ក្នុងចំណោមនោះ គឺមានករណីរបស់ លោក Paul Manafort ។ ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាងលិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។២.ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃយុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។ សវនាការចំនួន ៦៦លើក បានប្រព្រឹត្តទៅដោយរលូន…
-
គ.ជ.ប កំណត់កាលបរិច្ឆេទក្នុងការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទក្នុងការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ និងមន្រ្តី បុគ្គលិក គ.ជ.ប នៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ អគ្គលេខាធិការរង គ.ជ.ប បានញ្ជាក់ថា ការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មាន ២ របៀបគឺ៖១-គណបក្សនយោបាយអាចរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ។២-គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី (ប្រព័ន្ធកុំព្យូទ័រ)។ប្រភពដដែលបានបានគូសបញ្ជាក់ថា ការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២០…
-
ប្រមុខការពារជាតិកម្ពុជាគាំទ្រពេញទំហឹងចំពោះសាលក្រមផ្តន្ទាទោសជនជាប់ចោទ កឹម សុខា
ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ បានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។ ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំសូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស សន្តិសុខជាតិ…