Category: នយោបាយក្នុងប្រទេស

  • អគ្គស្នងការនគរបាលជាតិគាំទ្រទាំងស្រុងចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

    អគ្គស្នងការនគរបាលជាតិគាំទ្រទាំងស្រុងចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលទូទាំងប្រទេស សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផលលេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា នៅខេត្តព្រះវិហារ, ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងទីអារាមទើបមានអាយុកាលប្រមាណជាង៦ឆ្នាំមួយនេះ និងសូមកោតសរសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើងពីបរិយាកាសគ្របដណ្តប់នៃកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាលនាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។…

  • អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គាំទ្រពេញទំហឹងចំពោះសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា

    អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គាំទ្រពេញទំហឹងចំពោះសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ…

  • នាយឧត្តមសេនីយ៍ សៅ សុខា គាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា

    នាយឧត្តមសេនីយ៍ សៅ សុខា គាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។ ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំសូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស…

  • តុលាការផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស

    តុលាការផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស

    ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្កាសព័ត៌មានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូត ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្ម ទណ្ឌលេខៈ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម៖១-ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល…

  • រដ្ឋមន្ត្រីការបរទេស៖ ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព

    រដ្ឋមន្ត្រីការបរទេស៖ ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យ ឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សា សន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈាន…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិកព្រឹទ្ធសភាកាណាដា

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិកព្រឹទ្ធសភាកាណាដា

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស…

  • យុវជនអង្គការសង្គមស៊ីវិលទាំង១៨ស្ថាប័ន អំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនារបស់វិទ្យុអាស៊ីសេរី,The Cambodia Daily និងលោក អេឡិច

    យុវជនអង្គការសង្គមស៊ីវិលទាំង១៨ស្ថាប័ន អំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនារបស់វិទ្យុអាស៊ីសេរី,The Cambodia Daily និងលោក អេឡិច

    ភ្នំពេញ៖ យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានអំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនាដដែលៗរបស់សារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ី សេរី, The Cambodia Daily និងលោក អេឡិច សូមភ្ញាក់រលឹកឡើង​ យើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនាប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ដែលនាំឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ នេះបើយោងតាមលិខិតអំពាវនាវនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះបន្ទាប់ពីមានចរន្ដយុវជន អង្គការ សមាគម ជាច្រើន ដែលធ្លាប់ប្រឆាំង រដ្ឋាភិបាល បានងាកមកធ្វើការជាមួយរដ្ឋាភិបាលវិញ ត្រូវបានវិទ្យុអាស៊ីសេរី វាយប្រហារ ម្ដងហើយម្ដងទៀត។ ក្រោមរូបភាពយកអ្នកវិភាគនយោបាយមកបាំងមុខ។ យើងសង្កេតឃើញនូវពាក្យវាយប្រហារមកលើយុវជនសង្គមស៊ីវិលយ៉ាងអយុត្តិធម៌ ដូចជា ការទិញលក់ដូរ ការយកយុវជនជល់នឹងយុវជន ការធ្វើរឿងពិតទៅប្រឌិត ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីវាយប្រហារស្ថាប័នចាស់ ការប្រើយុវជនក្នុងរយៈពេលខ្លីជាដើម។ល។ ការប្រើពាក្យញុះញង់ ចោទប្រកាន់ ដោយគ្មានទឡ្ហីករទាំងនេះ គឺធ្វើក្នុងគោលបំណងមិនល្អ ដើម្បីឃោសនាមិនឱ្យយុវជន អង្គការ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ការលើកទឹកចិត្តនេះក្នុងឱកាសអនុញ្ញាត ឱ្យ​គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋ​ទូតជាអនុប្រធាននិងនាយក ប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រ៉េជេនស៊ី(Hyatt Regency) រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក -អាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជាដើម្បីផ្តល់ ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។បណ្ឌិតក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិក ទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក- អាស៊ានវិញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់​ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ឯកឧត្តមក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក…

  • ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

    ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

    ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំ ជា សម រង្ស៊ី នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ៖ ដំណឹងពីបរទេស !ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់៕ដោយ៖ពលជ័យ