-
ឯកឧត្តម អ៊ុច បូររិទ្ធ ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ
ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្មុគស្មាញឡើង រវាងមហាអំណាចធំៗ ការផ្ទុះឡើងនូវសង្គ្រាមនៅអឺរ៉ុប ដែលតិចណាស់នឹកស្មានដល់ ហើយដែលបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ឋនានា ព្រមទាំងបង្កើតវិបត្តិស្បៀងនិងថាមពល ក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញដោយលំបាកពីផលប៉ះពាល់ពហុវិស័យដោយជំងឺរាតត្បាតកូវីដ-១៩។ ការញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា ព្រមជាមួយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ បន្តឱ្យមានការព្រួយបារម្ភ ដោយសារការបាញ់សាកល្បងកាំជ្រួច ក្នុងចំនួនច្រើនមិនធ្លាប់មានដោយកូរ៉េខាងជើង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ។ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ហក់ទៅកាន់កម្រិតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ បន្ទាប់ពីប្រធានសភាអាមេរិកទៅបំពេញទស្សនកិច្ចផ្លូវការនៅលើកោះតៃវ៉ាន់។ ក្នុងពេលដែលស្ថានការណ៍នៅសមុទ្រចិនខាងត្បូង រក្សាបានភាពស្ងប់ស្ងៀមបង្គួរ ដោយសារការខិតខំរបស់ភាគីពាក់ព័ន្ធនានាក្នុងការចរចាឱ្យសម្រេចនូវក្រមប្រតិបត្តិ (COC) ដើម្បីជួយគ្រប់គ្រងជម្លោះ និងទំនាស់នានា ដោយសន្តិវិធី នោះប្រទេសមីយ៉ាន់ម៉ា នៅតែរកច្រកចេញពីវិបត្តិនយោបាយ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ប្តេជ្ញាការពារអង្គព្រះមហាក្សត្រ ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើង ធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ,…
-
ប្រមុខការទូតកម្ពុជា ៖ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល
ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានថ្លែងបញ្ជាក់ថា ចំណុច ឬ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រនយោបាយការទូត និងយោធាកាន់តែធំឡើងដំណាល ពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមប្រឆាំងភេរវកម្ម ឬ ការពារលទ្ធិប្រជាធិបតេយ្យ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅឆ្នាំ ២០២៣របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការងើបឡើងរបស់ប្រទេសចិនបានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់ ស.រ.អា ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ទំនាក់ទំនងកាន់តែលំបាកឡើងរវាងស.រ.អ. និង ចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល។ ការប្រកួតប្រជែងនេះបានស្តែងឡើងតាម រូបភាពចម្រុះ និងតាមការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាការតបតគ្នាមិនដាច់។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបន្តថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង…
-
គ.ជ.ប៖ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងប្រធានគ.ជ.បគឺក្នុងបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន
ភ្នំពេញៈ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទងសមត្ថកិច្ច គ.ជ.បក្នុងបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីបំភ្លឺបានបន្តថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោត គ.ជ.បមានកាតព្វកិច្ចបំភ្លឺជូនដូច ខាងក្រោម៖ ១. រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.បគ្រាន់តែជា អ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។២. ការអត្ថាធិប្បាយថា “ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតនេះ(ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ” ។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើនក៏បានចេញ…
-
គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ(RFI)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា៧(ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មាន ជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣នៃបទបញ្ជាផ្ទៃក្នុង នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី ជូង ជូងី មកឆ្លើយការពារខ្លួនចំពោះ មុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ៕ ដោយ៖ពលជ័យ
-
គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់
ភ្នំពេញ៖គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានពណ៌នាថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់ បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍ នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី សំ សុគង់ មកឆ្លើយការពារ ខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ក៏បានទទួលស្គាល់ កំហុសផងដែរ៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈសារជាសំឡេងនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២៣បានដាក់ចេញនូវបទបញ្ជាឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់។សម្ដេចតេជោបញ្ជាដាច់ណាត់ថា ត្រូវតែយកសត្វក្ងោកនេះទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះតែម្តង។រឿងអ្វីផ្សេងទៀតទុកនិយាយនៅពេលក្រោយ៕ សូមជូនសារជាសំឡេង៖
-
ប្រមុខការទូតកម្ពុជា ៖ ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយនៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេសក៏ដូចជារបស់ស្ថានតំណាងកម្ពុជា
ភ្នំពេញៈ ប្រុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។ ការទូតបែបឌីជីថលនេះ តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន៖ គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា”នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមបានបន្តថា តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និងបណ្តាញសង្គម ( ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និងទំនាក់ទំនងជាមួយសាធារណៈជន។ ហេតុនេះ ការពង្រឹងសមត្ថភាពជំនាញឌីជីថលនឹងចូលរួមចំណែកពង្រីកវិសាលភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានតំណាងជូនសាធារណជន បានយល់ដឹង និងជួយលើកតម្កើនកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទ្បើងវិញនូវផែនផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្សយន្ត(Robot),…
-
ថ្ងៃចុងក្រោយសម្រាប់អតីតបុគ្គលិកវិទ្យុវីអូឌី៖ ២៥នាក់ហើយបានដាក់ពាក្យគិតត្រឹមព្រឹកនេះ
ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់អតីតបុគ្គលិកវិទ្យុ វីអូឌី(VOD)សម្រាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋក្រោមការអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ មានអតីតបុគ្គលិកវិទ្យុវីអូឌី ចំនួន២៥នាក់បានដាក់ពាក្យចូលបម្រើការងាររួចហើយដែរ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មានអតីតបុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បានទៅដាក់ពាក្យបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃនេះ តាមការកំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹងមានអតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។ គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខ័ណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ វីអូឌី ដើម្បីដោះស្រាយការលំបាក បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានបិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ…
-
លោក ម៉េង ហេង ប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ លោក ម៉េង ហេង អតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយលោក អេឡិច (ជនជាតិអេស្បាញ) និងជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការរៀបចំបង្កើតអង្គការមាតាធម្មជាតិដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។ តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជាង២:១១នាទី លោក ម៉េង ហេង បានបញ្ជាក់ថា៖ “ខ្ញុំបាទ ម៉េង ហេង សូមប្រកាសបង្កើតអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ ដើម្បីកៀរគរ ក៏ដូចជាឱ្យយុវជនទាំងអស់គ្នាជាពិសេសសកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងដើរគោលនយោបាយចាញ់បោក ក៏ដូចជាចាញ់កលជនមួយចំនួន ក្រោមលេសនៃការការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសកម្ពុជាអាប់ឱនកិត្តិយស”។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានផ្តល់ឱកាសដល់រូបគេ ចូលរួមក្នុងការការពារបរិស្ថាន។លោកបានអំពាវនាវដល់សមាជិកចលនាមាតាធម្មជាតិទាំងអស់ចូលរួមជាមួយលោក ក្នុងអង្គការមាតាធម្មជាតិ ដើម្បីលើកស្ទួយវិស័យបរិស្ថាន។ ជាមួយគ្នានេះ លោកម៉េង ហេង បានអំពាវនាវដល់សមាជិកយុវជនចលនាមាតាធម្មជាតិដែលជាក្រុមខុសច្បាប់របស់លោក អេឡិច មួយចំនួនដែល ចង់បង្កើតបដិវត្តន៍ពណ៌ និងបង្ហូចឈ្មោះរាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យកម្ពុជាអាប់ឱនកិត្តិយសក្រោមលេសការពារបរិស្ថាន ព្រមទាំងសកម្មជន និងក្រុមយុវជនដែលស្រលាញ់បរិស្ថាន និងធម្មជាតិ មេត្តាចូលរួមសកម្មភាពជាមួយ…