-
រដ្ឋសភានឹងបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ នៅថ្ងៃទី៣០ មីនា
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។ ការកំណត់ថ្ងៃបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានធ្វើឡើងបន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ដោយមានរបៀបវារៈចំនួន០៣មាន៖១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។២-របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍន៍ជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍន៍ជាតិ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយក្តីសុខសាន្ត ហើយគ្រប់មូលដ្ឋានភូមិស្រុកនៅទូទាំងប្រទេស ក៏ទទួលបានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះ សូមមន្ត្រីរបស់គណបក្សប្រជាជនគ្រប់រូប បន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីនាំស្នាមញញឹមជូនប្រជាជនយើង។ ខ្មែររួមគ្នា ខ្មែរកាន់តែរីកចម្រើន និងអាចរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា និងសុភមង្គល។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន២ខ្សែ ប្រវែងប្រមាណ ៣២ គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណចំពោះប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ដែលតែងជឿទុកចិត្តមកលើសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពនានា ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជួយឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងលឿន និងស្ថិតក្នុងចំណោមប្រទេសដែលបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញបានមុនគេ រហូតធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិត ហ៊ុន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បើជ្រើសរើសគណបក្សនយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល
ភ្នំពែញ៖ “ប្រសិនបើយើងប្រលងធ្លាក់ យើងអាចប្រលងម្តងទៀតបាន ប៉ុន្តែបើជ្រើសរើសគណបក្សនយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល ជាពិសេសហានិភ័យនៃការធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្មបំផ្លិចបំផ្លាញនានា ដូចដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់យើងរួចមកហើយ”។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាព និងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង រួមមាន៖ ឱកាសសិក្សារៀនសូត្រ ឱកាសការងារតាមជំនាញវិជ្ជាជីវៈ ឱកាសប្រកបអាជីវកម្មដើម្បីមានជីវភាពធូធារ និងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ ក្នុងន័យនេះ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្ស សូមយុវជនជាសមាជិក-សមាជិកាបក្ស រួមគ្នាថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ ទន្ទឹមនេះ ក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះដឹង…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ យុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាពនិងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង
ភ្នំពេញ: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានមានប្រសាសន៍ថាយុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលផ្តល់នូវសិទ្ធិសេរីភាពនិងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង រួមមាន ឱកាសសិក្សារៀនសូត្រ, ឱកាសការងារតាមជំនាញវិជ្ជាជីវៈ,ឱកាសប្រកបអាជីវកម្មដើម្បីមាន ជីវភាពធូធារ និងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ ឯកឧត្តមបន្តថា ក្នុងន័យនេះ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សសូមយុវជនជាសមាជិក-សមាជិកាបក្សរួមគ្នាថែរក្សា ការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ទន្ទឹមនេះក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះដឹងនិងការកសាងសមត្ថភាពឱ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។ ការបញ្ជាក់នេះក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិតនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅសាលមហោស្រពកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបានតស៊ូលះបង់នៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះនិងជោគជ័យដ៏ត្រចះត្រចង់ក្នុង ការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមបន្តថាការសម្រេចចិត្តដ៏សំខាន់នេះក៏បានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីនាំនាវាកម្ពុជាទៅ ត្រើយសុភមង្គល និងអភិវឌ្ឍន៍ភាពរីកចម្រើនថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើយើងប្រលងធ្លាក់ យើងអាចប្រលងម្តងទៀតបានប៉ុន្តែបើជ្រើស រើសគណបក្សនយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល ជាពិសេសហានិភ័យនៃការធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមនិងវិនាសកម្មបំផ្លិចបំផ្លាញនានាដូចដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់យើងរួចមកហើយ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ក្នុងរយៈកាលជាង៤០…
-
មេបញ្ជាការជើងគោកជប៉ុន៖ ការដំទ្បើងឋានន្តរស័កិ្តជា “នាយឧត្តមសេនីយ៍” ជូនឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមនឹងស្នាដៃនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំទ្បើងឋានន្តរស័កិ្តជា “នាយឧត្តមសេនីយ៍” ដែលពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែកនៅក្នុងការដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទ។ ការអពអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ជំនួបតាមទូរស័ព្ទនេះ ត្រូវបានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ នៅក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់រូបលោកនៅកម្ពុជា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកឡើងវិញប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនគួរទីមោទនៈនៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនេះគឺជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រតាមរយៈយន្តកាអចិន្ត្រៃយ៍មួយនេះសម្រាប់អ្នកបន្តវេនខាងមុខទៀត ស្របពេលដែលនាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា រូបលោកនឹងត្រូវកាន់មុខតំណែងថ្មី ជាអគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍៖ ការប្រយុទ្ធនឹងជំងឺហង់សិន ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ៣០ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជាសាលាដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសាកល និងមានប្រទេសចំនួន២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទីដ៏មានសារៈសំខាន់របស់កងស្វ័យការពារជប៉ុន នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០…
-
កម្ពុជា និងដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ហេនដឺសាន់ បានកោតសរសើរចំពោះកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា។ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពចំពោះគន្លឹះនៃការអភិវឌ្ឍគឺសន្តិភាពនិងស្ថិរភាព និងបញ្ហាប្រឈមនានាដែលរដ្ឋតូចៗជួបប្រទះក្នុងបរិបទការប្រកួតប្រជែងរវាងមហាអំណាច។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកទេសជាន់ខ្ពស់» និង«ពិធីប្រគល់សញ្ញាបត្រជូននិស្សិត»នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ ការធ្វើទំនើបនីយកម្មលើវិស័យអប់រំនិងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងឧបករណ៍ សម្ភារនានា។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និងភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។…
-
នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី ២៧ មីនា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរនឹងជួបប្រជុំទ្វេភាគីដើម្បីរិះរករបៀបនិងវិធីសាស្រ្តថ្មីៗសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ៖ ការចាប់ខ្លួន យឹម ស៊ីណន និង ហ៊ុន កុសល មិនមែនជាការបិទសិទ្ធិសេរីភាពទេ ប៉ុន្ដែវាគឺជាការ អនុវត្តច្បាប់
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានហៅការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចថា ការចាប់ខ្លួនលោកយឹម ស៊ីណន និងលោកហ៊ុន កុសល អ្នកគាំទ្រលោកកឹម សុខា គឺជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្ស គឺជាពាក្យសម្ដីជាសារនយោបាយដែលពួកគេប្រើប្រាស់ជាយូរមកហើយ។ លោកថា ឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់ ជនណាម្នាក់ដែលជាសកម្មជន ឬក៏ជាអ្នកគាំទ្ររបស់ពួកគេពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស គឺជាការបំបិទសេរីភាពបញ្ចេញមតិ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានមានប្រសាសន៍ប្រាប់ AMSថា ពាក់ព័ន្ធទៅនឹងអ្វីដែលពួកគេបានលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រលោកកឹមសុខាគឺជាការរំលោភសិទ្ធិសេរីភាព បញ្ចេញមតិ ឬក៏ជាការរំលោភសិទ្ធិមនុស្សទាំងអស់។វាគឺជាសម្ដីសារនយោបាយដែលពួកគេប្រើប្រាស់មកយូរហើយឱ្យតែមានការអនុវត្តច្បាប់ទៅលើបុគ្គលណាម្នាក់,ជនណាម្នាក់ដែលជាសកម្មជនឬក៏ជាអ្នកគាំទ្ររបស់ពួកគេ ពេលដែលពួកគេប្រព្រឹត្តខុសច្បាប់ គេតែងតែលើកឡើង គឺជាការរំលោភសិទ្ធិមនុស្ស ការបំបិទសេរីភាពបញ្ចេញមតិ។ ប៉ុន្តែយើងសួរទៅវិញថា តើពួកគេស្គាល់ទេអ្វីជានិយមន័យ នៃសេរីភាពបញ្ចេញមតិ? បើពួកគេធ្វើការនៅក្នុងក្របខ័ណ្ឌជាអ្នកតស៊ូមតិ គឺពួកគេត្រូវតែយល់ឱ្យច្បាស់អំពីនិយមន័យនៃពាក្យបញ្ចេញមតិ។ តើនិយមន័យនៃពាក្យបច្ចេកទេស គឺសំដៅទៅលើការនិយាយស្តីបែបណាដែលហៅថា ការបញ្ចេញមតិនោះ? ហើយក្នុងការចាប់ខ្លួនសកម្មជនអ្នកគាំទ្រលោកកឹម សុខា ពីររូបនេះ បើយើងមើលទៅលើសំណៅនៃសំណេរដើមរបស់ពួកគេលើកឡើងនៅក្នុងអាខោនហ្វេសប៊ុករបស់ពួកគេ យើងអាចយកខ្លឹមសារទាំងស្រុងយកមកពិនិត្យពិចារណាមើលថា តើវាគឺជាការបញ្ចេញមតិ ឬក៏វាជាការ បែបញុះញង់ក្នុងចរិតនយោបាយមួយដែលចង់បង្កឱ្យប្រទេសមានការបង្កចលាចល។ លោកបន្តថា បើយើងនិយាយគ្នាច្បាស់ជាវែកញែកឱ្យច្បាស់នៅក្នុងក្របខ័ណ្ឌគេហៅថា ការបកស្រាយការពន្យល់ទៅសាធារណជនដើម្បីឱ្យប្រជាជនអ្នកស្ដាប់ដឹង។យល់ច្បាស់អំពីនិយមន័យក្របខ័ណ្ឌច្បាប់ដែលយើងនិយាយថា ជាសេរីភាពបញ្ចេញមតិនោះ។ ពីព្រោះការលើកយករូបភាពរូបថត យកមកធ្វើការចង្អុលបង្ហាញបកស្រាយដែលធ្វើការប្រៀបធៀបរវាងសម្ដេចតេជោជាមួយនឹងករុណាព្រះមហាក្សត្ររបស់កម្ពុជា…