Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម ហ៊ុន ម៉ាណែត បបួល សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី

    ឯកឧត្តម ហ៊ុន ម៉ាណែត បបួល សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សី អ្នកនយោបាយចាស់វស្សាអើយ?” លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ “កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ៥លានដុល្លារនោះ…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគាំទ្រឱ្យកងកម្លាំងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគាំទ្រឱ្យកងកម្លាំងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសត្រជាក់នៅក្នុងរដូវកាលខែកត្តិកនេះ។ ការលើកឡើងនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោក។ មួយវិញទៀត សមិទ្ធផលក្នុងថ្ងៃនេះក៏បានបំពេញតម្រូវការលើការខ្វះខាតធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉នលើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល០២កន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់…

  • គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

    គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។ ទាក់ទងស្ថានភាពទឹកភ្លៀង និងទឹកជំនន់ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា ដោយសារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយមានភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ សង្កាត់មួយចំនួននៅប៉ុន្មានថ្ងៃ នៃការចាប់ផ្តើមចុះឈ្មោះដំបូង និងឃុំ សង្កាត់ខ្លះទៀតក្នុងខេត្តមួយចំនួនមានទឹកជន់ក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។ ជារួមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។ ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប បានបន្ថែមថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ៤១នាក់ ស្រី ៤នាក់ មកពី…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្ដេចតេជោ ហ៊ុន សែន នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្ដេចតេជោ ហ៊ុន សែន នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា ដើម្បីស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពទាំងស្មារតី ថវិកា និងធនធានដទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញសកម្មភាពមីននេះឱ្យបានជោគជ័យ។ ចំពោះគោលដៅចម្បងតទៅមុខទៀត គឺការពង្រីកឱកាសក្នុងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើងឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ជឿនលឿនថែមទៀត ព្រមទាំងបន្តជួយសង្គ្រោះប្រជាពលរដ្ឋឱ្យចាកចេញផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក៏ដូចជាការចាកផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារកត្តាសឹកសង្គ្រាម ដែលអាចកើតមានទ្បើងសារជាថ្មីលើទឹកដីសុវណ្ណភូមិនៃយើង ប្រសិនបើយើងធ្វេសប្រហែស។ ដូច្នេះ សូមបន្តនូវចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ឱ្យបានគង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយៗតរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។…

  • រដ្ឋមន្ត្រីការពារប្រទេសអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែធ្នូខាងមុខនេះ

    រដ្ឋមន្ត្រីការពារប្រទេសអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែធ្នូខាងមុខនេះ

    ភ្នំពេញ៖ រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា។ កិច្ចប្រជុំចង្រ្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ នឹងធ្វើនៅខេត្តសៀមរាប។ នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ប៉ាទ្រីក មូហ្វី ( Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMM នេះ និងកិច្ចប្រជុំពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។ ដូច្នេះឯកឧត្តម អគ្គរដ្ឋទូត និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន ស្នើសុំកិច្ចសហការពីសម្ដេច និងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ដើម្បីចូលរួមរៀបចំអំពីកិច្ចដំណើរការនៃកិច្ចប្រជុំនេះ សម្រាប់ការចូលរួមរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅទីនោះផងដែរ។ ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនឯកអគ្គរដ្ឋទូតអាមេរិកថា ភាគីកម្ពុជាបានរៀបចំរួចជាស្រេចនៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ បដិសណ្ឋារកិច្ច ដល់ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ដឹកនាំកំពូលកិច្ចប្រជុំក្រៅផ្លូវការ សម្រាប់ការចូលរួមកិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលក្រៅផ្លូវការ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្ដូរវេនរបស់អាស៊ានក្នុងអំឡុងខែធ្នូខាងមុខនេះ។ ដូច្នេះរាល់សំណើនៃកិច្ចសហការរបស់ឯករដ្ឋទូត សម្ដេចរីករាយអបអរសាទរ និងទទួលយក។ សម្ដេចពិជ័យសេនា…

  • លោក សួន សេរីរដ្ឋា៖ អ្នកសារព័ត៌មានស៊ីឈ្នួលបរទេសប្រើចំណេះស្ទើរភ្លើងផ្សព្វផ្សាយបំភ្លៃការពិតពីខ្លឹមសារសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន !

    លោក សួន សេរីរដ្ឋា៖ អ្នកសារព័ត៌មានស៊ីឈ្នួលបរទេសប្រើចំណេះស្ទើរភ្លើងផ្សព្វផ្សាយបំភ្លៃការពិតពីខ្លឹមសារសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន !

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនិងជាអ្នកតាមដាននយោបាយបានឱ្យដឹងថា ក្រោយពេលមានអ្នកសារព័ត៌មានស៊ីឈ្នួលបរទេសបានផ្សាយថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា សេតវិមានក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ដោយបានដកស្រង់សំដីលោក ចូ បៃដិន ក្នុងជំនួបនោះថា៖ បានដាក់ការទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ (អ្នកនយោបាយដែលរំលោភច្បាប់ហើយកំពុងមានទោស) ដោះលែងទណ្ឌិត សេង ធារី និងដោះស្រាយពួកស៊ីឈ្នួលធ្វើបាតុកម្មនៅមុខណាហ្គា នោះ ! ខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ វេបសាយរបស់សេតវិមាន www.whitehouse.gov និងវេបសាយក្រសួងកាបរទេស www.state.gov រកមើលអានអត្ថបទសេចក្តី ថ្លែងការណ៍ពាក់ព័ន្ធសកម្មភាពនិងការថ្លែងរបស់លោក ចូ បៃដិន ពេលលោកមកចូលរួមប្រជុំនៅកម្ពុជា និងប្រសាសន៍របស់លោក ចូ បៃដិន ក្នុងពេលជួបសន្ទនាទ្វេរភាគី សម្តែងការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផ្ទាល់។ លោកបញ្ជាក់ថា “ជាលទ្ធផល ខ្ញុំពុំឃើញមានអត្ថបទនៃសេចក្តីថ្លែងការណ៍ណាមួយដែលសរសេរថា៖ លោក ចូ បៃដិន បាននិយាយដាក់ការទាមទារដូចការផ្សាយបំពុលបំភ្លៃរបស់ពួកអ្នកសារព័ត៌មានស៊ីឈ្នួលបរទេសងុបងល់ទាំងអស់នោះឡើយ។ ក្នុងវេបសាយរបស់សេតវិមាន ដែលស្រង់យកសម្ដីសុទ្ធរបស់លោក ចូ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាងដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាងដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និងជោគជ័យ។ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់ បត់បែន និងទាក់ទាញជាងមុន ជាពិសេសការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។ ទន្ទឹមនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយភាពអំណោយផល តំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ក៏ជាយន្តការឈានមុខនៅក្នុងការស្រូបយកវិនិយោគ និងជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកេសកាតុង អូជី ភែកឃិជីង (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំនៃវិស័យឧស្សាហកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងជាមិត្តដ៏ល្អរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការបង្រួបបបង្រួមជាតិស្វែងរកសន្តិភាព និងដំណាក់កាលកសាងអភិវឌ្ឍប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ ហើយជាពិសេសការឧបត្ថម្ភគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមបណ្ឌិត បានបន្តថា មួយវិញទៀត ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ កម្ពុជាបានវិនិយោគសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តឆ្អឹងខ្នង រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងនៅរាជធានីភ្នំពេញ…

  • សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា

    សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា

    ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន” (Advancing Together for Sustainable, Inclusive, and Resilient ASEAN) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ…

  • សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    ភ្នំពេញ៖ សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ គួរជាទីមោទនៈ៕សូមជូនសេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងពីភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងពីភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២

    ភ្នំពេញ៖ កូនក្រមុំអាស៊ានដ៏ស្រស់ឆ្លាត ពេលនៅក្រោមអាណាព្យាបាលរបស់កម្ពុជាមួយឆ្នាំ២០២២ពេញនេះ បានបើកចិត្តយ៉ាងទូលាយទទួលយកដៃគូមិត្តភាពឆ្លាត (ចិន) និងដៃគូមិត្តភាពពូកែ (អាមេរិក) ព្រមទាំងដៃគូមហាមិត្តទាំងអស់នៃសមាជិកសន្ធិសញ្ញា TAC ដែលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមាន៥០ប្រទេសនាពេលនេះ ជាមិត្តដ៏ល្អវិសេសវិសាលរបស់អាស៊ាន។ នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ។ លោកបញ្ជាក់ថា នេះជាភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២។ លោក សួន សេរីរដ្ឋា បានបន្តថា មិនតែប៉ុណ្ណោះ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន កម្ពុជាបានសម្រេចបាននូវគោលនយោបាយថ្នាក់ថ្នម «មជ្ឈភាពអាស៊ាន» មិនឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន និងបង្កើន «មិត្តភាពអាស៊ាន» ដោយទទួលស្គាល់ អ៊ុយក្រែន ជាសមាជិក TAC ហើយពិសេសថែមពីលើនោះទៅទៀតគឺបានរក្សាជំហរ «រក្សាចាស់បន្ថែមថ្មី» ដោយការពថ្នាក់ថ្នមប្រទេសមីយ៉ាន់ម៉ា មិនឱ្យបែកបាក់ចេញពីអាស៊ាន និងបានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានចាស់ ទទួលយកប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានថ្មីឱ្យបានឆាប់ តាមរយៈការផ្តល់ឋានៈជាអ្នកអង្កេតការណ៍ដើម្បីត្រៀមចូលជាសមាជិកពេញសិទ្ធិ។ ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា នេះជាមោទនភាពនៃនយោបាយការទូតដ៏ទន់ភ្លន់ល្អឥតខ្ចោះរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ