Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួនទេ

    អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួនទេ

    ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ ហើយលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ ការអះអាងនេះ បានធ្វើឡើងស្របពេលដែលគណបក្សឆន្ទៈខ្មែរ នឹងធ្វើសមាជនៅថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ បង្ហាញអំពីគោលជំហររបស់ខ្លួនក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ គឺជាសិទ្ធិនយោបាយរបស់អ្នកនយោបាយ និងគណបណក្សនយោបាយ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា អត់មានយល់ទាស់ អត់មានរារាំង ថ្នាំងថ្នាក់អ្វីទេ គឺលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយគ្មានការភ័យខ្លាច ដោយឆន្ទៈរបស់ខ្លួន។ ឯកឧត្តម សុខ ឥសាន បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយចំពោះការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំងនោះទេ ហើយជាការធមម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺវាតែងតែមានការប្រកួតប្រជែងហើយ និងជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី។ ដោយឡែក លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់ AMS…

  • គ.ជ.ប បំភ្លឺលើកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

    គ.ជ.ប បំភ្លឺលើកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

    ភ្នំពេញ៖ ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កត់សម្គាល់ឃើញមានប្រតិកម្ម និងកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏សូមជម្រាបជូនភាគីពាក់ព័ន្ធទាំងអស់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖ទី១-ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះទី២-បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ទី៣-គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ដែលរួមមានជាអាទិ៍៖-ជំពូកទី១ បានកែសម្រួល និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។ ជាក់ស្តែង តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ ទៅជាដីភូមិឋានដ៏មានសុភមង្គល ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ មិនមានក្តីកង្វល់ពីសុវត្ថិភាព មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។ ការបញ្ជាក់នេះ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ…

  • ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជាពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា

    ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជាពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា

    ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វឿង ឌីញ ហ្វេ ក៏នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា…

  • បេសកជនពិសេសនៃប្រធានអាស៊ានស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា

    បេសកជនពិសេសនៃប្រធានអាស៊ានស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា

    ភ្នំពេញ៖ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា សូមស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi) លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨ បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី លោកសាស្រ្តាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ បុគ្គលចំនួន ៥៩រូប ត្រូវផុតរយៈពេល នៃការហាមឃាត់មិនឲ្យធ្វេីនយោបាយ

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ បុគ្គលចំនួន ៥៩រូប ត្រូវផុតរយៈពេល នៃការហាមឃាត់មិនឲ្យធ្វេីនយោបាយ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះថា “បុគ្គលចំនួន ៥៩រូប ក្នុងចំណោមបុគ្គល ១១៨រូប ត្រូវផុតរយៈពេល នៃការហាមឃាត់មិនឲ្យធ្វេីនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២”។ មន្ត្រីជាន់ខ្ពស់ដដែលបានបន្តថា បុគ្គលចំនួន ៣៣រូប ត្រូវបានផ្តល់នីតិសម្បទាធ្វេីនយោបាយឡេីងវិញ។ បុគ្គលចំនួន ២៣រូប ក្នុងងនោះមានបុគ្គល ១រូប កំពុងស្ថិតក្នុងនីតិវិធីជំនុំជម្រះរបស់តុលាការ និងបុគ្គលចំនួ ន ២២រូបមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ ចំណែកបុគ្គលចំនួន ៣រូប បានទទួលមរណភាព។ សូមជម្រាបថា បុគ្គលចំនួន ៣៣រូប ដែលទទលបានការផ្តល់នីតិសម្បទាធ្វេីនយោបាយឡេីងវិញ គឺមានអ្នកខ្លះបានបង្កេីតគណបក្សនយោបាយដោយខ្លួនឯង ខ្លះចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ ។ គួររម្លឹកថា កាលពី ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល បានសម្រេចរំលាយ គណបក្ស សង្គ្រោះ ជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង ផ្អាក សកម្មភាព នយោបាយ របស់…

  • សម្ដេចក្រឡាហោម ស ខេង ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ

    សម្ដេចក្រឡាហោម ស ខេង ៖ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ

    ភ្នំពេរញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានបញ្ជាក់ថា ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុនាពេលខាងមុខ។ សម្ដេចរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ FATF…

  • គ.ជ.ប៖ រយៈពេល២៧ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជិត៤សែននាក់

    គ.ជ.ប៖ រយៈពេល២៧ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជិត៤សែននាក់

    ភ្នំពេញ៖ រយៈពេល២៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៨៦.៧៨១ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៦៨.៣៨៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣៥.១១៤ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១០៦.០១៩ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.៣៧៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.១៤៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៤៤៥ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី…

  • សម្តេចតេជោ ហ៊ុន សែន៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច

    សម្តេចតេជោ ហ៊ុន សែន៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទសួរទៅជនក្បត់ជាតិបីជំនាន់ថា តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយ។តើមានហត់ដែរទេ? ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី?។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ការចោទសួរទៅជនក្បត់ជនបីជំនាន់ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ាណែត បានបបួលជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី ទាក់ទងទៅនិងការចោទប្រកាន់គ្មានការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ថា “កាលពីឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឱ្យចុះចូលគណបក្សប្រជាជនកម្ពុជា”។ នៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរថា “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សី អ្នកនយោបាយចាស់វស្សាអើយ?” លើកមុនលោក សម…