Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក.

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក.

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធានស.ស.យ.ក. ព្រមទាំងបន្ថែមសមាជិកគណៈអចិន្រ្តៃយ៍ចំនួន០៩រូប និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលថ្មីចំនួន ២០៣រូប។ ការជ្រើសតាំងនេះ ធ្វើឡើងនៅមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមជម្រាបថា មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖(១) បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន(២) ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.(៣) បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល(៤) ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.។ បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបាននាពេលកន្លងមកផងដែរ។ សូមជម្រាបផងដែរថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ…

  • ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ

    ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ

    ភ្នំពេញ៖ នៅទីបំផុតចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមេក្លោងដឹកនាំបាតុកម្មខុសច្បាប់ឈ្មោះ ឈឹម ស៊ីថរ ដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ននៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ AMS មុននេះបន្តិចថា ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ បណ្តោះអាសន្ននៅម២។ គួរឱ្យដឹងថា មេក្លោងដឹកនាំបាតុកម្មខុសច្បាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលីចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អ៊ឺម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនឈ្មោះ ឈឹម ស៊ីថរ ទៅសាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន…

  • តុលាការចេញដីការឹបអូសជាបណ្តោះអាសន្នអចលនវត្ថុចំនួន០២កន្លែង ដែលជារបស់លោក សុន ឆ័យ

    តុលាការចេញដីការឹបអូសជាបណ្តោះអាសន្នអចលនវត្ថុចំនួន០២កន្លែង ដែលជារបស់លោក សុន ឆ័យ

    ភ្នំពេញ៖ អចលនវត្ថុចំនួន០២កន្លែង ដែលជារបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការចេញដីការឹបអូសជាបណ្តោះអាសន្ន។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក គី តិច និងលោក ផូ សុធាផល មេធាវីតំណាងឱ្យអាណត្តិម្ចាស់បំណុល ស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពាររឹបអូសជាបណ្តោះអាសន្ននៅអចលនវត្ថុរបស់លោក សុន ឆ័យ ចំនួនពីរកន្លែង ស្ថិតនៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមដីកាចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលសារព័ត៌មាន AMS ទើបតែទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នដែលចេញដោយលោកលោក អួង វុទ្ធា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេច៖១- រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុន ឆ័យ មានក. អចលនវត្ថុ (ថ្មី អគារ) មានលេខក្បាល ១៦០ មានផ្ទៃដីទំហំ…

  • គ.ជ.ប៖ រយៈពេល៣៧ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះថ្មីជិត៥សែននាក់

    គ.ជ.ប៖ រយៈពេល៣៧ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះថ្មីជិត៥សែននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល៣៧ថ្ងៃ គិតចាប់ពីថ្ងៃទ២០ ខែតុលា ដល់ត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៧៨.៩៥២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២០៨.៦១៣ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៨.១៤៩ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៣៦.៥០៧នាក់។ គ.ជ.ប បន្តថា លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨.២៩០នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.២៧៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.២៣១ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៣១៤ នាក់។ គ.ជ.ប បានបញ្ជាក់ថា…

  • សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

    សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

    ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោងជាង១០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះថា “ពិតជាមានករណីឃាត់ខ្លួនមែន ខាងការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលាន បានធ្វើការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះ ដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។ គួររម្លឹកឱ្យដឹងថា ឈ្មោះ ឈឹម…

  • សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់សមាជិកគណបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

    សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់សមាជិកគណបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ការក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា នៅព្រឹកថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យសមាជិក សមាជិកា គណបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ-១៩…

  • ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌

    ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី0២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ការបញ្ជាក់នេះ ក្នុងមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ នៅព្រឹកព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មហាសន្និបាតនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកា ប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៨នាក់

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៨នាក់

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៨នាក់។ នេះបើយោងតាមមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។សូមអានព្រះរាជក្រឹត្យដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព

    សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព ទាំងការដាក់ ចេញនូវគោលនយោបាយ ការកែទម្រង់ បទប្បញ្ញត្តិ ការប្រើប្រាស់មធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា ដើម្បីកាត់បន្ថយ និងលុបបំបាត់បាតុភាពអសកម្ម និងអំពើពុករលួយ ។ ការអប់រំ និងបង្ការ ទប់ស្កាត់នូវអំពើពុករលួយ ក៏ជាភារកិច្ច របស់គ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងព្រះរាជណាចក្រកម្ពុជាដែលកំពុង ផុលផុសតាមអភិក្រមងាយយល់ ” ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ អភិក្រម ៥ នេះ កំពុងត្រូវបានអនុវត្ត មិនត្រឹមតែលើការងារប្រឆាំង អំពើពុករលួយតែមួយមុខនោះទេគឺលើគ្រប់វិស័យនៃការងារ ទាំងអស់។ នេះបើយោងតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ជូនកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយ អាស៊ានលើកទី១៨ រាជធានីភ្នំពេញ។ កិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី១៨ ដែលកម្ពុជាទទួលជាប្រធានប្តូរវេនពីខែវិច្ឆិកាឆ្នាំ២០២២នេះរហូតដល់​ខែវិច្ឆិកាឆ្នាំ២០២៣។កិច្ចប្រជុំបានប្រព្រឹត្តទៅថ្ងៃទី ២២-២៣ ខែវិច្ឆិកានៅរាជធានីភ្នំពេញ។ តាមរយៈសារលិខិតនេះ…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

    ភ្នំពេញ៖ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋាន​​យោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងរាស្ត្រគឺឯកឧត្តម ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ខែវិច្ឆិកានៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមតំណាងរាស្រ្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២បានបង្ហាញថានៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជានៅក្នុងរយៈពេលពីរសប្តាហ៍ នេះ របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក…