Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បញ្ជាក់អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

    ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បញ្ជាក់អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បាន មានប្រសាសន៍ថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ៤៤ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពល្អ ។ ហើយបញ្ហាប្រឈមនានាក្នុងដំណើរការនេះ គឺស្ទើរតែគ្មាន។ ឯកឧត្តម សោម សូរីដា បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៣ ខែធ្នូ នេះថា រយៈពេល ៤៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គឺក្រុមចុះឈ្មោះបោះឆ្នោតដែលមាន ១៦៥២ក្រុម ស្មើនឹង ១៦៥២ ឃុំ សង្កាត់ ចុះឈ្មោះជូនប្រជា ពលរដ្ឋបានចំនួនជាង ៥២ម៉ឺន នាក់ ។ ហើយកិច្ចដំណើរការបានប្រព្រឹត្ត ទៅរលូនល្អ និងស្ថិតក្នុងស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ល្អ ។…

  • ប្រធាន គ.ជ.ប បញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង៖ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ

    ប្រធាន គ.ជ.ប បញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង៖ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជូនឯកឧត្តម គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងថា “ចំពោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ។ បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតតាមបញ្ជីគណបក្សនយោបាយ មិនមែនតាមប្រព័ន្ធឯកត្តនាមនោះទេ”។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា “UNTAC” រួចមក ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងសកល ទាំងអសកលយ៉ាងទៀងទាត់ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត បានចំនួន១៦លើក រួចមកហើយ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន…

  • គ.ជ.ប៖ រយៈពេល៤៣ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥នាក់

    គ.ជ.ប៖ រយៈពេល៤៣ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥នាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣៣.៥៣៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៤.៧៧១ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៥៥.៥៤៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.៥២១ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.៣៦៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៧១៩ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី…

  • សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្តេជ្ញានឹងខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអង់គ្លេស-កម្ពុជា ឱ្យបានជិតស្និទ្ធ

    សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្តេជ្ញានឹងខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអង់គ្លេស-កម្ពុជា ឱ្យបានជិតស្និទ្ធ

    ភ្នំពេញ៖ សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានប្តេជ្ញានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ (កម្ពុជា-អង់គ្លេស) ឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។ ការប្តេជ្ញានេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ បន្ទាប់ពីបានចូលកាន់មុខតំណែងកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការតែងតាំងសេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម អប់រំ ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។…

  • ក្រសួងការបរទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

    ក្រសួងការបរទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF)» សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ដោយមានការចូលរួមពីសំណាក់ប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអំពីកាតព្វកិច្ច និងនីតិវីធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សិក្ខាសាលានារសៀលនេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេសឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិកតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង Guidelines និងធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ឯកឧត្តម លុយ ដាវីត បានបន្តថា ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖ កម្ពុជាបើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖ កម្ពុជាបើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ថា “លំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ អង្គការសារព័ត៌មាន អង្គការសង្គមស៊ីវិល បាននិងកំពុងដំណើរការដោយសេរី គ្មានការរើសអើង និងគ្មានការគំរាមកំហែង។ សភាកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ធ្វើកិច្ចសហប្រតិបត្តិការដោយ បើកចំហជាមួយមិត្តភក្តិបរទេស និងដៃគូអន្តរជាតិទាំងអស់ដែលចង់ឈ្វេងយល់អំពីស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិនៅកម្ពុជា”។ ការបញ្ជាក់នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម Christophe-André Frassa និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ដោយចាត់ទុកថាដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបាំង (APF) ជាមួយសភាកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម…

  • គ.ជ.ប៖ រយៈពេល៤២ថ្ងៃ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥សែននាក់

    គ.ជ.ប៖ រយៈពេល៤២ថ្ងៃ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥សែននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា មកដល់គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥២០.៤០៤នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣០.១៦៧នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៤.០៥២នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៥២.៧៣៤ នាក់។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.៤៩៣ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.៩០៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៦៨៤នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៧៩៩នាក់។ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២…

  • លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិទម្លាយអាថ៌កំបាំងនៅពីក្រោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

    លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិទម្លាយអាថ៌កំបាំងនៅពីក្រោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

    ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអះអាងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ។ ដោយលោកបានទម្លាយថា CENTRAL សម្រាប់ថ្ងៃអនាគាតអាចនឹងឈានទៅបង្កើតគណបក្សថ្មីមួយទៀត ហើយលោកស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញលើករណីទាំងនេះ ជៀសវាការបង្កើតចលាចលណាមួយដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យបាត់បង់សន្តិភាពនៅក្នុងប្រទេសកម្ពុជា។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះថា អ្វីដែលយើងឃើញទិដ្ឋភាពជាក់ស្តែង គឺមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ ហើយបានលូកដ៏ជ្រៅទាក់ទទងទៅនឹងការលួចបង្កើត លួចចងក្រងសហជីព ដូចជាករណីពួកគាត់បានយកអំណោយផ្សេងៗ ទៅលួចបង្កើតចងក្រងសហជីពដោយផ្តល់ជាហិរញ្ញវត្ថុផ្សេងៗ។ កន្លងមកក៏មានការប្រជុំជាក្រុមដែលយើងធ្លាប់ប្រជុំជាមួយអង្គការនានា ហើយខាងមន្ត្រី CENTRAL បានវត្តមានប្រជុំនោះ (មានលេខទូរស័ព្ទ) ដោយធ្វើការទំនាក់ទំនងដោយសម្ងាត់ ដើម្បីធ្វើការចងក្រង។ ដូច្នេះលោកមិនទោមនស្សអ្វីទេ ប៉ុន្តែលោកសូមអំពាវនាវដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបង្កលក្ខណៈមិនល្អប្រសើរ ដែលធ្វើឱ្យបងប្អូនកម្មករខាតបង់ផលប្រយោជន៍នៅថ្ងៃអនាគត។ ប្រធានសម្ព័ន្ធសហជីពជាតិយល់ឃើញថា “អង្គការមួយនេះ សម្រាប់ថ្ងៃអនាគតអាចនឹងឈានទៅបង្កើតគណបក្សថ្មីមួយទៀត អ៊ីចឹងហើយវាជារឿងនយោបាយ…

  • ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតពីសំណាក់មន្ត្រី CENTRAL

    ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតពីសំណាក់មន្ត្រី CENTRAL

    ភ្នំពេញ៖ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាជាច្រើន បានធ្វើការប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ជាមន្ត្រីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ យោងតាមលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា បានជម្រាបជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថា “យើងខ្ញុំទាំងអស់គ្នាពិតជាមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា មានបុគ្គលដែលតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការ ញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំដែលបានចូលរួមកម្មវិធីបណ្តុះបណ្ដាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពនិងឯកភាពក្នុងចលនា កម្មករនិយោជិត និងធ្វើឱ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ច ខិតខំប្រឹងប្រែងរួមរបស់យើងខ្ញុំទាំងអស់គ្នា ហើយជាយថាហេតុធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍ បច្ចុប្បន្ននិងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីនេះ សកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់កម្លាំងនៃចលនាកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។ យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់អហង្ការចំពោះសកម្មភាព ដែលបង្កប់នូវចេតនាទុច្ចរិតទាំងនេះ ហើយទាមទារជាដាច់ខាតឱ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា”។ឮ ថា្នក់ដឹកនាំសហភាពសហជីព…

  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ករណីឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ មិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ករណីឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ មិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ

    ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការិយាល័យអ្នកនាំពាក្យ បានបញ្ជាក់ជូនដូចខាងក្រោម៖១- ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។២- ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.ដើម្បី បន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០…