-
គ.ជ.ប ទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិជាង៣ពាន់នាក់
ភ្នំពេញ៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២ មានចំនួនជាង៣ពាន់នាក់។ គ.ជ.ប បានបន្តថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេស ដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។ សូមបញ្ជាក់ជូនថា អ្នកសង្កេតការណ៍ជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ…
-
គ.ជ.ប៖ រយៈពេល៤៨ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៥៦ម៉ឺននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៦៥.០៥៧នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៥៣.៣៦៧នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៩.៦៨៩ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៧៣.២៤៣នាក់។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.២៩៣ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៦០៣ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០១២ នាក់ និង អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៤៩០ នាក់។ គ.ជ.ប បានបញ្ជាក់ថា…
-
កម្ពុជា និងជប៉ុន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលនឹងត្រូវលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានយល់ស្របគ្នារៀបចំសកម្មភាពមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ហើយក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែមករាឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្ដម ឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេស ការរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី KISHIDA Fumio មកកាន់កម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញ ចូលរួមរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី…
-
ឯកឧត្តម សោម សូរីដា៖ រយៈពេល៤៦ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតជាង៥៤ម៉ឺននាក់ និងដំណើរការប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា រយៈពេល៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺ គ.ជ.ប បានចុះឈ្មោះជូនប្រជាពលរដ្ឋថ្មីបានជាង៥៤ម៉ឺននាក់។ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពល្អ និងពុំមានបញ្ហាដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ។ ជាមួយគ្នានេះ ឯកឧត្តម សោម សូរីដា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ពីព្រោះគិតពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គឺនៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ដើម្បីបោះឆ្នោតបាន គឺប្រជាពលរដ្ឋត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ចាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ…
-
អ្នកនាំពាក្យក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មកត្រឹម១៣,៥% ត្រឹមឆ្នាំ២០១៤ ដែលគោលដៅកំណត់ ១៩,៥% នៅឆ្នាំ២០១៥។ មិនដូចជាការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍នយោបាយ និងអង្គការសង្គមស៊ីវិលដែលបានលើកឡើងថា វិធានការគាំពារសង្គមពិសេសដែលរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ អាចជានយោបាយទាក់ទាញទឹកចិត្តប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នោះទេ។ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគិតពីជីវភាពប្រជាជនជាធំ ដើម្បីសម្រេចបំណងការកាត់បន្ថយភាពក្រីក្រ ដែលពិភពលោកមានការកោតសរសើរលើការកាត់បន្ថយភាពក្រីក្របានឆាប់រហ័សជាងគោលដៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា មកត្រឹម១៣,៥% ត្រឹមឆ្នាំ២០១៤ ដែលគោលដៅកំណត់១៩,៥% នៅឆ្នាំ២០១៥។ កិច្ចខិតខំនេះ ត្រូវបានអង្គការសហប្រជាជាតិជ្រើសកម្ពុជា ជាក្រុមប្រទេសចំនួន៦ ដែលសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បានច្រើនគោលដៅ។ ជាពិសេសក្នុងពេលប្រទេសស្ទើរពេញពិភពលោករងគ្រោះដោយសារជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនត្រឹមតែស្វះស្វែងរកវ៉ាក់សាំងមកចាក់សង្រ្គោះជិវិតរបស់ប្រជាជនប៉ុណ្ណោះទេ គឺបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដោយបើកសាច់ប្រាក់សុទ្ធជូនដល់ប្រជាជនក្រីក្រដែលមានប័ណ្ណសមធម៌ និងគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះនិងកំពុងបន្ត គឺមានរយ:ពេលជិត៣ឆ្នាំហើយ ដល់ប្រជាជនជាង៧០ម៉ឺនគ្រួសាររង្វង់២,៨លាននាក់ និងចំណាយប្រាក់ជាង៩០០លានដុល្លារ និងកម្មវិធីជំនួយសង្គមជាច្រើនរួមទាំងកម្មវិធីស្តារសេដ្ឋកិច្ចក្រោយកូវីដ និងដោយសារសង្រ្គាមរុស្សី អ៊ុយក្រែន បណ្តាលឱ្យកើនអតិផរណា បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត ជាពិសេសអ្នកមានចំណូលទាប ឬអ្នកកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ទើបរាជដ្ឋាភិបាលសម្រេចផ្តល់អន្តរាគមន៍បើកជាសាច់ប្រាក់ដល់គ្រួសារដែលងាយរងហានិភ័យ ឬគ្រួសារកំពុងរស់នៅក្បែរខ្សែបន្ទាត់ភាពក្រីក្រ ឬរងសម្ពាធអតិផរណា តាមរយ:ទិន្នន័យរបស់ក្រសួងផែនការ គឺជំហានទី១ មានចំនួនគ្រួសារជាង៣០ម៉ឺនគ្រួសារ…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ជូនថា “ការសម្រេចតែងតាំងថ្នាក់ដឹកនាំក្រសួងបន្ថែមរបស់រាជរដ្ឋាភិបាល គឺផ្អែកលើតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ក្រសួង ដើម្បីជួយដឹកនាំ អភិវឌ្ឍ ស្ថាប័ន ឱ្យកាន់តែប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ការតែងតាំងនេះ ក៏ផ្អែកលើសមត្ថភាពចំណេះជំនាញ និងបទពិសោធន៍ការងារ ដែលសមស្របទៅនឹងតម្រូវការរបស់ក្រសួងផងដែរ។ ការតែងតាំងថ្នាក់ដឹកនាំ ដែលមានចំណេះជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នព័ត៌មាន និងសោតទស្សន៍ ពុំមែនជាការខ្ជះខ្ជាយថវិកាជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំដែលមានជំនាញ និងបទពិសោធន៍ច្រើន និងច្បាស់លាស់ នឹងអាចជួយកសាងនូវក្របខ័ណ្ឌគោលនយោបាយ ផែនយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ដើរទាន់បណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្ថែមថា ពាក់ព័ន្ធនឹងការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន គឺផ្អែកលើតម្រូវការចាំបាច់ និង ស្ថានភាពជាក់ស្តែងរបស់ក្រសួងដើម្បី ជួយដឹកនាំអភិវឌ្ឍ ស្ថាប័ន…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍”។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា ក៏បានធ្វើការរៀបចំនូវសិក្ខាសាលាអំពីការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕ដោយ៖ពលជ័យ
-
គ.ជ.ប៖ រយៈពេល៤៥ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥៣ម៉ឺននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា រយៈពេល៤៥ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥៣៦.៥៩៧នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣៨.២០៥នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៥.៧៦៤នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន១៦០.២០៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនមានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជាតិខ្មែរក្នុងការរស់នៅក្នុងសុភមង្គល និងភាពសុខសាន្ត ដោយធ្វើយ៉ាងណាចៀសឱ្យផុតពីការបែកបាក់សាមគ្គីឯកភាពជាតិ ដូចកាលពីអតីតកាលដ៏សែនជូរចត់”។ ការបញ្ជាក់នេះ បានធ្វើក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាពដាក់ចេញនូវគោលនយោបាយបម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ ហើយការពង្រឹងការងារយុវជននៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មីកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជននៅទូទាំងប្រទេស។ ក្នុងន័យនេះ ទោះបីគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នាជាសមាជិក-សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្សឱ្យមាននិរន្តរភាពរឹងមាំ។ ឯកឧត្តម…
-
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ការក្រើនរំលឹកនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន ៣,៤៥៧នាក់ នៃខេត្តកណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។…