-
អ្នកវិភាគ៖ ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋនៅអឺរ៉ុបប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជាចលនាផ្នែកគំនិតឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ
ភ្នំពេញ៖ អ្នកវិភាគនយោបាយបានលើកឡើងថា ការអំពាវនាវមេឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានអំនាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អ និងមិនមានប្រជាពលរដ្ឋគាំទ្រដែលវាមិនឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានរបស់ទណ្ឌិតរូបនេះ។ ជនក្បត់ជាតិរូបនេះ បានព្យាយាមធ្វើការបំផុសនៅចលនាផ្នែកគំនិតនៅក្នុងការកៀរគរឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ។ ជនក្បត់ជាតិរូបនេះ គឺហាក់បីដូចជាមិនទាន់បានដើរតួនៅក្នុងនាមជាមេដឹកនាំនៃបក្សប្រឆាំងបានទេ។ បណ្ឌិត សេក សុជាតិ អ្នកវិភាគនយោបាយបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អប៉ុន្មានទេ ពីព្រោះយើងដឹងហើយថា កម្លាំងគណបក្សប្រឆាំងនៅក្រៅប្រទេសនៅពេលដែល សម រង្ស៊ី ធ្វើម្តងហើយម្តងទៀត នៅក្នុងកម្រិតមួយដែលមិនច្បាស់លាស់ ហើយការអំពាវនាវនេះ ក៏មិនមានការគាំទ្រដែរ បើសិនជាយើងពិចារណាទៅ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាពលរដ្ឋជាច្រើនអញ្ជើញមកចូលរួមនិងគាំទ្រ ប៉ុន្តែទោះបីក្នុងករណីដែល សម រង្ស៊ី ព្យាយាមកៀរគរ ឬមួយប្រកាសឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅក្នុងពេលនេះ វាមិនមានផលជាវិជ្ជមានជាប៉ុន្មានទេ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ៣៦៧ នាក់ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុបរវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿង
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣មក រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស ផ្លូវ ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យនោះទេ…
-
នាយករដ្ឋមន្ត្រីស្តីទី៖ កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា កម្ពុជាបានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ដែលក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅ ឲ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី រាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍន៍សង្គមជាតិ លើគ្រប់វិស័យ។ ការបញ្ជាក់នេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្ដេចក្រឡាហោម ស ខេង ក្នុងព្រះបរមនាម នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានប្រសាសន៍ថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏មានសារសំខាន់មួយ ដើម្បីផ្ដល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្ន ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ជាពិសេសបានផ្តល់ជាឱកាសសម្រាប់ជជែកពិភាក្សាស្វែងរកនូវចំណុចខ្លាំង…
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំងយប់នេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅប៊ែលហ្ស៊ិក និងទស្សនកិច្ចការងារនៅបារាំង នៅវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានសូមអរគុណបងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់សម្តេច និងត្រៀមមកស្វាគមន៍សម្តេចនៅព្រុចសែល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្តម ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ…
-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាទេ ទោះក្នុងតម្លៃណាក៏ដោយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើងរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សា សន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។ ដោយសម្តេចបានសង្កត់ធ្ងន់ថា មានប្រសាសន៍បញ្ជាក់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម » ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ យើងត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក។ ឥឡូវនេះ កម្ពុជាចាប់ផ្តើមទទួលភ្ញៀវជាតិ និងអន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន…
-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានលុបចោលដំណើរទស្សនកិច្ចលើកទី៣ ទៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលដំណើរទស្សនកិច្ចលើកទី៣ ទៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូនេះថា ការលុបចោលដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រទេសមីយ៉ាន់ម៉ា គឺដោយសារតែជាប់រវល់នឹងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប ហើយដោយសារតែមានឧបសគ្គពេលវេលា ជាពិសេសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាពេលខាងមុខ។ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ប្រាប់ AMS នាព្រលប់ថ្ងៃទី៩ ខែធ្នូដដែលនេះថា “ពុំមានដំណើរទស្សនកិច្ចលើកទី៣ទេ ពុំមានពេលវេលា ហើយក៏ពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា”។ សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានធ្វើដំណើរទស្សនកិច្ចរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន…
-
អ្នកនាំពាក្យ គ.ជ.ប បង្ហាញពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧៧.៥៥០នាក់ (ស្រ្តីចំនួន ២៨៨.៥៥១នាក់) ដែលស្មើនឹង ១៤១.១៩% នៃស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតបាន។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨.៣៧២នាក់។ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦០.៧៦៩នាក់ និងអ្នកផ្ទេរចូលមានចំនួន ១៧៨.៥២១នាក់។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃនេះ។ ឯកឧត្តម ហង្ស ពុទ្ធា បានបន្តទៀតថា ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មក គ.ជ.ប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផល…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារអាមេរិក។ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ដែលក្នុងឱកាសនោះ៖១.ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដម ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦…
-
កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា និងកូឡុំប៊ី ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូឡុំប៊ី ដោយមានឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Francisco José Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូឡុំប៊ី ជាសហប្រធាន បានពិនិត្យឡើងវិញការងារដែលបានព្រមព្រៀងគ្នាក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ និងបានកំណត់ទិសដៅថ្មីនៃវិធានការជាក់លាក់ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេសបានបន្តថា ក្នុងន័យនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី ហើយបានផ្លាស់ប្តូរទស្សនៈ និងធ្វើបច្ចុប្បន្នភាពលើប្រធានបទជាច្រើនដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមានកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ ការបង្រួបបង្រួមជាតិ ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ កសិកម្ម ការដោះមីន និងប្រតិបត្តិការរក្សាសន្តិភាព។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបូហ្គូតា។ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូនភាគីមិត្តអំពីលក្ខខណ្ឌអំណោយផលនៃបរិយាកាសធុរកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា ហើយបានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ចអមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីបន្ទាប់ នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំងពីរ។ ក្នុងវិស័យទេសចរណ៍…