-
រាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់យកឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម។ នេះបើយោងតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕
-
រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។ នេះបើយោងតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។
-
កម្ពុជានឹងផ្តល់ការគាំទ្រដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ កម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ ការបង្ហាញពីការគាំទ្រនេះ បានធ្វើឡើងននៅក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានិងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច…
-
លោក សួន សេរីរដ្ឋា៖ក្រុមប្រឆាំង អ្នកវិភាគមួយចំនួនតែងតែប្រើ សតិចម្កួតនយោបាយវាយប្រហារគ្មានការពិតមកលើថ្នាក់ដឹកនាំរបស់កម្ពុជា
ភ្នំពេញ៖អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាលោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS ថា អ្វីដែលក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយចិន និងបង្ហាញជំហរនយោបាយលម្អៀងទៅរកចិនជាបន្តបន្ទាប់មកនេះ ដោយសារតែជិតផុតអាណត្តិក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គឺតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើសតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ លោកបញ្ជាក់ថាវិទ្យុបរទេសលើកឡើងអំពីថា វិភាគ អ្នកតាមដានសង្គមនយោបាយ គឺប្រភពមកតែពីក្រុមតែមួយដែលជាអតីតតំណាងរាស្ត្ររបស់គេ ដែលជាអ្នកគាំទ្រផ្កាប់មុខទៅលើមេដឹកនាំរត់ចោលស្រុកតែម្តង។ អ្វីដែលពួកគេលើកឡើងចង្អុលបង្ហាញនឹងតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើសតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ អាជំងឺចម្កួតនយោបាយនឹងវាបញ្ចេញនៅអាការៈទាំង ៩ចំណុច ដែលមេដឹកនាំនយោបាយរបស់ពួកគេកំពុងតែកើតមាន ហើយក្រុមផ្កាប់មុខរបស់ពួកគេនៅសល់ ២ ទៅ ៣ ដំបរស្វាយក៏ចាប់ផ្តើមឆ្លងនៅជំងឺចម្កួតនយោបាយដែលមានអាការៈប្រហាក់ប្រហែលគ្នានឹង វាជិតនឹងស្មើគ្នា ៩ចំណុចទៅហើយ។ លោកបន្តថា វាអត់ចម្លែកទេ ពីព្រោះយើងបានឃើញការពិតជាក់ស្តែងហើយ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រកាន់នូវនយោបាយការទូត ទន់ភ្លន់តែរឹងប៉ឹង ច្បាស់លាស់ គឺមិនឲ្យបរទេស ឬមហាអំណាចណាមកបញ្ជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លូកលាន់នឹងកិច្ចការនយោបាយការបរទេសរបស់កម្ពុជាទេ។អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា វាអត់មានអ្វីដែលបង្ហាញថា កម្ពុជាមាននយោបាយលម្អៀងទៅចិនទេ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសជំហរ គឺទទួលយកជំនួយពីគ្រប់ភាគីទាំងអស់មិនថា មហាអំណាចកុម្មុយនីស្ត មហាអំណាចសេរី ទទួលយកអ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ដែលចង់វិនិយោគមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ នៅកម្ពុជាមានអ្នកវិនិយោគអាមេរិក ចិន…
-
សម្ដេចតេជោ ហ៊ុន សែន អបអរកុមារា អាយុ ១៣ឆ្នាំដែលប្រឡងជាប់បាក់ឌុប ថាជា”កុមារទេព”
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី២២ខែធ្នូនេះបានបង្ហោះសារអបអរសាទរកុមារា ហ៊ឺ ទៀងគីមហុង អាយុត្រឹម១៣ឆ្នាំដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ។សម្ដេចតេជោ បានហៅកុមារ ទៀងគីមហុង ថាជា”កុមារទេព”។សម្ដេចតេជោបានបង្ហាញមនោសញ្ចេតនាកោតសរសើរកុមារា ទៀងគឹមហុង បន្ទាប់ពីលទ្ធនៃការប្រឡង បាក់ឌុបត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២២ខែធ្នូនេះ ហើយ កុមារាហ៊ី ទៀងគីមហុង បានប្រឡងជាប់ដោយទទួលនិទ្ទេស “C”។ កុមារា ទៀងគីមហុង ក៏ធ្លាប់បានទទួលការចាប់អារម្មណ៍ពីសម្ដេចតេជោ ហ៊ុន សែន ជាលើកទី១កាលពីឆ្នាំ២០១៧ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យលើការយល់ដឹងរបស់កុមាររូបនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖”តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។ សម្ដេចតេជោ បានសរសេរដោយរំលឹកពីរឿងរ៉ាវរបស់កុមារាទៀងគីមហុងថា៖ ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៅថៃ៖ ពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃ ព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដែលផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូនេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា។ សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែពុំមានពេលវេលា និងពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅថា…
-
តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖ តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ក្នុងសំណុំរឿង «រួមគំនិតក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុននឹងតុលាការឈានទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តាំងពីវេលាម៉ោង៨:៣០ រហូតដល់ម៉ោងជាង៩យប់បានចប់។ សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់នីតិវិធី នៃការសួរដេញដោលគ្រប់អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធនៅក្នុងរឿងក្តីនេះ ត្រូវធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុន នឹងតុលាការឈាន ទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទនេះ។ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២០។ តុលាការដំណើរការក្ដីនេះបានប្រមាណជា១ខែ…
-
លោក សួន សេរីរដ្ឋា៖ រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងនូវរោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី រវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ មានដូចជា៖១- ខឹងឆេវឆាវ បាត់បង់ភាពម្ចាស់ការ ពេលឮគេនិយាយសរសើរពីភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួនឯង២- ចូលចិត្តចោទប្រកាន់លាបពណ៌លើអ្នកណាដែលលែងជឿ លែងស្តាប់ លែងដើរតាមខ្លួន និងលែងឱ្យលុយខ្លួនដោយប្រើពាក្យចោទថា «គេលក់ក្បាល» សូម្បីអតីតអ្នកគាំទ្រខ្លួនក៏ដោយ៣- មហិច្ឆតារវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិខ្លួនកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព៤- ក្តៅក្រហាយ ឬអាឡែកហ្ស៊ីនឹងពាក្យ «អរគុណសន្តិភាព» ហើយស្អប់អ្នកស្រឡាញ់ការពារសន្តិភាពគ្រប់គ្នា៥- ចូលចិត្តដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ដាក់ទណ្ឌកម្មលើប្រទេសជាតិខ្លួនឯង បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងដែលកំពុងទទួល៦- បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ៧- កើតចេញអាការៈច្រណែន ឈ្នានីស ជាមួយអ្នកនយោបាយបន្តវេនជំនាន់ថ្មី…
-
គ.ជ.ប បង្ហាញលទ្ធផលជំនួបទ្វេភាគីជាមួយអង្គការខុមហ្វ្រែល
ភ្នំពេញ៖ តបតាមសំណើរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន៧រូប ដឹកនាំដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប ដើម្បីជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ ឯកឧត្ដម សោម សូរីដា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងការផ្ញើរបាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។ ឯកឧត្ដម សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍មួយចំនួនប្រាំចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ។ក្លិបអ្នកកាសែតកម្ពុជា បានប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ពុយ គាប្រធានក្លិបអ្នកកាសែត កម្ពុជានិងមានការចូលរួមអស់លោកជាចាងហ្វាង និពន្ធនាយកតំណាងសមាគមនិងជាអ្នកដឹកនាំ សារព័ត៌មានអង្គភាព។វេទិកានេះដើម្បីជជែកពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអានដោយឯកឧត្តម កឹម គុណវឌ្ឍន៍ បានរំលេចថា ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និង លើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មាន មួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តមៃ្ល…