Category: នយោបាយក្នុងប្រទេស

  • ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត​៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្សកម្ពុជា

    ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត​៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្សកម្ពុជា

    ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យឯកជនមានតួនាទីមិនអាចអាចខ្វះបាននៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថាជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ,រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូរណ៍។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រមជាមួយនឹងការប្រកាន់ខ្ជាប់ និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកលវិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និងឌីជីថលរូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។…

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងធ្វើនយោបាយដើម្បីតែបុព្វហេតុស្រោមសំបុត្រ ល្បែងស្រីនិងល្បែងពាលា

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងធ្វើនយោបាយដើម្បីតែបុព្វហេតុស្រោមសំបុត្រ ល្បែងស្រីនិងល្បែងពាលា

    រូបភាពជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ប្រមូលស្រោមសំបុត្រពីពលរដ្ឋមិនរើសមុខដាក់ក្នុងហោប៉ៅខ្លួនឯង, ការរៃ អង្គាសមូលនិធិដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ, កឹម សុខា ល្មោភកាម ទាក់ទងនារីជាច្រើននាក់រាប់ភ្លេច និងដីចម្ការជាច្រើនកន្លែង, រូបភាព អេង ឆៃអ៊ាង ថាច់ សេដ្ឋានិងមេដឹកនាំក្រុមប្រឆាំងផ្សេងទៀតក្នុងបនល្បែងកាស៊ីណូនៅកម្ពុជា​និង នៅក្រៅប្រទេសគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាក្រុមបក្សប្រឆាំងនៅកម្ពុជាបានយកនយោបាយធ្វើជាមុខរបរកេងប្រវ័ញ្ច និងជំរិតប្រាក់ពីសកម្មជនបក្សខ្លួនក្រោមរូបភាពឃោសនានយោបាយផ្សេងៗ ឬធ្វើនយោបាយប្រជាភិថុតិ បង្កើតបញ្ហាដើម្បីប្រមូលលុយ។ ការយកនយោបាយធ្វើជាមុខរបរនេះត្រូវបានមេដឹកនាំក្រុមប្រឆាំងបន្តប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពបំផុតហើយអ្នកដែលរងគ្រោះគឺអ្នកដែលជឿ​ងុបងុលលើវោហាសាស្ត្រនៃអ្នកប្រជោបាយនិយម សម្តីជាទេវទត្តមាត់ជាទេវតាដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង ជាដើម។ សកម្មជនបក្ខប្រឆាំងខ្លះគិតថាខ្លួនលះបង់ដើម្បីបក្ស ប៉ុន្តែតាមពិត នៅពីក្រោយនៃការលះបង់ទាំងនេះគឺក្រុមមេដឹកនាំបក្ខខ្លួនបាន​យកទៅចាយវាយដើម្បីភាពសប្បាយហ៊ឺហារ ល្បែងស្រី ល្បែងកាស៊ីណូរបស់ខ្លួនទៅវិញទេ។ វប្បធម៌រៃអង្គាសលុយ ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ការបង្កើតមូលនិធិនៅតែជាមធ្យោបាយពេញនិយមរបស់ក្រុមប្រឆាំង តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗដូចជារៀបចំផែនការវិលចូលប្រទេសរបស់ជនក្បត់ជាតិ និងបក្ខពួក និងការបង្កើតផែនការខ្យល់ផ្សេងៗទៀត។ ចំណែកនៅកៀកនឹងបោះឆ្នោត ម្តងៗ មេដឹកនាំក្រុមប្រឆាំងចាប់ផ្តើមដើរលក់តំណែងផ្សេងៗ រាប់ទាំងកៅអីបេក្ខភាពសម្រាប់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ឬក្រុមប្រឹក្សាផ្សេងៗ។ ថ្មីៗនេះ ព័ត៌មានពីប្រទេសបារាំង និងសហរដ្ឋអាម៉េរិកបង្ហាញឱ្យដឹងថាជនក្បត់ជាតិ សម រង្ស៊ីនិងភរិយារបស់ខ្លួន ជូឡុង…

  • គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

    គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញៈ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនាថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងឱកាសនោះឯកឧត្ដម ទេព នីថា បានថ្លែងថាកិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣មកគ.ជ.បវិញនិងប្រមូលយោបល់បន្ថែមដើម្បីកែ​លម្អបទបញ្ជានិងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យាព្រមទាំងមានអនុលោមភាពតាមច្បាប់ជា ធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឱ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខសំដៅធានាឱ្យការ បោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុននិងដោយសេរីត្រឹមត្រូវយុត្តិធម៌មានតម្លាភាពស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩ និងស្របតាមគោលការណ៍ប្រជាធិប​តេយ្យ សេរីពហុបក្ស។ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា សេចក្តីព្រាងបទបញ្ជានិងនីតិវីធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាន សំខាន់ៗជាអាទិ៍៖ សេចក្ដីព្រាង ប.ន.ត.រ នេះ ចែកចេញជា ១០ ជំពូក មាន ១៥៨ ប្រការ និងមាន ៩ ឧបសម្ព័ន្ធ ក្នុងនោះបទប្បញ្ញត្តិមួយចំនួនបានរក្សាខ្លឹមសារ និងគោលការណ៍ចាស់ដដែល លើកលែងតែចំណុចមួយចំនួនដែលត្រូវបានកែសម្រួល បន្ថែមថ្មី និងលុបចេញ។មុននឹងដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ សេចក្ដីព្រាង…

  • គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាលើកចុងក្រោយ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

    គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាលើកចុងក្រោយ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មុន គ.ជ.ប សម្រេចដាក់ជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ គោលបំណងសំខាន់ នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីទទួល និងស្តាប់ការបកស្រាយ និងលើអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ការបកស្រាយលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងករណីចាំបាច់។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចពិគ្រោះយោបល់រវាងគ.ជ.ប ជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ គឺជាកិច្ចពិភាក្សាមួយ និងជាដំណាក់កាលចុងក្រោយ នៃការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងការអនុវត្តការងាររៀបចំការងារបោះឆ្នោតនេះ គឺក្រៅពីឯកសារគតិយុត្តិដែលជាច្បាប់ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ពីការរៀបចំការ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប តែងតែរៀបចំបទបញ្ជា…

  • ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល

    ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល

    ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ ដែលរួមមាន លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ឯកឧត្តម Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការ អឺរ៉ុប និងលោកជំទាវ Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសស្លូវេនី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។ I- ជំនួបជាមួយលោកជំទាវ Jutta Urpilainenក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍កោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-EU និងការរួមចំណែកដ៏សំខាន់របស់ EU ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី EU អំពីការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។ ជាការឆ្លើយតប លោកជំទាវ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា

    ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្ដមឧប នាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នៅក្នុងសម័យប្រជុំបិទទ្វារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ ឯកឧត្តមបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្តល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការបំផុត (៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឱ្យប្រេសិតពិសេសបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួបបំពេញការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើននៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក។ វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក…

  • ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន

    ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន

    ភ្នំពេញ៖បន្ទាប់ពីសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនបណ្តាលមកពីសង្រ្គាមដែលធ្វើដោយប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក(ដ្រូន)ប្រឆាំងនឹងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសូមឱ្យដៃគូអន្តរជាតិទាំងអស់ចូលរួមក្នុងការអំពាវនាវនេះហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីសម្រេចគោលដៅនេះ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅវិមានអេលីហ្សេ នាទីក្រុងប៉ារីសនៅថ្ងៃទី១៣ខែធ្នូ។ នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំងបានគូសរំលេចឡើង វិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបារាំងក៏បានបង្ហាញការអរគុណនិងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុបសម្តេចបានសម្រេចចិត្តអញ្ជើញមកទី ក្រុងប៉ារីសដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែននៅក្នុងក្របខ័ណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។ ឯកឧត្តមប្រធានាធិបតីក៏បានគូសរំលេចផងដែរថាការជួបជាមួយសម្តេចតេជោក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះឯកឧត្តម ម៉ាក្រុង ក៏បានអត្ថាធិប្បាយ​ផ្តល់ការកោតសរសើរកម្ពុជាចំពោះការប្តេជ្ញា ចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមប្រធានាធិបតីបានថ្លែងថានេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។ ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេស​បារាំងដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅសល់១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី៣ ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន ធុរជន អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ ធុរកិច្ច អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន វាគ្រាន់តែជាការអំពាវនាវខ្យល់តែប៉ុណ្ណោះ។ តាំងពីមុនពេលដែលសម្តេចតេជោ ហ៊ុន សែន ចេញទៅបំពេញបេសកកម្មនៅអឺរ៉ុប គឺមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអឺរ៉ុប គ្រប់ប្រទេស គ្រប់ទិសទីទាំងអស់បានចេញមកគាំទ្រ និងរង់ចាំស្វាគមន៍នូវវត្តមានសម្តេចតេជោ ហ៊ុន សែន។ សារនយោបាយរបស់ជនក្បត់ជាតិនាពេលនេះ ទោះបីជាខំអំពាវនាវយ៉ាងណាក៏ដោយ គឺគ្រាន់តែជាសំឡេងខ្យល់ គ្មានប្រជាពលរដ្ឋណាទៅដើរតាមនយោបាយឆ្កួតលេលាដែលស្អប់ជាតិសាសន៍ខ្លួនឯង ស្អប់ប្រជាជាតិខ្លួនឯង គិតតែបំបាក់មុខមាត់កិត្តិយសកិត្យានុភាពរបស់ប្រទេសខ្លួនឯង។ ទាំងអស់នេះហើយ គឺជាទង្វើមួយដែលអត់មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យបាត់ការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសដែលធ្លាប់គាំទ្រខ្លួន។ លោក សួន សេរីរដ្ឋា បានបន្តថា សារអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ វាគ្រាន់តែបានបំពងផ្សព្វផ្សាយតាមរយ:វិទ្យុបរទេសមួយ ឬពីរ ដែលចូលចិត្តផ្សព្វផ្សាយនិយាយអាក្រក់ពីកម្ពុជាខុសពីការពិត ខុសពីភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាពិតប្រាកដ ហើយដែលចូលចិត្តផ្សព្វផ្សាយសារនយោបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងចង់ឱ្យប្រទេសជាតិរបស់កម្ពុជាមិនមានសន្តិភាព មិនមានស្ថេរភាព និងមិនមានសុខដុមរមនា ឬការអភិវឌ្ឍអ្វីទាំងអស់។ អ៊ីចឹងហើយបានជាពួកគេចូលចិត្តចាប់យកសារនយោបាយញុះញង់បំបែក បំបាក់សាមគ្គីជាតិ ឱ្យតែអ្នកនយោបាយដែលចូលចិត្តរិះគន់វៃប្រហារជេរស្តីប្រមាថមកលើមេដឹកនាំរបស់កម្ពុជា គឺសារព័ត៌មានមួយពីរដែលគាំទ្រចរិតនយោបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ គឺគេយកទៅផ្សាយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏វាលែងមានឥទ្ធិពល លែងមានប្រសិទ្ធភាពអ្វីទាំងអស់ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។…