Category: នយោបាយក្នុងប្រទេស

  • រដ្ឋបាលរាជធានីភ្នំពេញឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបញ្ឈប់ការជួបជុំជាបន្ទាន់ និងព្រមានចាត់វិធានការច្បាប់

    រដ្ឋបាលរាជធានីភ្នំពេញឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបញ្ឈប់ការជួបជុំជាបន្ទាន់ និងព្រមានចាត់វិធានការច្បាប់

    ភ្នំពេញ៖ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើបាតុកម្មមិនស្របច្បាប់ដោយធ្វើការដើរហែក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញយ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការតាមច្បាប់ បើសិនជាមិនបញ្ឈប់សកម្មភាពនៅរាល់សកម្មភាពប្រមូលផ្តុំជួបជុំសម្តែងមតិមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានធ្វើលិខិតព្រមានជាលាយលក្ខអក្សរដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជម្រាបទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្ដុំសម្តែងមតិ​ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សាអំពីសំណើខាងលើ ហើយបានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតលេខ០០៤ សគកឯ ខាងលើ ឱ្យស្របតាមលក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងដែលត្រូវបានធ្វើវិសោធនកម្មនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មក។ ពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល១៦ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមអបអរសាទរចំពោះជោគជ័យរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំដោយសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ដោយធានាបានទាំងការគោរពអធិបតេយ្យភាពជាតិ និងការធានាបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។ ទាំងនេះ គឺជាការចូលរួមចំណែកផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ…

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-កូរ៉េ ចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-កូរ៉េ ចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ បញ្ជាការដ្ឋានកងទ័ពជើងគោកបានបន្តថា ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល២៥ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស…

  • ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ

    ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិក ចំនួន២១០សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ធ្វើលិខិតបណ្ដឹងតវ៉ា (លើកទី២) ជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមលិខិតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្នាក់ដឹកនាំសហភាពសហជីពកាន់តែមានការខកចិត្តខ្លាំងបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញឥរិយាបថតាមរយៈសំដីរបស់លោក មឿន តុលា ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Cambojanews ចេញផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:២៣ល្ងាច។ សូមបញ្ជាក់ជូនលោកថា យើងមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា CENTRAL បានប្រើមន្ត្រីរបស់ខ្លួនឈ្មោះ ឃុន ថារ៉ូ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL នាពេលកន្លងមក ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី ដែល CENTRAL ហៅថា “សហជីពឯករាជ្យ” តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់មកសហជីពថ្មីៗទាំង នោះត្រូវស្តាប់តាមការដឹកនាំរបស់ CENTRAL ប្រសិនបើពួកគេចង់បន្តទទួលបានជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត CENTRAL…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំអពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ទាក់ទងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនដែលនិយាយដដែលៗអំពីការបើកលំហឱ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំណួរថា តើលំហប្រជាធិបតេយ្យដែលពួកគេចង់បានហ្នឹងគឺបែបណា? ជាលំហប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេអ្នកបញ្ជាចង់បាននោះឬយ៉ាងណា? ។ លំហប្រជាធិបតេយ្យចង់និយាយថា ទាល់តែឱ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឱ្យលុយនៅពីក្រោយ ហើយដែលពួកគេប្រើប្រាស់ជាក្រុមអ្នកនយោបាយដើម្បីញុះញង់បង្ក្យមានចលាចលនៅក្នុងប្រទេសកម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឱ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់…

  • បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

    បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

    ភ្នំពេញ៖ហ្វេសប៊ុកកុមារពេជ្រ បានទម្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនេះ ឃើញមានវត្តមានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។ នៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉ូថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។ “ភ្លើងទៀនប្រហែលជិតរលត់ទៀតហើយ បើធ្វើបែបនេះដោយភ្ជាប់ខ្លួនជាមួយសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ”។ វត្តភ្នំសេរីជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួរ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។ វត្តភ្នំសេរីរបស់សង្ឃ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំយុទ្ធសាស្រ្ត។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ…

  • ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

    ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ហើយការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់ បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ។ ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បំពេញតួនាទីមិនឯករាជ្យទៅតាមច្បាប់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនេះថា ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់ពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមកនេះទេ។ ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលទទួលបាន…

  • រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

    រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕

  • រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ

    រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។ នេះបើតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕