-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-សិង្ហបុរី ពិភាក្សាអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ បានគាំទ្រចំពោះការវាយតម្លៃរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់នូវជំហរវិជ្ជមានចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពទាំងពីរបន្ថែមទៀតនាពេលអនាគត៕ដោយ៖ពលជ័យ/រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត
-
លទ្ធផលជំនួបទ្វេភាគីរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០:៤៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ បានជួបប្រជុំទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្ដោតការពិភាក្សាលើការត្រៀមរៀបចំព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រព្រុយណេ មកកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ បានសម្តែងការអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្នុងឱកាសបុណ្យឯករាជ្យជាតិ លើកទី៦៩ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានឆ្លើយតបដោយបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ។ ឯកឧត្តម…
-
អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៥៥ ដល់ ១៣:១០ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងផងដែរ។ ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសូមអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមពិធីថ្លែងសុន្ទរកថារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅសារមន្ទីរនេះ។ សុន្ទរកថារបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នឹងធ្វើឡើងនៅបរិវេណសារមន្ទីរផ្ទាល់៕ដោយ៖ជម្ពូនុទ
-
សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន និងនាយករដ្ឋមន្ត្រីឡាវ
ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក និងបើមិនមានអ្វីប្រែប្រួលទេ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តមបណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សូមជម្រាបថា ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ច ប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ/ រូបភាព៖ Freshnews/ក្រសួងការបរទេសកម្ពុជា
-
គ.ជ.ប៖ រយៈពេល២១ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៣សែននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២១ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣០៣.៦៩១ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤១.២៩៩ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២៥.០២៩នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន៨៣.៦៥៣នាក់។ គ.ជ.ប បន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន២១.២៤១នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៨៧០ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២.១៣៦ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៣៥៦ នាក់។ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានអញ្ជើញចូលបង្គំគាល់សវនាការជាមួយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង
ភ្នំពេញ៖ សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ចំនួន៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន មានដូចជា ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សឹង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកាស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា
វៀតណាម៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថេត ផូន បានថ្លែងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ាទាំងក្នុងការឧបត្ថម្ភសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការជួយដោះស្រាយនូវបញ្ហាចំពោះមុខនានាក្នុងនាមជាប្រធានអាស៊ាន។ ឯកឧត្តមបានសម្តែងនូវការជឿជាក់ថា ប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា នឹងបន្តចំណងកិច្ចសហប្រតិបត្តិការដ៏ល្អតទៅទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌតំបន់។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត
-
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម អែនរីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ម៉ាណាឡូ បានអបអរសាទរកម្ពុជាសម្រាប់ «ភាពជាប្រធានអាស៊ានដ៏ល្អឯក» ខណៈពេលដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណហ្វីលីពីន ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ ឯកឧត្តម រដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកជំនឿជាក់ថា ជំនួបទ្វេភាគីរវាងឯកឧត្ដមប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នឹងបន្ថែមសន្ទុះដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសទាំងពីរ បានរំលឹកអំពីលទ្ធផលប្រកបដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន ដែលធ្វើជាសហប្រធានដោយឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី…
-
ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងស្ថាប័នអន្តរជាតិចំនួន៣៤ប្រទេស អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា
ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ចំនួន៣៤ប្រទេស និងស្ថាប័នអន្តរជាតិ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន មានដូចជា ព្រះមហាក្សត្រប្រុយណេ ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្ត្រីចិន វៀតណាម ឡាវ ថៃ សិង្ហបុរី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ តាមកម្មវិធីនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ រដ្ឋាភិបាលអាស៊ាន ចូលសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនស្តីពីដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងព្រះបរមរាជវាំង។ តាមកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែវិច្ឆិកាស្អែកនេះ ប្រធានាធិបតីកូរ៉េ អនុប្រធានាធិបតីឥណ្ឌា អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា។ ចំណែកនៅថ្ងៃទី១២ ខែវិច្ឆិកា តាមកម្មវិធី គឺប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា និងញូវហ្សឺឡេន…
-
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ កម្ពុជា និងវៀតណាម ចេញសេចក្តីថ្លែងការណ៍រួមដែលមានចំនួន១៦ចំណុច ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សូមអាននូវសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖