-
ភ្នាក់ងារគណបក្សនយោបាយជាង៧ពាន់នាក់ ស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៧.៤១៩ នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៥៧២ នាក់។ គ.ជ.ប បានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន៖ ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ថា ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ី ពេលប្រជុំ G20 ថ្ងៃ១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង១៨វិច្ឆិកា ២០២២ ព្រោះសម្តេចចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញនូវនាឡិកាដៃដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ សម្ដេចតេជោ…
-
ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាមនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុល តង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADD AUL AH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាមនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជា ណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុល តង់ និងសម្តេច អគ្គ មហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព…
-
នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខរក្សាសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តាំផ្ញើដល់កម្លាំង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ។ សូមជម្រាបថា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់កងកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ប្រធានស្នងការ…
-
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធាស្តីពីនយោបាយឈ្នះ ឈ្នះ
ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) “ ចូលរួមចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព” នៅទីស្តីការក្រសួងការពារជាតិនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះនឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែមបន្ទាប់ពីបានប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគ រួមមានយោធភូមិភាគទី៣, ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាព កងពលធំ កងពលតូចតំបន់ប្រតិបត្តិការសឹករងនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យដំណើរការទៅមុខ ដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវកតញ្ញូតាចំពោះចក្ខុវិស័យដឹកនាំរបស់ សម្ដេចពិជ័យសេនាក្នុងការលើកកម្ពស់គុណ តម្លៃនៃសន្តិភាពតាមរយៈការយកចិត្តទុកដាក់ដោយផ្ទាល់លើការងារប្រវត្តិសាស្ត្រយោធានិងកិច្ចខិតខំប្រឹងប្រែងក្នុងការការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីជាការរំឭកទៅដល់សកម្មភាព និងរឿងរ៉ាវពាក់ព័ន្ធនឹងសង្គ្រាម ជម្លោះបែកបាក់ ការតស៊ូប្រដាប់អាវុធ និងការរួបរួមជាតិដែលកើតមានឡើងនៅក្នុងដំណើរនៃប្រវត្តិសាស្ត្រកម្ពុជាជាពិសេសដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីអត្ថន័យដ៏ធំធេងនៃសន្តិភាព ដែលជាផលសម្រេចនៃ “នយោបាយឈ្នះ ឈ្នះ”។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងទាំងអស់គ្នាស្រលាញ់សន្តិភាព…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន ១៣រូបដែលចប់អាណត្តិបេសកកម្ម
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន១៣រូបដែលចប់អាណត្តិបេសកកម្មវិលចូលប្រទេសវិញ។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឯកអគ្គរាជទូតកម្ពុជា ចំនួន ១៣រូប ដែលចប់អាណត្តិបេសកកម្ម វិលចូលប្រទេសមានដូចជា ១-ឯកឧត្តម ចាន់ រតនា ពីឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងពីឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសណូវែលហ្សេឡង់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ២-ឯកឧត្ដម ហុក សុភា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រទេសប្រុយណេដារូស្សាឡាម ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៣-លោកជំទាវ បាន បូរ៉ុម ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងពីឯកអគ្គរាជទូតតែងតាំងប្រចាំសាធារណរដ្ឋនីការ៉ាហ្គនិងសាធារណរដ្ឋវ៉េណេស៊ុយអេឡាចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៤-ឯកឧត្តម ហ៊ុន ហាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំរដ្ឋគូវ៉ែត និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និង ព្រះរាជាណាចក្របារ៉ែន ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៥-ឯកឧត្តម…
-
ទំនាក់ទំនងកម្ពុជា-ចិន៖ មិត្តភាពដែលមិនអាចបំបែកបាន
ភ្នំពេញ៖ “មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត” “មិត្តល្អជួយគ្នាក្នុងគ្រាក្រ” “មិត្តភាពដែក” “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និង”សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា” ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដែលតែងតែត្រូវបានប្រើដើម្បីបរិយាយអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមកក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធកម្ពុជា និងចិនបានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបញ្ជាក់ជាសាធារណៈជាបន្តបន្ទាប់ថា ចិនជា «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» របស់ប្រទេសកម្ពុជា។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាក់ឫសជ្រៅដោយផ្អែកលើគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន គោលការណ៍ស្មើភាព និងស្មើសិទ្ធិការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនិងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។ ថ្វីបើមិនមានព្រំដែនជាប់គ្នាតែប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយទន្លេមេគង្គនិងទន្លេឡានឆាង – យើងមានទឹករួមគ្នា, យើងមានទន្លេរួមគ្នា។ ក្នុងទិដ្ឋភាពនយោបាយកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតរបស់ចិន។ ប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការកម្រិតខ្ពស់ជាញឹកញាប់និងទៀងទាត់។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជានឹងមិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់ខ្លួននោះទេ»។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិន គឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែសំខាន់ខ្លាំងឡើងរបស់កម្ពុជា។ ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកល និងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ…
-
ក្នុងឋានៈជាប្រធានអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជា “ថ្មក្តៅ” ទោះយើងមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងអាចគ្រប់គ្រងមិនឱ្យបែកបាន!
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ កម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន(ASEAN)ជាលើកទី៣។ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ អ្នកតាមដានសភាពការណ៍នៅក្នុងតំបន់ និងអន្តរជាតិបានកត់សម្គាល់ឃើញថា មានបញ្ហាថ្មីតានតឹងមួយចំនួនបានកើតឡើង និងបញ្ហាចាស់ដែលបន្តសេសសល់ពុំទាន់បញ្ចប់។ ក្នុងនោះមានបញ្ហានៅប្រទេសមីយ៉ាន់ បញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហាចិន និងតៃវ៉ាន់ជាដើម។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាម្សិលមិញនៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយទទួលស្គាល់ថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា មិនមែនជារឿងងាយស្រួលឡើយ។ ឯកឧត្តមបានរំលឹកទៅដល់ប្រវត្តិដ៏ស្មុគស្មាញនៃប្រទេសនេះបន្ទាប់ពីការបញ្ចប់អាណានិគមបរទេសប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយយោធា។ បច្ចុបប្បន្នមានក្រុមប្រដាប់អាវុធរៀងៗខ្លួនចំនួន២០។ បញ្ហាមីយ៉ាន់ម៉ា ជា “ថ្មក្តៅ” តែ យើងអាចគ្រប់គ្រងបាន ទោះជាមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងមិនឱ្យប្រេះបែកដែរ។ យើងព្យាយាមអស់លទ្ធភាព។គ្រប់រឿងយើងបានបញ្ចេញ។ ឯកឧត្តម គង់ ភោគ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបញ្ជាក់រួចហើយថា ១.ធ្វើអ្វីក៏ធ្វើទៅតែឱ្យតែចូលរួមដើម្បីសន្តិសុខ សន្តិភាពក្នុងតំបន់ ២.ធ្វើអ្វីក៏ធ្វើទៅ កុំតែទៅវាយប្រហារប្រទេសមួយផ្សេងទៀត ៣.ធ្វើអ្វីក៏ធ្វើទៅឱ្យតែស្របតាមគោលការណ៍អាស៊ាន និងធម្មនុញ្ញអាស៊ាន។ ឯកឧត្តមបន្តថា…
-
អ្នកវិភាគ៖ បន្ទាប់ពីក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានពីរដងរួចមកហើយ កម្ពុជាទទួលបានបទពិសោធន៍ជាច្រើននិងមានសមត្ថភាពដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ឆ្នាំ២០២២ គឺជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន( ASEAN)។ កម្ពុជាបានធ្វើប្រធានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ តើកម្ពុជាបានរៀនសូត្របទពិសោធន៍អ្វីខ្លះក្នុងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ? លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ AMS ថា ក្នុងរយៈពេលដែលកម្ពុជាចូលជាសមាជិកនៃសមាគមអាស៊ាន(ខែមេសា១៩៩៩)កម្ពុជាបានដើរតួនាទីជាប្រធានអាស៊ានប្តូរវេនរយៈពេលបីដងគិត ទាំងលើកនេះ។ ឆ្លងកាត់សកម្មភាពចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានរៀនសូត្រផ្លាស់ប្តូរ បទពិសោធន៍ច្រើនណាស់ ក្នុងភាពជាអ្នកដឹកនាំអង្គការអន្តររដ្ឋាភិបាលដែលជាអង្គការតំបន់មួយដើម្បីនឹងធ្វើកិច្ចជាមួយនឹងបណ្តាប្រទេសដែលជាដៃគូររបស់អាស៊ាន គឺមានប្រទេសជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេស អឺរ៉ុប មួយចំនួនទៀត ដែលជាដៃគូរអាស៊ាន ដៃគូរសេដ្ឋកិច្ច និងវប្បធម៌។ នេះគឺជាបទពិសោធន៍មួយដែលថ្នាក់ដឹកនាំ ក៏ដូចជាក្រុមឧត្តមមន្ត្រីអាស៊ាន។ យើងបានរៀនសូត្រសិក្សាផ្លាស់ប្តូរនៅបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសធំៗលើពិភពលោក ក៏ដូចជាបណ្តាប្រទេសដែលរីកចម្រើនលើពិភពលោកលើវិស័យសេដ្ឋកិច្ច សិក្សាធិការ ការស្រាវ ជ្រាវ វប្បធម៌ និងទេសចរណ៍នេះផងដែរ។…
-
អ្នកនាំពាក្យ៖ ពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួន សម រង្ស៊ី ទេ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កម្ពុជាពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហមតាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នោះទេ។ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និយាយថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាទៅនគរបាលជាតិឱ្យទាក់ទងប៉ូលិស អន្តរជាតិ តាមចាប់ខ្លួន (សម រង្ស៊ី)។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ AMS នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា “សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិតពត៌មានដើម្បីឱ្យមជ្ឈដ្ឋានជាតិ និង បរទេសចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងគឺពុំមានគោលការណ៍ណ ដើម្បីស្វែងចាប់ខ្លួនវានោះទេ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន”។ ចំណែកឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ AMS ដែរថា ក្រសួងយុត្តិធម៌អត់មានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហម (Red…