Category: នយោបាយក្នុងប្រទេស

  • ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោហ៊ុន សែន និងឯកឧត្តម វូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

    ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោហ៊ុន សែន និងឯកឧត្តម វូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

    ភ្នំពេញ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:០០ (ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky)ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញឱ្យដឹងថាជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានាធិបតីបានសម្តែងការពេញចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន​។ ក្រសួងការបរទេសបន្តថា​ សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែនមានសេចក្តីសោមនស្សរីករាយដែលបានជួបតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តមប្រធានាធិបតី និងបានសម្តែងនូវការសោកស្តាយចំពោះសោកនាដកម្មដែលបាននិងកំពុងកើតឡើងនៅអ៊ុយក្រែន។ សម្តេចតេជោនាយកដ្ឋមន្ត្រីក៏បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនីនិងទឹកស្អាតយ៉ាងធ្ងន់ធ្ងរហើយបណ្តាលឱ្យមានវិបត្តិឋាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើងនៅទូទាំងសកលលោក។ សម្តេចតេជោនាយកដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់និងការស្វែងយល់របស់សម្តេចផ្ទាល់បានបង្ហាញថាគ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ។ សម្តេចតេជោនាយកដ្ឋមន្ត្រី បញ្ជាក់ថាកម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធីនិងសង្ឃឹមថាភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានបញ្ជាក់អំពីជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហគ្រាសអាជីវកម្ម គឺជាកោសិកាសំខាន់នៃវិស័យឯកជន ហើយវិស័យឯកជនជាកោសិកាសំខាន់នៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ គោលដៅសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនប្រកបដោយសមធម៌ ដែលអាចធានាបាននូវលំនឹងស្ថិរភាពនៃសង្គមជាតិ។ ក្នុងនេះ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាមូលដ្ឋានសំខាន់ ហើយគឺជាអាទិភាពចម្បងសម្រាប់ពង្រឹងការរីកចម្រើនបច្ចុប្បន្ន និងទៅអនាគត។ ដូច្នេះហើយការជួយជំរុញមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអាទិភាពក្នុងការបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ ហើយបន្តជំរុញជាប្រចាំ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ពិតណាស់ ការពង្រឹងកំណើនសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ភាពធន់ និងនិន្តរភាព គឺទាមទារឱ្យមានការចូលរួមមិនអាចខ្វះបានពីសហគ្រិនគ្រប់វិស័យ ដូចដែលទស្សនៈរបស់លោកបណ្ឌិត អោម សេង បូរ៉ា ដែលបានលើកឡើងថា សហគ្រិន គឺជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង…

  • លោកប្រធានាធិបតី ចូបៃដិន នឹងអញ្ជើញមកកម្ពុជាដោយផ្ទាល់នៅថ្ងៃទី១២-១៣ខែវិច្ឆិកា

    លោកប្រធានាធិបតី ចូបៃដិន នឹងអញ្ជើញមកកម្ពុជាដោយផ្ទាល់នៅថ្ងៃទី១២-១៣ខែវិច្ឆិកា

    ភ្នំពេញ៖លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងអញ្ជើញមករាជធានីភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាម៉េរិកអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា។ ប្រភពដដែលបានបញ្ជាក់ថា នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់ អាស៊ីអាគ្នេយ៍ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន​(Washington)។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់និងសុខមាលភាពនៃប្រជាជនរបស់យើងដែលមានចំនួនសរុបមួយពាន់លាននាក់។គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕ដោយ៖ពលជ័យ

  • ក្រសួងមហាផ្ទៃ៖ រយៈពេល១១ឆ្នាំ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន១២,៣៣៦,២៣៥នាក់

    ក្រសួងមហាផ្ទៃ៖ រយៈពេល១១ឆ្នាំ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន១២,៣៣៦,២៣៥នាក់

    ភ្នំពេញ៖ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ១២,៣៣៦,២៣៥នាក់ ក្នុងនោះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គិតដល់ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ១១,៦៧០,៨៦២នាក់។ ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ ក្រសួងមហាផ្ទៃបានរកឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានផ្ដល់ជូនប្រជាពលរដ្ឋចាប់តាំង ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំ បានចាប់ផ្តើមផុតសុពលភាពប្រើប្រាស់ជាបន្តបន្ទាប់ ចាប់ពី ខែមិថុនា ឆ្នាំ២០២២ និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលបានផ្ដល់ក្នុងឆ្នាំ២០១៣ នឹងត្រូវផុតសុពលភាព ត្រឹមខែកក្កដា ឆ្នាំ២០២៣ សរុបចំនួនប្រមាណ១,៧០០,០០០សន្លឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងមហាផ្ទៃ សូមដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖១.ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ បញ្ជីនេះ ត្រូវផ្តល់ជូនមេឃុំ ចៅសង្កាត់ ដើម្បីសហការជូនដំណឹង និងចាត់ចែងអញ្ជើញប្រជាពលរដ្ឋទាំងនោះ…

  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិ​​ការអន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិ​​ការអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ.ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ មកពីក្រសួង-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ។ នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២២នេះ,អង្គប្រជុំបានធ្វើការវាយតម្លៃសភាពការណ៍រួមនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង​ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្រោយមហា សន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) បានសម្រេចឱ្យមានការចុះធ្វើ On-site Visitនៅកម្ពុជាបន្ទាប់ពីកម្ពុជាបានអនុវត្តពេញលេញនូវសកម្មភាពដែលFATFបានកំណត់។ទន្ទឹមនេះអង្គប្រជុំក៏បានសម្រួច ទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា នាពេលខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអ.អ.ផ.បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការ អនុវត្តការងាររបស់ក្រសួង-ស្ថាប័នក៏ដូចជាក្រុមការងារនិងយន្តការដែលពាក់ព័ន្ធទាំងអស់រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ។ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារនិងយន្តការដែល ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រុមការងារស្នូលត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ

  • សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ជុំវិញសារនយោបាយហ្វាស៊ីស អសីលធម៌ ខុសឆ្គង និងប្រកបដោយភាពគ្រោះថ្នាក់

    សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញសេចក្តីថ្លែងការណ៍ជុំវិញសារនយោបាយហ្វាស៊ីស អសីលធម៌ ខុសឆ្គង និងប្រកបដោយភាពគ្រោះថ្នាក់

    ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការបញ្ចេញមតិ និងការផ្សព្វផ្សាយនានាទាក់ទិននឹងកិច្ចការកម្ពុជា ហើយបានកត់សម្គាល់ឃើញថា ម្តងហើយម្តងទៀត ជាពិសេសកាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ជាបុគ្គលមានចរិតជ្រុលនិយម បានបន្តប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជន និងបាននិយាយប្រមាថមួលបង្កាច់ជាបន្តបន្ទាប់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំជាតិដែលមានគុណបំណាច់ដ៏ធំធេងលើសលប់ចំពោះជាតិនិងប្រជាជនកម្ពុជា។ នេះ បើយោងតាមសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា ព្រះមហាក្សត្រ ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាច និងមិនលូកលាន់ក្នុងកិច្ចការនយោបាយនោះទេ។ ព្រះមហាក្សត្រ ទ្រង់ជានិមិត្តរូបនៃការឯកភាពជាតិ និងក៏មានចែងនៅក្នុង រដ្ឋធម្មនុញ្ញផងដែរ ថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព និងជាឥស្សរជន កំពូលដែលបានត្រួសត្រាយកម្ពុជា ចាប់តាំងពីចំណុចសូន្យ ជាអ្នកគូសវាសជោគវាសនាកម្ពុជា រហូតមកកាន់ដំណាក់កាលនៃភាពរីកចម្រើនរុងរឿងដូចពេលបច្ចុប្បន្ន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញផងដែរថា សាធារណជនវាយតម្លៃថា អ្វីដែលទណ្ឌិត សម រង្ស៊ី ធ្វើជាបន្តបន្ទាប់ គឺមិនបានគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជននោះទេ ប៉ុន្តែជាទង្វើដែលមានភាពអាត្មានិយម…

  • មេបញ្ជាការកងទ័ពជើងគោក៖ កងទ័ពមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

    មេបញ្ជាការកងទ័ពជើងគោក៖ កងទ័ពមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ និងស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

    ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអាជីព ដែលមានតួនាទីការពាររដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ០១ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ទៀតថា មួយវិញទៀត អាជីពនេះក៏ទាមទារផងដែរឱ្យយោធិនម្នាក់ៗ មានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុតនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ។ ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារបណ្ណាល័យ ០១ ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានអង្គរក្ស មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស គណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអបអរសាទរ ព្រមជាមួយនឹងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹង និង ចំណេះធ្វើទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ចំពោះសិក្ខាកាមវគ្គថ្មី សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង…

  • គណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

    គណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

    ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានប្រារព្ធកាលពីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ​២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសនៃព្រេះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗចំនួនបួន។ក្នុងនេះកិច្ចប្រជុំបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។សូមជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ទាំងស្រុង៖

  • សមាជិកគណបក្សខ្មែររួមរួមជាតិ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    សមាជិកគណបក្សខ្មែររួមរួមជាតិ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ លោក សុខ សុផល ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មកពីគណបក្សខ្មែររួបរួមជាតិ បានធ្វើលិខិតប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ។ នៅក្នុងលិខិតថ្កោលទោសបានបញ្ជាក់ថា ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិ ដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់…