-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន អ្វីដែលសំខាន់គឺការរក្សាភាពអត់ធ្មត់និងបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះនោះទេ គឺដូចនឹងជីវិតរបស់មនុស្សម្នាក់ៗផងដែរ ដែលអាចទទួលរងនូវការរិះគន់តិទៀន ហើយពេលខ្លះក៏ទទួលរងនូវការប្រឌិតរឿងវាយប្រហារមកលើយើងផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺការរក្សាភាពអត់ធ្មត់ ដើម្បីទុកពេលវេលាបន្តធ្វើការងារដែលយើងគិតថាត្រឹមត្រូវ ហើយធ្វើដោយការទទួលខុសត្រូវ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ ដំណើររីកចម្រើនរបស់បុគ្គលម្នាក់ គឺប្រៀបបានទៅនឹងដើមឈើដែលដំាក្នុងផ្ទះបៃតង និងដើមឈើដែលដំាក្នុងបរិយាកាសខាងក្រៅ។ ដើមឈើដែលដំាក្នុងផ្ទះបៃតងអាចមានកម្រិតសុវត្ថិភាពខ្ពស់ព្រោះមិនមានខ្យល់បោកបក់ និងអាចទទួលបាននូវការថែទាំដិតដល់ ហើយឫសកែវនៃដើមឈើនេះក៏អាចលូតលាស់តាមសម្រួល។ ប៉ុន្តែមិនប្រាដកថាអាចមានជីវិតរឹងមាំយូរអង្វែងបានទ្បើយជាពិសេសនៅក្នុងកាលៈទេសៈដែលជួបបញ្ហាធំៗមកប៉ះមកយាយី។ ចំណែកឯដើមឈើដែលដាំក្នុងបរិយាកាសខាងក្រៅ ប្រាកដណាស់គឺតែងបានជួបនូវ ឧបសគ្គ ព្យុះ ភ្លៀង ផ្គរ រន្ទៈជាប្រចាំដែលធ្វើឱ្យឫសកែវធ្វើការយ៉ាងលំបាកវេទនាដើម្បីទប់ទល់ទៅនឹងឧបសគ្គ។ ក្នុងន័យនេះ បញ្ហាលំបាកលំបិននានាក្នុងដែលកើតមានទ្បើងក្នុងជីវិត អាចនឹងជួយជាបំណិនជីវិតសម្រាប់បុគ្គលគ្រប់រូបក្នុងការកសាង និងអភិវឌ្ឍខ្លួន ដោយផ្អែកលើភាពចាស់ទុំ និងបទពិសោធន៍ដែលបានឆ្លងកាត់។ ឯកឧត្តម បណ្ឌិត ហ៊ុន…
-
ក្រសួងការបរទេស ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការជាតិអន្តរជាតិ ព្រមទាំងមន្រ្តីការទូតទាំងអស់ ដែលកំពុងបំពេញបេសកកម្មការទូតនៅបរទេស សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរគ្រប់រូប។ នេះបើយោងតាមសេចក្តីថ្លែងារណ៍នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២២២។ ទង្វើទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងជាអគ្គមហារដ្ឋបុរសស្នេហាជាតិដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ គឺជាទោសពុំអាចលើកលែងបាន និងបានរំលោភលើមាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណាមករំលោភបំពានបានឡើយ”។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគំនិតដ៏អាក្រក់ និងគ្មានសីលធម៌របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតរូបនេះ ព្រមទាំងបក្សពួក ដែលបានប្រមាថដ៏ធ្ងន់ធ្ងរបំផុតលើ អង្គព្រះមហាក្សត្រ ដោយមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការលុបបំបាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ អាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្កផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់និងបន្ទាន់ដែលដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបានឆាប់បំផុតតាម ដែលអាចធ្វើទៅបាន។ ការបញ្ជាក់នេះ នៅក្នុងដឹកនាំកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍ សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានពីមីយ៉ាន់ម៉ានោះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៧ ខែតុលាបានឱ្យដឹងថា កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធី ក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តម្រូវការក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនង យ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA…
-
សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៨ឃុំ ក្នុងស្រុកអង្គស្នួល ថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៨ឃុំ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងញ្ញត្តិថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី នោះបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាដែលមានគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន សូមថ្កោលយ៉ាងដាច់អហង្ការចំពោះការប្រមាថ និងការចោទប្រកាន់ ឥតព្រំដែនម្តងហើយម្តងទៀតរបស់ សម រង្ស៊ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចំនួន៨ឃុំ ក្នុងស្រុកអង្គស្នួល បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។ សូមជម្រាបថា ញ្ញត្តិ និងសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិតក្ប់តជាតិ ៣ជំនាន់ សម រង្ស៊ី បានកើតឡើងបន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សភ្លើងទៀន ចេញថ្កោលទោសទង្វើទណ្ឌិតក្បត់ជាតិ សម រង្ស៊ី៕ដោយ៖ពលជ័យ
-
គណបក្សកសិករ ថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ
ភ្នំពេញ៖ គណបក្សកសិករ បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរជាអម្បូរអង្គដ៏រុងរឿងនៃយើង។ គណបក្សកសិករ ក៏បានប្រកាសមិនគាំទ្រដាច់ខាតចំពោះការបើសម្ដីអសីលធម៌ប្រមាថក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ចំពោះព្រះចេស្តា។ តាមសម្តីរបស់បុគ្គលរូបនេះបានបំពាន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ មាត្រា៧ ដែលបានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យ សម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ ទ្រង់មិន អាចនរណារំលោភបំពានបានឡើយ។ ទង្វើទាំងនេះបានស្តែងបញ្ជាក់យ៉ាងច្បាស់ថាទណ្ឌិត សម រង្ស៊ី តែងតែបានចិញ្ចឹមចិត្តយ៉ាងពិតប្រាកដម្ដងហើយម្ដងទៀតមានបំណងចង់បំផ្លាញរំលាយចោលរបបរាជានិយម និងសន្តិភាព នៅកម្ពុជាយ៉ាងពិតប្រាកដ។ គណបក្សកសិករ ក៏បានអំពាវនាវដល់ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតចំពោះឧក្រិដ្ឋជនរូបនេះទៅតាមរដ្ឋធម្មនុញ្ញ ស្របច្បាប់ជាធរមាន និងប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រ ដោយឥតងាករេ និងប្តេជ្ញាបន្តការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ រាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រ មិនឱ្យនរណារំលោភបំពានបានឡើយ។ គណបក្សកសិករ គាំទ្រយ៉ាងពេញទំហឹងតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលដោយជោគជ័យទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃនេះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការគោរពសិទ្ធមនុស្ស តាមលទ្ធិប្រជាធិបតេយ្យ មានការរីកចម្រើនគ្រប់វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កែប្រែមុខមាត់សង្គមជាតិប្រកបដោយសុខមាភាពសង្គម និងនីតិរដ្ឋ៕ដោយ៖ពលជ័យ
-
គណបក្សភ្លើងទៀនបដិសេធអំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ សូមថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២២នេះ។ ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថ្លែងអំណរគុណ និងកោតសរសើរចំពោះការឆ្លើយតបរបស់គណបក្សភ្លើងទៀននេះដែរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជាថ្មីម្តងទៀតគណបក្សភ្លើងទៀនសូមបញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈ ដូចខាងក្រោម៖-គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។-គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬ រំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។គណបក្សភ្លើងទៀនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។-គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ហា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ គណបក្សភ្លើងទៀន ( សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គ្រាន់តែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ សម រង្ស៊ី
ភ្នំពេញ៖ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ការចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែតុលានេះ គឺមិនបានថ្កោលទោសទៅលើទណ្ឌិតដែលជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរនោះទេ ពោលគឺថ្កោលទោសតែបុគ្គលណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ ប៉ុន្តែដល់ជនក្បត់ជាតិ សម រង្ស៊ី ដែលធ្វើការប្រមាថចំៗទៅលើអង្គព្រះមហាក្សត្រ គឺគណបក្សភ្លើងទៀន មិនបានថ្កោលទោសនោះទេ។ ទាក់ទងសេចក្តីថ្លែងការណ៍នេះ អ្នកតាមដានព្រឹត្តិការណ៍នយតយោបាយនៅកម្ពុជា លោក សួន សេរីរដ្ឋា បានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើហទៀនថា គ្រាន់តតែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់រាជបល្ល័ង្ក ប្រមាថព្រះមហាក្សត្រ ដែលនៅពីក្រោយកំពុងតែបញ្ជាគោលនយោបាយ និងគណបក្សនយោបាយគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ បើពិនិត្យមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ គឺមានលក្ខណៈសរសេរពង្វៀង និងចេញថ្លែងការណ៍ពង្វៀងនូវអ្វីដែលជាការលើកឡើងជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានថ្លែងចំឈ្មោះតែម្តងទៅលើលោក ទាវ វណ្ណុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា ដែលជាប្រធាន អនុប្រធានគណបក្សភ្លើងទៀន។ ដោយសម្តេចតេជោបានចោទសួរថា តើទង្វើរបស់ សម…
-
សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ថ្កោលទោសជនក្បត់ជាតិ ស រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីសក្ការៈគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស។ ក្រៅពីការថ្កោលទោស សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិរូបនេះ និងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។ យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែតុលា នេះបានឱ្យដឹងថា “តាមការមើលឃើញខ្ញុំបាទឈ្មោះ ឡាន់ ស្វាង ជំទប់ទី២ គណបក្សភ្លើងទៀន ឃុំទ្រាស ព្រមទាំងសមាជិកគណបក្សភ្លើងទៀនទាំងអស់ក្នុងឃុំទ្រាស ក្នុងឃ្លីបវីដេអូនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា “តាងនាមក្រុមតំណាងសមាជិកគណបក្សភ្លើងទៀនឃុំទ្រាស ព្រមទាំង ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងឃុំទ្រាសស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី…
-
សមាជវិសាមញ្ញ ៣០ តុលា៖ គណបក្សខ្មែររួបរួមជាតិ-កម្ពុជានិយម បញ្ចូលគ្នាឱ្យទៅជាគណបក្សតែមួយ
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជវិសាមញ្ញស្តីពីការបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ឱ្យទៅជាគណបក្សតែមួយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។ ការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរ គឺយោងតាមកិច្ចព្រមព្រៀងស្តីពីការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ AMS ថា នៅក្នុងសមាជវិសាមញ្ញក៏នឹងមានការមកចូលរួមរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនផងដែរ។ លោកបន្តថា អង្គសមាជនឹងជ្រើសតាំងអនុប្រធានគណបក្ស អនុម័តសចក្តីព្រាងវិសោធនកម្មលក្ខន្តិកៈគណបក្ស គោលនយោបាយគណបក្ស ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ សមាជិកគណៈកម្មាការនាយក និងទិសដៅអនុវត្តបន្ត។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម…
-
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការបុគ្គល សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចលើកលែងតទៅទៀតបានឡើយ។ នេះយើងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ មានដូចជា លោក ជីវ កត្តា លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក ខៃ រដ្ឋា។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងខ្ញុំជាអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា…