Category: នយោបាយក្នុងប្រទេស

  • មេបក្សយុវជនកម្ពុជា៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ គឺជាទង្វើដ៏ថោកទាបបំផុត

    មេបក្សយុវជនកម្ពុជា៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ គឺជាទង្វើដ៏ថោកទាបបំផុត

    ភ្នំពេញ៖ មេដឹកនាំគណបក្សយុវជនកម្ពុជា បានសម្តែងការសោកស្តាយដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់ គឺទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៊ី ដែលបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះបានបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត។ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា “វាគឺជារឿងគួរឱ្យសោកស្តាយបំផុត ដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់នោះបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅឃើញថាជនម្នាក់នេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរពុំគួររាប់រកជននេះឡើយ”។ លោក ពេជ្រ ស្រស់ បានស្នើឱ្យជនក្បត់ជាតិនេះ គួរឈប់ធ្វើនយោបាយថតទៅទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំយកតម្រាប់តាម។ មេដឹកនាំគណបក្សយុវជនកម្ពុជាបានបញ្ជាក់ថា “ជនម្នាក់នោះ (ទណ្ឌិត សម រង្ស៊ី) គួរតែឈប់ធ្វើជាអ្នកនយោបាយខ្មែរតទៀតទៅ ពីព្រោះថាគ្មានជនជាតិខ្មែរណាមួយអកតញ្ញូ ជាមួយអង្គព្រះមហាក្សត្រខ្មែរឡើយ វាមានតែជនអគុណធម៌ អកតញ្ញូ សម រង្ស៊ី ម្នាក់គត់ ដែលទុយ៌សប្រមាថព្រះមហាក្សត្រខ្មែរ ជាគំរូដ៏អាក្រក់បំផុតក្នុងសង្គមជាតិខ្មែរយើង ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិខ្មែរកុំយកគំរូតាមជនខ្វះគុណធម៌ និងអកតញ្ញូដូច (ទណ្ឌិត សម រង្ស៉ី)…

  • គណបក្សសញ្ជាតិកម្ពុជាថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ប្រមាថដល់អង្គព្រះមហាក្សត្រ

    គណបក្សសញ្ជាតិកម្ពុជាថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ប្រមាថដល់អង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៊ី និងបក្ខពួក ដែលបានធ្វើការប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងនគរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គណបក្សសញ្ជាតិកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងមួយរយៈចុងក្រោយនេះ ម្តងហើយម្តងទៀត ទណ្ឌិតក្បត់ជាតិតសន្តាន សម រង្ស៊ី ដែលជាអ្នកធ្លាប់បានលុតជង្គង់អង្វរដល់សហគមន៍អន្តរជាតិឱ្យដក EBA កុំទិញទំនិញនាំចូលពីកម្ពុជា កុំទិញទំនិញផលិតនៅកម្ពុជា កុំផ្ដល់ជំនួយដល់កម្ពុជា កុំធ្វើការវិនិយោគនៅកម្ពុជា ជាអ្នកបំបែកឆ្នាំងបាយប្រជារាស្ត្រខ្មែរ ជាអ្នកញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាអ្នកបានចុះហត្ថលេខាកាត់ទឹកដីខ្មែរ៤ខេត្ត គឺខេត្តរតនគិរីខេត្ត ម៉ណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែងឱ្យពួកយួនកុកស …។ល។ ជាពិសេស នាពេលថ្មីៗនេះ ក្នុងឃ្លីបវីដេអូ មួយទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានធ្វើការប្រមាថម៉ាក់ងាយដល់អង្គព្រះមហាក្សត្រថា «ស្ដេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្តិចក៏អត់ដែរ» និងបានបន្តទៀតថា «…ស្ដេចសព្វថ្ងៃក្បត់ជាតិ…» ។ល។ គណបក្សសញ្ជាតិកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែតុលា…

  • គ.ជ.ប៖ រយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៨ម៉ឺននាក់

    គ.ជ.ប៖ រយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៨ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៨ម៉ឺននាក់ នឹងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជិត៤ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្តីពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៨៧៤ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០.៥៨២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០៤៧ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.៦៧០ នាក់។ គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល ៥ថ្ងៃ (២០-២៤ តុលា) លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ…

  • រដ្ឋបាលរាជធានីភ្នំពេញថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    រដ្ឋបាលរាជធានីភ្នំពេញថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតដល់ព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ។ ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញសាជាថ្មី ម្តងទៀត អំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះទង្វើរបស់ទណ្ឌិត សម…

  • អង្គការវេទិកាសន្តិភាពកម្ពុជាថ្កោលទោសជនក្បត់ជាតិជំនាន់ទី៣ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ

    អង្គការវេទិកាសន្តិភាពកម្ពុជាថ្កោលទោសជនក្បត់ជាតិជំនាន់ទី៣ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ សមាជិក-សមាជិកានៃអង្គការវេទិកាសន្តិភាពកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិជំនាន់ទី៣ ឈ្មោះ សម រង្ស៊ី ជាមេក្រុមនយោបាយឧទ្ទាមកំពុងរត់ចោលស្រុកដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជាពលរដ្ឋខ្មែរទាំងមូល។ ការប្រមាថចំពោះព្រះចេស្តានៃអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជា ពីសំណាក់ ជនក្បត់ជាតិជំនាន់ទី៣ ឈ្មោះ សម រង្ស៊ី នេះគឺជាអំពើដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ញ្ញត្តិបន្តថា “យើងខ្ញុំទាំងអស់គ្នាដែលជាកោសិកាការពារសន្តិភាព ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាចាត់វិធានការច្បាប់ដ៏ម៉ឹងម៉ាត់បំផុត ទៅលើ ជនក្បត់ជាតិ ក្បត់រាជបាល្ល័ង្ក និងក្បត់រដ្ឋធម្មនុញ្ញ រូបនេះ និងបក្ខពួកទាំងអស់ ព្រមទាំងកម្លាំងនយោបាយ នៃគណបក្សនយោបាយណា ដែលពាក់ព័ន្ធជាមួយនឹងបុគ្គលនេះត្រូវតែកាត់ទោស និងផ្តន្ទាទោសតាមច្បាប់របស់កម្ពុជាជាធរមាន។” សមាជិក-សមាជិកានៃអង្គការវេទិកាសន្តិភាពកម្ពុជា ទាំងអស់សូមប្រកាសជាឱឡារិកថា យើងដាច់ខាតការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញកម្ពុជា គាំទ្រ គោរព និងដង្ហែរតាមព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះផងដែរ យើងគាំទ្រនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទេសក៍សន្តិភាពនៃកម្ពុជា ក្នុងការកម្ចាត់ចោលឱ្យដាច់ពូជនូវពូជ ក្បត់ជាតិ ៣ជំនាន់ និងមនោគមន៍វិជ្ជានយោបាយជ្រុលនិយមរបស់ពួកនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជាមួយមានតែសន្តិភាព…

  • ក្រសួងការពារជាតិ ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រមាថយ៉ាងងងើល និងធ្ងន់ធ្ងរបំផុតមកលើអង្គព្រះមហាក្សត្រ

    ក្រសួងការពារជាតិ ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ប្រមាថយ៉ាងងងើល និងធ្ងន់ធ្ងរបំផុតមកលើអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងងងើល និងធ្ងន់ធ្ងរបំផុត មកលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ។ ការប្រមាថជាថ្មីររបស់ទណ្ឌិត សម រង្ស៊ី មកលើអង្គព្រះមហាក្សត្រ បានល្មើសយ៉ាងធ្ងន់ធ្ងរទៅលើ មាត្រា៧ ន រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ” ហើយក៏កំពុងល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ច្បាស់ពី បទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមទាមទារឱ្យស្ថាប័នច្បាប់នានា និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីតាមចាប់ខ្លួនជនក្បត់ជាតិ៣ជំនាន់រូបនេះ មកផ្តន្ទាទោស ឱ្យខាងតែបាន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពាន បានជាដាច់ខាត៕ដោយ៖ពលជ័យ

  • ក្រសួងផែនការថ្កោលទោសចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ក្រសួងផែនការថ្កោលទោសចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងផែនការ សូមថ្កោលទោស ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប្រមាថម្តងហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទីបំផុត ទៅលើជនក្បត់ជាតិ៣ជំនាន់ និងរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។ យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជានិច្ច ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតន យើងខ្ញុំដែលជាប្រជារាស្ត្រខ្មែរ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និង សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ៕ដោយ៖ពលជ័យ

  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាង ធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមស្នើសុំ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកឱ្យបានម៉ឹងម៉ាត់បំផុត និងសូមថ្កោលទោសយ៉ាងដាច់អហង្កានូវរាល់សកម្មភាពទាំងឡាយណាដែលទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ព្រមទាំងបក្ខពួក ហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមប្រកាស ប្តេជ្ញាជាឱឡារិកថានឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕ដោយ៖ពលជ័យ

  • រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

    រដ្ឋសភាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីបវីដេអូដែលជនក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ វីដេអូខ្លីបនេះ បានបញ្ជាក់ច្បាស់ថា ជនក្បត់ជាតិ សម រង្ស៊ី បានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះ មាត្រា៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ហើយក៏ល្មើសនឹង មាត្រា៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត ម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការ អមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្ត ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះមហាក្សត្រ ជាទី…

  • អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

    អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត

    ១.តាងនាមកងកម្លាំងនគរបាលជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗ ព្រះនាមយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះ ថែមទាំងបានចោទព្រះមហាក្សត្រថា ជាជនក្បត់ជាតិ ដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។២.ក្នុងនាមកងកម្លាំងនគរបាលជាតិ ទូលព្រះបង្គំយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។៣.អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។៤.ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។៥.អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។៦.អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រគោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។៧.អគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕ដោយ៖ពលជ័យ