-
ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដើម្បីស្វែងយល់ និងពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមអាជីវករវ័យក្មេងកម្ពុជា-វៀតណាម។ ជំនួបនេះ ក៏ទទួលបានការចូលរួមផងដែរពីបណ្តានាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន និងធុរជនសំខាន់ៗជាច្រើន។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា លទ្ធផលស្នូលនៃការពិភាក្សាគ្នានៅព្រឹកនេះរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ គឺការឯកភាពគ្នាចំពោះសារសំខាន់នៃវិស័យឯកជន ជាពិសេសវិស័យសហគ្រិនភាព ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធប្រាក់ចំណេញជូនជាតិ។ ឆ្លើយតបទៅនឹងការតាំងចិត្តរបស់ភាគីធុរជនវៀតណាមក្នុងការបង្កើនលទ្ធភាពឲ្យកាន់តែខ្ពស់សម្រាប់ក្រុមអជីវករកម្ពុជាឲ្យបានមកបើកធុរកិច្ចកាន់តែច្រើនក្នុងប្រទេសវៀតណាម គណៈប្រតិភូកម្ពុជា ក៏បានតាំងចិត្តបង្កើតលទ្ធភាពឲ្យក្រុមធុរជននៃប្រទេសទាំងពីរ បានជួបគ្នាដោយផ្ទាល់នាពេលខាងមុខនេះ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវជនវៀតណាម។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមាគមពាណិជ្ជករវ័យក្មេងវៀតណាម ជាសមាគមពាណិជ្ជកម្មធំជាងគេបំផុត និងមានសាខានៅទូទាំងរដ្ឋធានី ខេត្តទាំង ៦៣ ក្នុងប្រទេសវៀតណាម។ សមាគមនេះ បានផ្តល់ការងារជូនកម្មករជាង ៣លាននាក់ទូទាំងប្រទេស មានមនុស្សធ្វើការប្រមាណ ១១៥០០ នាក់ និងបានបង់ប្រាក់ចំណូលជូនរដ្ឋចំនួន ៣ពាន់លានដុល្លា…
-
លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្តារកសាងអភិវឌ្ឍកម្ពុជាឡើងវិញ ដែលជាក្តាមានសារសំខាន់ និងជាផលប្រយោជន៍ចម្បងសម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣-តុលា-១៩៩១-២៣-១០-២០២២ នៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ លោកបន្តថា គណបក្សខ្មែរួបរួមជាតិ និងគណបក្សកម្ពុជានិយម សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងរំឭកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១។ សន្ធិសញ្ញាសន្តិភាពនេះ គឺក្នុង ក្របខណ្ឌនៃដំណោះស្រាយជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ចប់សង្គ្រាម ហើយបើកឱ្យមានការពាក់ព័ន្ធផ្ទាល់ពីអង្គការសហប្រជាជាតិ ដូចជាការបង្កើតអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អ៊ុនតាក់។ យើងអាចកត់សម្គាល់បានថា…
-
សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ច្រើនជាងគេ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គ.ជ.ប បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន ១.៦៨៥នាក់ ដោយក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានចំនួន ១.៦៦៥នាក់ (ស្រី ៥៥៥នាក់) និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម មានចំនួន២០នាក់។ ចំណែកអង្គការ សមាគមចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យមានដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តមណ្ឌលគិរី មានចំនួន៤២នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តសៀមរាប មានចំនួន ២០៥នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ មានចំនួន ៧៣នាក់ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានចំនួន ៣៣នាក់ សរុបរួមមានចំនួន ៣៥៣នាក់ (ស្រី ១៧៣នាក់)។ គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ គឺជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១។ រយៈពេល៣១ឆ្នាំ គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះ ក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត… ហើយអ្នកនយោបាយ ធ្វើនយោបាយត្រូវតែលះបង់ប្រយោជន៍ខ្លួនឯង យកទៅបម្រើនិងការពារប្រយោជន៍ជាតិ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងវិសាលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ចែកជាពីរដំណាក់កាលដាច់ពីគ្នាគឺ៖ ១- ដំណាក់កាលពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២៣ តុលា ១៩៩១ រហូតដល់បញ្ចប់ការបោះឆ្នោត ប្រកាសលទ្ធផលនៅឆ្នាំ១៩៩៣ បង្កើតសភាធម្មនុញ្ញ ហៅថា…
-
គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទូទាំងប្រទេសគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៥.៧៣២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.០២៨ នាក់។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់សរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែតុលា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣២.១៦៥នាក់។អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨៥៧…
-
មន្រ្តីជាន់ខ្ពស់គ.ជ.ប ៖ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានជាង៨,៥លានសន្លឹក
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចំនួនជាង ៨,៥លានសន្លឹក។ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គឺបានបញ្ចប់ហើយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ លិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២១ខែតុលា នេះថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២០ខែកញ្ញារហូតដល់ថ្ងៃទី១៩ខែតុលា។រយៈពេល៣០ថ្ងៃនេះគ.ជ.បបានចែកបណ្ណព័ត៌មានជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានចំនួនរហូតដល់ទៅ ៨.៥២២.៦៨៩នាក់ ស្មើនឹង ៩២.៥៨% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ៩.២០៥.៦៨១នាក់។ អគ្គលេខាធិការរង គ.ជ.ប រូបនេះបានបញ្ជាក់ថា លិខិតអញ្ជើញដែលនៅសល់ គ.ជ.បរក្សាទុកនៅក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីបន្តចែកជូនទៅប្រជាពលរដ្ឋដែលមិនទាន់ទទួលបានលិខិតអញ្ជើញនិងបន្តចែករហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨…
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ឯកឧត្តមប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូលទ្វេភាគី នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទូលថ្វាយទៅព្រះមហាក្សត្រដើម្បីលើកលែងទោសចំពោះអ្នកនយោបាយប្រឆាំងណាដែលផ្តាច់ខ្លួនចេញពីទទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់។ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យខាងតែបាន ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាព ដែលរកបានដោយកម្រនោះ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋជាង១.៨០០គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា “បើយើងមិនកម្ចាត់អាមួយហ្នឹងទើបវាចម្លែក ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ អត់កម្ចាត់អ្នកណាផ្សេងទេ អ៊ីចឹងអ្នកដទៃបំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង តែឲ្យបែកចេញពីងាមួយនោះ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌសែលអ្នកឯងបំបែកចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “គណបក្សនយោបាយណាក៏ដោយដែលចូលពាក់ព័ន្ធជាមួយអាមួយហ្នឹង គឺយើងប្តូរផ្តាច់ប្តឹងទៅតុលាការដើម្បីរំលាយចោល ព្រោះអានឹងគេហាមឃាត់។ អ្នកដែលចូលពាក់ព័ន្ធជាមួយអាហ្នឹងប្រកាសផ្តាច់ខ្លួនចេញពីអាហ្នឹង ប៉ុន្តែអត់មានប្រកាសលំៗហើយមកបោកទេ ហើយទុកឱ្យវាដេកនៅស្រុកបារាំងហ្នឹងទៅ ហើយបើអ្នកឯងមិនប្រកាសផ្តាច់ទេ អ្នកឯងនៅក្រៅនឹងទៅ នៅជាមួយគ្នាហ្នឹងទៅ។ យើងចាំបាច់ទៅឈឺក្បាលវិលមុខអីឱ្យអ្ហែងនៅហ្នឹងទៅ។…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរឱ្យទៅជនបរទេស គឺជាទង្វើក្បត់ជាតិ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី២០ ខែតុលានេះថា សេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទ សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឱ្យទៅជនបរទេស គឺបានបង្ហាញអំពីជំហរនៃការអនុវត្តច្បាប់ច្បាស់លាស់របស់ប្រព័ន្ធតុលាការកម្ពុជា ដែលបញ្ជាក់អំពីការពារនូវអធិបតេយ្យភាពទឹដីរបស់កម្ពុជា ដែលជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះទឹកដីនៃប្រទេសជាតិរបស់យើង មិនមែនអ្នកនយោបាយណាម្នាក់ មិនមែនបុគ្គលណាម្នាក់ ចេះតែទៅចុះហត្ថលេខាជាមួយជនបរទេសសម្រេចចិត្តជាជាលក្ខណៈបុគ្គល ឬជាក្រុមរបស់ខ្លួននោះ ទៅប្រគល់ឱ្យជនបរទសមួយណាមួយតាមអំពើចិត្តបានទេ។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ ពីព្រោះក្នុងឋានៈខ្លួនត្រឹមតែជាអ្នកនយោបាយ ត្រឹមតែជាមេបក្សនយោបាយ គ្មានបុព្វសិទ្ធិ និងសិទ្ធិណាដែលអាចទៅចុះជាមួយនឹងជនបរទេស ដើម្បីសម្រេចកាត់ទឹកដីកម្ពុជាទៅឱ្យបរទេសណាមួយតាមអំពើចិត្តទេ។ កុំថាឡើយខ្លួនត្រឹមជាអ្នកនយោបាយ ជាប្រធានបក្សនយោបាយ សូម្បីតែសមាជិករដ្ឋសភា ប្រធានរដ្ឋសភា ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏មិនអាចទៅកាត់ទឹកដីខ្លួនឯងទៅឱ្យបរទេសណាតាមអំពើចិត្តដែរ សូម្បីតែមួយចម្រៀកសក់។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានសម្រេចកាត់ទឹកដីខ្មែររហូតដល់ទៅ៤ខេត្តឱ្យទៅជនជាតិម៉ុងតាញ៉ា។ ទង្វើនេះ ស័ក្តិសមណាស់ទៅហើយដែលត្រូវទទួលទោសអស់មួយជីវិត។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ ចាត់ទុកជាទោសស្រាលហើយ ពីព្រោះទោសក្បត់ជាតិបើគិតពីសម័យដើម គឺប្រហារជីវិតទាំងពូជ ទាំង៧សណ្តានឯណោះ ប៉ុន្តែកម្ពុជាគ្មានច្បាប់ប្រហារជីវិតទេ មានតែដាក់ទោសអស់មួយជីវិត។ ប៉ុន្តែទោសក្បត់ជាតិសូមជម្រាបថា…