-
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ
ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ បានចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ និងបានកោតសរសើរកម្ពុជាចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងរឹងមាំ ក្រោយវិបត្តិនៃជំងឺរាតត្បាតនេះ។
-
ប្រធាន គ.ជ.ប បញ្ជាក់អំពីការបោះឆ្នោត និងនីតិវិធីពាក់ព័ន្ធការបោះឆ្នោតជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់អំពីការបោះឆ្នោត និងនីតិវិធីពាក់ព័ន្ធការបោះឆ្នោតជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) នៅក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
-
សាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសទៅលើក្រុមយុវជនខ្មែរថាវរៈ និងបក្ខពួក
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសទៅលើក្រុមយុវជនខ្មែរថាវរៈ និងយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ រួមទាំងសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន១០រូប ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយដាក់អ្នកទាំងនេះឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរហូតដល់ចុងឆ្នាំ២០២៣។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
-
សំណុំរឿងរួមគំនិតក្បត់៖ តុលាការបើកសវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួក៣៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា
តុលាការនឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីរួមគំនិតក្បត់ ដែលមានជនជាប់ចោទ សម រង្ស៊ី និងបក្ខពួកចំនួន៣៣នាក់ ផ្សេងទៀត សរុបចំនួន៣៤នាក់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ ដីកាកោះជនជាប់ចោទទាំង៣៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលធានីភ្នំពេញយកទៅបិទនៅប៉ុស្តិ៍ននគរបាល និងសាលាសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
-
ប្រធានមហាសន្និបាតលើកទី៧៦ នៃអ.ស.ប៖ កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម
ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគម TYDA រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ថ្លែងថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួស្យឱយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែកពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ស្មារតីនៃវប្បធម៌ និងប្រពៃណីចែករំលែកពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩។ ភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរតាមរយៈការភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តទៅទៀតក្រោមបរិយាកាសសុខសន្តិភាពដែលសម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ។
-
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាចុងសប្តាហ៍នេះ
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) នឹងមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និហហសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះការចោទប្រកាន់នៅពីក្រោយការអភិវឌ្ឍភ្នំតាម៉ៅ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រឿងនៅភ្នំតាម៉ៅនេះ មានជនបរទេសម្នាក់ឈ្មោះ អាឡិច ដែលតាំងខ្លួនជាអ្នកស្រឡាញ់បរិស្ថានស្រុកខ្មែរ តែបានធ្វើសកម្មភាពនយោបាយ។ ត្រង់នេះឯកឧត្ដម ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា បើសិនជាបុគ្គល អាឡិចនោះ ពិតជាធ្វើសកម្មភាពដើម្បីបរិស្ថានពិតមែន ឯកឧត្ដមប្រាកដជាគាំទ្រ ក៏ប៉ុន្ដែបុគ្គលឈ្មោះ អាឡិច នោះមិនមែនធ្វើដើម្បីបរិស្ថានទេ គឺធ្វើដើម្បីកេញចំណេញនយោបាយ ហើយថែមទាំងបង្កើតប្រឌិតរឿងមូលបង្កាច់ថែមទៀត ដែលមានវិទ្យុអាស៊ីសេរី ធ្វើជាមធ្យោបាយផ្សព្វផ្សាយថែមទៀត។
-
អ្នកនាំពាក្យ គ.ជ.ប៖ ច្បាប់មិនអនុញ្ញាតឱ្យរៀបចំមណ្ឌលបោះឆ្នោតពិសេសនៅក្រៅប្រទេសនោះទេ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងគណបក្សនយោបាយចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលបានស្នើឱ្យរៀបចំមជ្ឈមណ្ឌលពិសេសសម្រាប់ការបោះឆ្នោតដោយឡែកនៅឯក្រៅប្រទេស គឺច្បាប់មិនអនុញ្ញាតឱ្យ គ.ជ.ប រៀបចំមជ្ឈមណ្ឌលពិសេសដោយឡែកនៅឯក្រៅប្រទេសនោះទេ។ គ.ជ.ប អាចអនុវត្តបានទៅលើមណ្ឌលរៀបចំការបោះឆ្នោតពិសេសនៅឯក្រៅប្រទេស លុះត្រាតែមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់បោះឆ្នោត ផ្សេងទៀតដែលកំពុងនៅជាធរមាន។