-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា ៖ របាយការណ៍របស់អ្នករាយការពិសេស អ.ស.ប អត់បានឆ្លុះបញ្ចាំងការពិតនៅកម្ពុជា និងមិនមានតុល្យភាព
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកសិទ្ធិមុស្សនៅកម្ពុជាដែលនិយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងនៅអ្វីដែលជាការពិតនៅកម្ពុជានោះទេ និងមិនមានតុល្យភាព។
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំ គ.ជ.ប ៖ លោក វិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហៅការការទាមទាររបស់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបរវាងឯកឧត្តម ចែម វីឌ្យ៉ា ជាមួយអ្នកការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
-
ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា
ក្រសួងការបរទេសកម្ពុជា និងក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការជួយអន្តរាគមន៍ជនបរទេសរងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា។ ដោយក្នុងរយៈពេលជិត៨ខែ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។
-
លោក សួន សេរីរដ្ឋា៖ ការប្រកាសរបស់ សម រង្ស៊ី ថានឹងមកកម្ពុជា គឺជាការបោកប្រាស់អ្នកគាំទ្រតែប៉ុណ្ណោះ ធាតុពិតកំសាកញី
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅការឡើងរបស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថានឹងវិលមកកម្ពុជាវិញ ដើម្បីចូលរួមសវនាការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នឹងបានដាក់លក្ខខណ្ឌបីចំណុច គឺវាគ្រាន់តែជាអំនួតនយោបាយរបស់ទណ្ឌិតរូបនេះតែប៉ុណ្ណោះ ប៉ុន្តែកំសាកញីបោកប្រាស់អ្នកគាំទ្រ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។
-
សភាកម្ពុជា និងចិន ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនិងបន្តគាំទ្រគ្នាទៅវិញទៅមកចំពោះបញ្ហាតំបន់ និងអន្តរជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក នៃសភាប្រជាជនចិនទូទាំងប្រទេស និងសភានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ បើទណ្ឌិត សម រង្ស៊ី ហ៊ានមកកម្ពុជា ហ៊ានជាប់គុក ខ្នោះរង់ចាំ
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS ថា “ទណ្ឌិត សម រង្ស៊ី ជាន់ដីខ្មែរកាលណាកាន់តែស្រួលហើយ កាលណាចូលដល់ដីខ្មែរខ្នោះហើយ ព្រោះមានដីកាច្រើនណាស់។ ការលើកឡើងរបស់ទណ្ឌិតរូបនេះ គ្រាន់តែជាសារកម្លាចិត្តដើម្បីកុំឱ្យថាខ្លួនឯងកំសាក តាមពិតមិនហ៊ានមកទេ បើហ៊ានមកហ៊ានជាប់គុក
-
ប្រធាន គ.ជ.ប ប្រជុំពិនិត្យនិងសម្រេចលើឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប លើឯកសារបោះពុម្ពផ្សាយសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងឯកសារមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់គ.ជ.ប។