-
គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជំនួបជាមួយបក្សក្រៅរដ្ឋាភិបាល តែត្រូវកំណត់ប្រធានបទ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងស្វាគមន៍គណបក្សក្រៅរដ្ឋាភិបាលចំនួនបួន ដែលរួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ដែលធ្លាប់បង្ហាញពីបំណងចង់ជួបរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ជជែកអំពីដំណើរការបោះឆ្នោតកន្លងមកនិងពេលខាងមុខ។
-
មេទ័ពជើងគោក៖ កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ចត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់
-
គណបក្សប្រជាជនកម្ពុជា មិនយល់ស្របដែលបក្សក្រៅរដ្ឋាភិបាលចង់ឱ្យឃើញការកំណត់លក្ខខណ្ឌការប្រើប្រាស់ថវិការបស់បក្សនយោបាយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានចាត់ទុកថា វាជារឿងមិនត្រឹមត្រូវដែលតំណាងគណបក្សក្រៅរដ្ឋាភិបាល ចង់ឱ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយ អំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។
-
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព
គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព បានសេចក្តីថា ជាគណបក្សតែមួយគត់ ដែលតែងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ហើយជោគជ័យរបស់គណបក្សយើងកន្លងមកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ
-
បណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិភាគរឿងថា ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ានី ប្រកួតប្រជែងគ្នាចង់បានតួនាទីជានាយករដ្ឋមន្ត្រី
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានធ្វើការបកស្រាយឆ្លើយតបទាក់ទងទៅនឹងការលើកឡើងរបស់ក្រុមអ្នកវិភាគមួយចំនួនថា ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ានី ប្រកួតប្រជែងគ្នាចង់បានតួនាទីជានាយករដ្ឋមន្ត្រី។
-
ក្រសួងការបរទេសកម្ពុជា រៀបចំកម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍
ក្រសួងការបរទេសកម្ពុជាបានរៀបចំ «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» នៅខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន១៩ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រមទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ១០០នាក់
-
តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនសមាជិក និងអ្នកគាំទ្រគណបក្ស LDP ចំនួន៦នាក់ និងចោទពីបទប្រឆាំងអ្នករាជការសាធារណៈ
តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្នសមាជិក និងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចំនួន៦នាក់ និងចោទប្រកាន់ពីបទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យរៀបចំសមាជវិសាមញ្ញនៅថ្ងៃទី០៤ ខែកញ្ញា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះទេ ដោយសារបំពាននឹងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
-
មេទ័ពជើងគោកកម្ពុជា-មេបញ្ជាការយោធភូមិភាគទី៧ វៀតណាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
-
ឃាត់ខ្លួនសមាជិកនិងអ្នកគាំទ្រគណបក្ស LDP បើករថយន្តបុក បារ៉ាសរបស់សមត្ថកិច្ច
ភ្នំពេញ៖ សមត្ថកិច្ចខេត្តសៀមរាបបានសម្រេចចឃាត់ខ្លួនមនុស្សចំនួនប្រាំមួយនាក់ ដែលជាសមាជិកនិងអ្នកកាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបើករថយន្ត បុកបារ៉ាស របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុង ប្រតិបត្តិការ។ ការឃាត់ខ្លួននេះ នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ អធិការស្រុកបន្ទាយស្រី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមាការឃាត់មនុស្សចំនួននប្រាំមួយនាក់ ពិត ប្រាកដ មែន នៅចំណុវប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តសៀមរាប ។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំងប្រាំមួយនាក់ ត្រូវបញ្ជូនមកកាន់ការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សទាំងប្រាំមួយនាក់បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើ ហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចអនុវត្ត…