-
រដ្ឋបាលខេត្តសៀមរាប ច្រានចោលចំពោះការចោទប្រកាន់របស់បុគ្គល ខឹម វាសនា
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា “បុគ្គល ខឹម វាសនា នៅតែបន្តចេតនាអាក្រក់ បន្តភូតភរកុហកបោកប្រាស់ ចោទប្រកាន់ និងដាក់បន្ទុកមកលើដំណោះស្រាយរបស់ប្រតិភូក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងន័យបង្វែរការចាប់អារម្មណ៍អ្នកគាំទ្រខ្លួន ឬចាញ់ឧបាយកលបោកប្រាស់របស់ខ្លួនកន្លងមក។
-
សម្តេចក្រឡាហោម ស ខេង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស។
-
អគ្គលេខាធិការ គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធី
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលត្រូវបានប្រកាសឱ្យប្រើដោយសេចក្តីសម្រេចលេខ ១៨៨ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លើកលែងតែបញ្ញត្តិពាក់ព័ន្ធនឹងសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោត
-
រដ្ឋមន្រ្តីសេដ្ឋកិច្ចអូស្រ្តាលីនឹងដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ចាប់ពីថ្ងៃ១១-១៨ ខែកញ្ញា
រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសអូស្រ្តាលី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
-
សម្តេចតេជោ៖ ឈ្មោះ ហ៊ុន វិបុល មិនមែនជាប្អូនជីដូនមួយរបស់ខ្ញុំទេ!
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា “ឈ្មោះហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់សម្តេចនោះ គឺមិនមែជាប្អូនជីដូនមួយរបស់សម្តេចទេ។ ប្អូនជីដូនមួយសម្តេច ត្រូវបានពួកប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ”។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនឯកអគ្គរាជទូតថៃ ចប់អាណត្តិ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូត នៅក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត កម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរទ្រព្យសម្បត្តិវប្បធម៌
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា បើធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត ខ្ញុំជឿថា កម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយដោយខុសច្បាប់ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃសង្គ្រាមស៊ីវិល និងអស្ថិរភាព។
-
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបរិច្ចាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ចាគវិភាគទានជាទឹកប្រាក់ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ។ ប្រទេសប៉ាគីស្ថានកំពុងរងគ្រោះពីមហន្តរាយធម្មជាតិមិនធ្លាប់មានពីមុនមកនោះទេ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង១ពាន់នាក់ និងមនុស្សជាច្រើននាក់ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
-
អគ្គលេខាធិការរង គ.ជ.ប៖ ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ មិនអាចខ្វះបាន
ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ មិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស”។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្រាប់ទិសដៅទៅអនាគត គន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ និងជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា សម្រាប់ទិសដៅទៅអនាគត គន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ