-
សម្តេចតេជោ ផ្ញើសារសំឡេងពិសេសស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំឡេងពិសេសអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសចាប់ទូទាំងប្រទេសកម្ពុជា។ សូមស្តាប់សារសំឡេងពិសេសរបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រុមការងារនេះ មានសមាសភាពចំនួន១១រូប ដោយក្នុងនោះមានប្រធាន១រូប គឺឯកឧត្តម សុខ ផល និងអនុប្រធាន២រូប គឺនាយឧត្តមសេនីយ៍ នេត សាវឿន និងឯកឧត្តម នៅ លក្ខិណា រួមទាំងសមាជិកចំនួន៩រូប។ ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានតួនាទីភារកិច្ចដូចខាងក្រោម៖ រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការ ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២ បានចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីសហការ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់…
-
សេចក្តីថ្លែងការណ៍ពីសហរដ្ឋអាមេរិក ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមនឹងតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី
លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាសមស្របទៅតាមចំណេះដឹង កំរិតវប្បធម៌ ភាពចាស់ទុំ អាយុកាល បទពិសោធន៍និង សមត្ថភាពបើប្រៀបធៀបទៅនឹងបេក្ខភាពឬបុគ្គលិកលក្ខណ:របស់ឥស្សរជនដែលជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ក្នុងតំណែងនៅប្រទេសជឿនលឿននិងធំៗដទៃ ទៀតនៅលើពិភពលោក។
-
អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតំណាងឲ្យភាគីសហជីព៖រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរស់នៅ របស់កម្មករ កម្មការិនី
លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលតំណាងឲ្យភាគីសហជីពបានបញ្ជាក់ថារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំផុតទៅលើជីវភាពរស់នៅរបស់កម្មករ កម្មការិនី ក៏ដូចជាការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំជូនកម្មករ កម្មការិនី។
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការលើកឡើងរបស់មេធាវីលោក កឹម សុខា វាគ្រាន់តែជាការបិទបាំងកំហុសកូនក្តីខ្លួន និងបន្លំសាធារណៈមតិតែប៉ុណ្ណោះ
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅការលើកឡើងរបស់លោក ចាន់ ចេន មេធាវីលោក កឹម សុខា នៅមុខ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញគឺជាការនិយាយមិនត្រឹមត្រូវនោះ ហើយការលើកឡើងរបស់មេធាវីលោកកឹម សុខា នោះវាគ្រាន់តែជាការបិទបាំងកំហុសកូនក្តីខ្លួននិងបន្លំសាធារណៈមតិតែប៉ុណ្ណោះ ។
-
សម្តេចក្រឡាហោម ស ខេង ចាត់តាំងឯកឧត្តម សុខ ផល ដឹកនាំក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារដើម្បីសហការ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទទូទាំងប្រទេស។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបប្រាំចំណុចទៅកាន់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានឆ្លើយតបប្រាំចំណុចដោយមិនចំឈ្មោះតែទំនងសំដៅទៅលើទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដើម្បីបកស្រាយពីការចោទប្រកាន់ទាំងឡាយរបស់ទណ្ឌិតរូបនេះមកលើលោក។
-
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្ដែងការគួរសមដោយ លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
-
ប្រមុខការទូតកម្ពុជា៖ គិតចាប់ពីឆ្នាំ១៩៩២ ADB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ជាង៤.៣ពាន់លានដុល្លារ
“គិតចាប់ពីឆ្នាំ១៩៩២ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ជាង៤០០ នៅកម្ពុជា ដែលមានតម្លៃយ៉ាងហោចណាស់ ៤.៣ ពាន់លានដុល្លារ”។
-
មេបញ្ជាការកងទ័ពជើងគោកទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿងពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំតំបន់សេនដៃនៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជាក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់ អគ្គិភ័យចំនួនបីគ្រឿង។