Category: នយោបាយក្នុងប្រទេស

  • លោក សួន សេរី​រដ្ឋា បញ្ជាក់​អំពី​សារៈសំខាន់​នៃ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្រៅ​ប្រទេស​

    លោក សួន សេរី​រដ្ឋា បញ្ជាក់​អំពី​សារៈសំខាន់​នៃ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្រៅ​ប្រទេស​

    ភ្នំពេញ​៖​លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សា​វេទិកា​សន្តិភាព​កម្ពុជា​និង​ជា​អ្នកតាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​បាន​បញ្ជាក់ថា វត្តមាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្រៅ​ប្រទេស​ដើម្បី​ថ្លែង​សន្ទរកថា​នៅ​អង្គការ​សហ​ប្រជា​តិ​លើក​ទី​៧៧ នាទី​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក បំពេញបេសកកម្ម​ទស្ស​ន​កិច្ច​នៅ​ប្រទេស​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រទេស ជប៉ុន ពីថ្ងៃ​ទី​២១-២៨​ខែកញ្ញា​ឆ្នាំ​២០២២​គឺ​បង្ហាញ​ប្រាប់​ពិភពលោក​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អង្គការសហប្រជាជាតិ និង​អង្គការ​ពិភពលោក​នានា ដើម្បី​កសាង​សន្តិភាព​និង​សកម្មភាព​មនុស្សធម៌​អន្តរជាតិ​និង​បាន​បង្ហាញថា​កម្ពុ​ជាមាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​…​។​ ​លោក​សួន សេរី​រដ្ឋា បានបញ្ជាក់​ប្រាប់ AMS នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ថា វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្រៅ​ប្រទេស​ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជា​តិ បំពេញបេសកកម្ម​ទស្ស​ន​កិច្ច​នៅ​ប្រទេស​គុយបា​និង​ប្រទេស​ជប៉ុន​នា​ខែកញ្ញា ឆ្នាំ ២០២២ នេះ​គឺ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ៖ ១. កម្ពុ​ជាមាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​…,២.​កម្ពុ​ជាមាន​សាមគ្គីភាព​ផ្ទៃក្នុង​និង​ឯកភាព​ជាតិ​រឹងមាំ​…,៣.​កម្ពុជា​សុ​វត្តិភាព​និង​សុខមាលភាព​សង្គម​ខ្ពស់​ក្រោយ​វិបត្តិ​សាកល​នៃ​ជំងឺ​ឆ្ង​ង​កូ​វីដ​១៩…,៤.​កម្ពុ​ជាមាន​គ្រប់យ៉ាង​រងចាំ​ទទួល​ស្វាគមន៍​អ្នកវិនិយោគ​បរទេស​ដែលមាន​បំណង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​…​និង​៥.​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អង្គការសហប្រជាជាតិ​និង​អង្គការ​ពិភពលោក​នានា ដើម្បី​កសាង​សន្តិភាព​និង​សកម្មភាព​មនុស្សធម៌​អន្តរជាតិ​… ។​ ​លោក​បាន​បញ្ជាក់ថា​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ដែល​កម្ពុជា​ងើប​ចេញពី​ភ្លើងសង្គ្រាម​​ជម្លោះ​ស៊ីវិល​រ៉ាំរ៉ៃ​ដែល​ធ្លាប់​កើតមាន​ក្នុង​អតីតកាល​ដ៏​សោកនាដកម្ម​ឈឺចាប់​ហើយ​​​បានធ្វើ​ដំណើរ​មកដល់​ចំណុច​នេះ នៅថ្ងៃនេះ នាពេល​បច្ចុប្បន្ននេះ ! ។ ក្នុងឋានៈ​ជា​ប្រជាជន​កម្ពុជា​យើង​អាចនិយាយបាន ទាំង​មាន​មោទនភាព​ថា​«​បើ​កម្ពុជា​គ្មាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នៃ​កម្ពុជា​យើង​ទេនោះ​យើង​ពិតជា​គ្មាន​ថ្ងៃ​នេះឡើយ ! ។​ ​សូមជម្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម ស៊ីន​ហ្សូ…

  • សភាកម្ពុជានិងបណ្តាសភាជាច្រើននៅក្នុងពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់នៃសមភាពពេញលេញរវាងស្ត្រី និងបុរស

    សភាកម្ពុជានិងបណ្តាសភាជាច្រើននៅក្នុងពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់នៃសមភាពពេញលេញរវាងស្ត្រី និងបុរស

    សភាកម្ពុជាក៏ដូចជាបណ្តាសភាជាច្រើននៅក្នុងពិភពលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់ នៃសមភាពពេញលេញរវាងស្ត្រី និងបុរស ហើយក្រុមសភាជាតិកម្ពុជាក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង (APF)បានជ្រើសរើសយកប្រធានបទសិក្ខាសាលាទី១ ដើម្បីអបអរខួបលើកទី២០នៃការបង្កើតបណ្តាញស្ត្រីសភា ប្រើភាសាបារាំងសម្រាប់ឆ្នាំ២០២២។

  • កម្ពុជា បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្កំប៊ី និងប្រេស៊ីល

    កម្ពុជា បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្កំប៊ី និងប្រេស៊ីល

    ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្កំប៊ី និងប្រស៊ីល ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នៅក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តមបណ្ឌិត Mamadou Tangara រដ្ឋមន្រ្ដីការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអណិកជនហ្កំប៊ី នៃសាធារណរដ្ឋហ្កំប៊ី៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត Mamadou Tangara បានឯកភាព រៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានសក្តានុពលភាព រួមទាំង វិស័យកសិកម្មផង រវាងកម្ពុជា និងប្រទេសហ្កំប៊ី។ ដើម្បីអាចដំណើរការបាន ភាគីទាំងពីរបានយល់ស្របគ្នាធ្វើយ៉ាងណាសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនៃប្រទេសទាំងពីរ ដែលនឹងជួយសម្រួលដល់ការផ្លាស់ប្តូរមន្រ្តីរាជការ…

  • រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុង តិចណូឡូជី

    រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុង តិចណូឡូជី

    ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុង តិចណូឡូជី ស្ថិតនៅដីឡូត៌ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង ១២ និង ០០នាទីថ្ងៃត្រង់។ បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវ យ៉ុងតិចណុឡូជី មានចំនួន០១អគារ រាងជាអក្សរអ៊ុយ (U) (អគារ A, B និង C) ដោយពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅនិងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម បទល្មើសជួញដូរមនុស្ស និងបទល្មើសល្បែងខុសច្បាប់ ដោយបើប្រាស់កម្លាំងសរុប ១៣៧រូប ទទួលបានលទ្ធផលដូចខាងក្រោម៖ ទីតាំងឈ្មោះ ប៉ាវយ៉ុងតិចណូឡូជី មានចំនួន០១អគារ មានកំពស់១០ជាន់ មានបន្ទប់សរុបចំនួន៤៣៧បន្ទប់ (បន្ទប់ស្នាក់នៅមានចំនួន ៤១០បន្ទប់, បន្ទប់ធ្វើការមានចំនួន…

  • ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    ភ្នំពេញ៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីបេក្ខភាពរបស់ប្រទេសជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន នឹងលើកមុខមាត់ និងសារៈសំខាន់របស់អាស៊ានលើឆាកអន្តរជាតិបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេសជាសមាជិកអាស៊ានដទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០។ ចំពោះទំនាក់ទំនងអាស៊ាននិងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ចំពោះការចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្នមានចំនួន៤៩ភាគី បន្ទាប់ពីប្រទេសចំនួន៦បន្ថែមទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ កាលពីខែសីហាឆ្នាំនេះ និងបានយល់ព្រមទទួលយកការចូលជាសមាជិករបស់ប្រទេសអេស្ប៉ាញ និងអ៊ុយក្រែន។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ…

  • អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលចំពោះការចោទប្រកាន់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល

    អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលចំពោះការចោទប្រកាន់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចេញផ្សាយរបាយការណ៍របស់អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) លើស្ថានភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្រោមការវាយប្រហារ និងប្រឈមមុខនឹងការយាយីជាច្រើនទម្រង់ គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីអង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល (CIVICUS) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញរបាយការណ៍ និងបានចោទប្រកាន់ថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តរងការបំពាន… អ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងយ៉ាងខ្លាំង។ ឆ្លើយតបទៅនិងរបាយការណ៍នេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះថា ការលើកឡើងក្នុងរបាយការណ៍នេះ គឺជាការវាយតម្លៃដោយភាពលម្អៀង និងមិនបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។ វាជាការវាយតម្លៃមួយ ដែលប្រមូលព័ត៌មានតែមួយផ្នែកតូច ឬតែពីមួយជ្រុង និងពុំបានធ្វើសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានធានាដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាននេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានប្រកបដោយភាពចម្រុះ កំពុងអនុវត្តវិជ្ជាជីវៈ និងសិទ្ធិសេរីភាពរបស់ខ្លួន ដោយសេរី…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិនិងធម្មការអាហ្សង់ទីន និងរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិនិងធម្មការអាហ្សង់ទីន និងរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ

    ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន និង ឯកឧត្តម Abdulla Shahid រដ្ឋមន្រ្ដីការបរទេសម៉ាល់ឌីវ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ។ ក្រសួងការបរទេសកម្ពុជាបានបន្តថា ជំនួបជាមួយ ឯកឧត្តម Santiago Cafiero រដ្ឋមន្រ្ដីការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងធម្មការ នៃសាធារណរដ្ឋអាហ្សង់ទីន រដ្ឋមន្ត្រីការបរទេសទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងអាហ្សង់ទីន រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់របស់វាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អាហ្សង់ទីន ដែលបានលើកឡើងដោយឯកឧត្តម Santiago Cafiero ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងតំបន់អាស៊ាន នៅក្នុងវិស័យដែលមានសក្តានុពលជាច្រើន រួមមានវិស័យសុខាភិបាល សន្តិសុខស្បៀង កសិកម្មនិងនេសាទ…

  • ២ថ្ងៃ! ចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ បានជាង១លាន៥សែនសន្លឹក

    ២ថ្ងៃ! ចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ បានជាង១លាន៥សែនសន្លឹក

    ភ្នំពេញ៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋានបានចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានជាង ១លាន ៥សែនសន្លឹក លើចំនួនជាង៩លាន២សែនសន្លឹក ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិត។ យោងតាមតារាងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គឺបានចំនួន១.៥០២,៩៨៨សន្លឹក ស្មើនឹង១៦.៣៣% ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញានេះថា គ.ជ.ប បានផលិតលិខិតអញ្ជើញជាង៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការផលិតលិខិតអញ្ជើញជាង ៩លានសន្លឹក គឺផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល៣០ថ្ងៃ…

  • ទូតម៉ាឡេស៊ីថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែល​ជួយបំបាត់ការឆបោកការងារលើប្រជាជនម៉ាឡេស៊ី

    ទូតម៉ាឡេស៊ីថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែល​ជួយបំបាត់ការឆបោកការងារលើប្រជាជនម៉ាឡេស៊ី

    ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Datuk Eldeen Husaini បានថ្លែង អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានជួយលុប បំបាត់បញ្ហាជុំវិញបញ្ហាឆបោកការងារលើប្រជាជនម៉ាឡេស៊ីជាច្រើននិងកំពុងត្រូវបានសង្គ្រោះដោយអាជ្ញាធរកម្ពុជាហើយបានបញ្ជូនទៅផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគេ។

  • ​អ្នកនាំពាក្យ​៖​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ជួប​អ្នកគាំទ្រ​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក ដោយសារ​កម្មវិធី​មមាញឹក​ពេក​

    ​អ្នកនាំពាក្យ​៖​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ជួប​អ្នកគាំទ្រ​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក ដោយសារ​កម្មវិធី​មមាញឹក​ពេក​

    អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឯកឧត្តម សុខ ឥសាន បាន​លើកឡើងថា​មូលហេតុ​ដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រេច​មិន​ជួប​ជាមួយ​អ្នកគាំទ្រ​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ពេលនេះ គឺ​ដោយសារ​ទីមួយ កាលវិភាគ​របស់​ប្រមុខ​រដ្ឋាភិបាល​មាន​ភាព​មមាញឹក ហើយ​ហេតុផល​ទី​ពីរ គឺ​ដោយសារតែ​លោក​ទើបតែ​ជួប​ជាមួយ​អ្នកគាំទ្រ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ម្តង​រួចទៅហើយ កាលពី​អំឡុង​ខែឧសភា ក្នុងពេលដែល​លោក​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​។​