-
សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។ សម្ដេចក៏មិនយល់ស្របចំពោះការភ្ជាប់ដែនដីបួនរបស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រសាសន៍ថា ឥរិយាបថរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្រ្ត យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហាប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជាក្នុងនាមជាប្រទេសតូចប្រកាន់នូវការគោរពអធិបតេ្យបូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរមតិពាក់ព័ន្ធនឹងបញ្ហាតំបន់និងអន្តរជាតិនិងបានប្តេជ្ញាពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នាអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរសម្រាប់ពេលអនាគត៕ដោយ៖ពលជ័យ
-
កម្ពុជាសម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃទី៤ ខែតុលាឆ្នាំ២០២២នេះដែលជាការរំលោភ មួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងដែលអាចបង្កឱ្យមានភាពតានតឹងនិងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២២នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់និង បង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាប្រាំមួយភាគីឡើងវិញដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េដែលពេញលេញអាចផ្ទៀងផ្ទាត់បានមិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី។ គួររំលឹកថា កូរ៉េខាងជើងនៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២នេះ បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម ហោះកាត់លើប្រទេសជប៉ុនជាលើកដំបូងនៅក្នុងរយៈពេល៥ឆ្នាំ។ហេតុការណ៍នេះបានជំរុញឱ្យជប៉ុនប្រកាសអាសន្ន សម្រាប់ប្រជាពលរដ្ឋរបស់នៅខេត្តភាគខាងជើងប្រទេសចំនួនពីរដើម្បីជម្លៀសខ្លួន ទៅកាន់ទីមានសុវត្ថិភាព។ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធានៅក្នុងតំបន់ជាមួយជប៉ុននិងកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។ បើតាមប្រភពពីយោធាកូរ៉េខាងជើង មីស៊ីលរយៈចម្ងាយមធ្យមនេះ ត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri នៅផ្នែកកណ្ដាលកូរ៉េខាងជើង ជិតព្រំដែនជាមួយប្រទេសចិន នៅវេលាម៉ោង ៧:២២ព្រឹក និងបានធ្លាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេល២២នាទីក្រោយមក។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានឲ្យដឹងថា មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងនេះ ធ្លាក់នៅក្នុងចម្ងាយ៣,០០០គីឡូម៉ែត្រ ភាគខាងកើតប្រជុំកោះរបស់ជប៉ុន ដែលបង្ខំឱ្យជប៉ុនត្រូវជម្លៀសប្រជាជនរបស់ ខ្លួនចេញពីតំបន់ក្បែរនោះជាបន្ទាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ ធ្វើឡើងខណៈពេលដែលកូរ៉េខាងត្បូង កំពុងតែពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងជប៉ុន។ បើតាមទីក្រុងសេអ៊ូល និងតូក្យូ មីស៊ីលដែលបាញ់ចេញនៅថ្ងៃអង្គារ ដែលបានហោះលើអាកាសក្នុងរយៈចម្ងាយជាង៤,៥០០គីឡូម៉ែត្រនេះ គឺជាមីស៊ីលរបស់កូរ៉េខាងជើងដែលធ្វើដំណើរបានឆ្ងាយបំផុតនៅក្នុងកំណត់ត្រានាពេលកន្លងមក។ នៅក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២៣លើករួចមកហើយ ក្នុងនោះមានបួនលើក…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី
ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនិងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។ ប្រភពព័ត៌មានពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលីដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជាជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពនិងការកសាងប្រទេសកម្ពុជាឡើងវិញ។ ក្នុងកិច្ចពិភាក្សានេះដែរឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរថែមមួយកម្រិតទៀត។ ជាការឆ្លើយតបឧត្តមសេនីយ៍ឯក Simon Stuart បានឯកភាពចំពោះគោលគំនិតនិងសំណើរបស់កងទ័ពជើងគោកកម្ពុជាដោយបានបញ្ជាក់ថាភាគីទាំងពីរអាចពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បន្ថែមទៀតនៅពេលអនាគត។ ក្នុងឱកាសនេះដែរមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលីក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យឯកឧត្តម ហ៊ុន ម៉ាណែតចែករំលែក អំពីបទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះហើយដែលតាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែកអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិក៏ដូចជាការចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះជាពិសេសក្រោមការដឹកនាំដោយផ្ទាល់និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយៈ ពលជ័យ
-
ព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្គាប់បញ្ចប់មុខតំណែងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួនបីរូប ។ក្នុងនោះ លោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រីមន្ត្រី, លោក អ៊ី មុយលី ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មានឋានៈស្មើរដ្ឋមន្ត្រី និងលោក តុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៕ដោយ៖ពលជ័យសូមជូនខ្លឹមសារព្រះរាជក្រឹត្យ
-
ការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៣ ខែតុលានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ នេះជាលើកដំបូងដែលសន្និសីទនេះត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ បន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរ ដោយការរីករាលដាល នៃជំងឺកូវីដ-១៩ និងមានអ្នកចូលរួមជាង១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពីស្ថាប័ននិងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ” វាគ្មិនដែលបានអញ្ជើញមកពីមជ្ឈដ្ឋាននានា ពីស្ថាប័នរដ្ឋ ក្រុមបញ្ញាជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ននិងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញក្រោយ ជំងឺរាតត្បាត ក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។ សន្និសីទក៏បានពិភាក្សាអំពីវិធីសាស្រ្តពង្រឹងភាពជាដៃគូស្ដីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្តាញការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។ តាមរយៈសុន្ទរកថាគន្លឹះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ ឯកឧត្តម…
-
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានិងអ្នកសេដ្ឋកិច្ចអបអរសាទរនិងគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ”ការនាំចេញនៅនឹងកន្លែង”
ភ្នំពេញ៖ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា អ្នកសេដ្ឋកិច្ចនៅកម្ពុជា និងប្រជាពលរដ្ឋបានសាទរចំពោះ ប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកទឹកចិត្ត ផងនិងជំរុញ ផងឱ្យប្រជាពលរដ្ឋឱ្យធ្វើការដាំដុះចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ៍តាម”ទស្សនទានការនាំចេញនៅនឹងកន្លែង”ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។ដោយចាត់ទុកថាទស្សនទាននៃការនាំចេញនៅនឹងកន្លែងរបស់សម្តេចតេជោ គឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួនដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ចផ្ទៃក្នុង ។ ការអបអរសាទរ និងគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែតុលាថ្លែងទៅ កាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅថ្មី នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជំរុញធ្វើការដាំដុះ ចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ”ទស្សនទាននាំចេញនៅនឹងកន្លែង” ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣ ខែតុលានេះថា ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលយល់ឃើញថា វិស័យចិញ្ចឹមសត្វមានការរីកចម្រើន ហើយការរីកចម្រើននេះ ក៏ដោយសារសម្តេចកាត់បន្ថយការនាំចូលជំរុញវិស័យចិញ្ចឹមសត្វ។លោកបន្តថាការចិញ្ចឹមសត្វនៅក្នុងស្រុកសព្វថ្ងៃនេះគឺជោគជ័យហើយ បានន័យថា ហូបអត់អស់ទេនៅក្នុងប្រទេស។ ឥឡូវនេះរហូតដល់ធ្វើការនាំចេញ ទាំងអស់នេះ គឺបានមកពីអនុសាសន៍របស់សម្តេច។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអ្នកចិញ្វឹមសត្វ ក៏ដូចជាកសិដ្ឋាន…
-
រដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន៩៣រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន៥ គឺ៖១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។៣-ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២រូប៖ ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព ឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។៤-ការបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ចាន់ យឿន…
-
ព្រះមហាក្សត្រ៖ ស្ថានភាពដ៏ល្អប្រសើរដែលទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ស្ថានភាពដ៏ល្អប្រសើរដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូសហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នៅក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ព្រះអង្គមានសេចក្តីសោមនស្សរីករាយក្រៃលែង។ ព្រះអង្គសព្វព្រះទ័យជាខ្លាំងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាបានបើកប្រទេសឱ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញនេះ។ ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូ សហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបំភ្លឺករណីដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានធ្វើការបំភ្លឺអំពីសាវតារនៃវិវាទការងាររួម និងការដោះស្រាយករណីវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចខាងក្រោម៖១.សាវតារនៃវិវាទការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍ សេវាកម្សាន្ត និងបដិសណ្ឋារកិច្ចនៅទូទាំង ពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ជួបផលលំបាកយ៉ាងធ្ងន់ធ្ងរ។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានការបន្ត ធ្លាក់ចុះភ្ញៀវទេសចរណ៍ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យស្របតាម ការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងទៀត។ ដោយមូលហេតុនេះ នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានជូនដំណឹងដល់សហជីព និងប្រជុំជាមួយតំណាងកម្មករនិយោជិតអំពីគម្រោង កាត់បន្ថយបុគ្គលិកក្នុង ១២ផ្នែក ដែលមានចំនួន ១ ៣២៩នាក់ ដោយមានហេតុផលសមរម្យ និងស្របតាម នីតិវិធីនៃច្បាប់ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានបុគ្គលិកចំនួន ២៩២នាក់ផ្សេងទៀត បានស្ម័គ្រចិត្តមកសុំលាឈប់ ពីការងារដោយខ្លួនឯង ដែលធ្វើឱ្យចំនួនបុគ្គលិក ដែលត្រូវកាត់បន្ថយបានកើនដល់ចំនួន ១ ៦២១នាក់ ដែល ក្នុងនោះមានបុគ្គលិកចំនួន ៣៧៣នាក់ មិនយល់ព្រមលើការបញ្ឈប់ពីការងាររួមនេះ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង អ្នកផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញ លិខិតបញ្ជាក់អ្នកតំណាងបុគ្គលិក…