Category: នយោបាយក្នុងប្រទេស

  • គ.ជ.ប៖ តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជ.ប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស​និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ថាប័នជាតិ

    គ.ជ.ប៖ តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជ.ប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស​និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ថាប័នជាតិ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា តាមរយៈសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គ.ជប ពិតជាទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាស្ថាប័នជាតិ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.នៅរសៀលថ្ងៃទី៧ ខែតុលា បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ២៩០៧ ពាក់ព័ន្ធនឹងបណ្តឹងពីបទបរិហារកេរ្តិ៍ គ.ជ.ប ទៅលើជនជាប់ចោទឈ្មោះ សុន ឆ័យ ដែលបានធ្វើបទសម្ភាសន៍ជាមួយ លោក តាំង សារ៉ាដា តាមរយៈកម្មវិធី IDEA TALK កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ តុលាការបានច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទ និងទទួលយកសំណូមពររបស់ដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ដោយតុលាការបានពិនិត្យឃើញថា ការអះអាងរបស់ឈ្មោះ សុន ឆ័យ មិនមែនជាការពិត និងមានការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់ជនជាប់ចោទបានធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ សាលាដំបូងរាជធានីភ្នំពេញ បានសំអាងហេតុទៀតថា “នៅក្នុងរឿងនេះ អ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោសស្ថាប័ន គ.ជ.ប…

  • តុលាការផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន៩លានរៀល ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

    តុលាការផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន៩លានរៀល ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយពិន័យជាប្រាក់ចំនួន៩លានរៀល បង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទនៅសាលាសង្កាត់ នៃលំនៅរបស់ដ្ឋានរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ សង្កាត់ រាជធានី ខេត្ត និងនៅបញ្ឈរព័ត៌មានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនេះ នៅក្នុងសារព័ត៌មានសរសេរនៅតាមគ្រប់មធ្យោបាយ ទូរគមនាគមន៍ សោតឬស្សន៍សម្រាប់រយៈពេល៨ថ្ងៃ ដោយការចំណាយជាបន្ទុករបស់ជនជាប់ចោទ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលូចបន្លំសន្លឹកឆ្នោត។ ទាក់ទងទៅនឹងសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន…

  • តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅរសៀលនេះ

    តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅរសៀលនេះ

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់គ្មានមូលដ្ឋានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាចោរលូចបន្លំសន្លឹកឆ្នោត នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយនៅក្នុងសវនាការមានវត្តមានឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាងឱ្យភាគី គ.ជ.ប ដែលជាដើមបណ្តឹង និងលោក សុន ឆ័យ ដែលជាចុងចោទ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹង លោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលូចបន្លំសន្លឹកឆ្នោត។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ថា តាមអ្វីដែលតំណាងព្រះរាជអាជ្ញាធ្វើការវាយតម្លៃ គ.ជ.ប នឹងទទួលបាននៅការចាត់ចែងតាមនីតិវិធីតុលាការ ដើម្បីឱ្យបុគ្គល…

  • មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នាអំពីការបង្រួបបង្រួមនៅថ្ងៃទី១០ ខែតុលា

    មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នាអំពីការបង្រួបបង្រួមនៅថ្ងៃទី១០ ខែតុលា

    ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានបានបន្តថា ក្នុងស្មារតីខាងលើនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នា រៀបចំឱ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម…

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប ហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប ហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត

    ភ្នំពេញ៖ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសនៅក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ លើប្រធានបទមួយចំនួនផ្សេងទៀត និងបានហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត។ ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថាអ្នករាយការណ៍ពិសេសគួរតែមានវិធានការបន្ថែមទៀតដោយមិនត្រូវបណ្ដោយឱ្យមានការប្រើប្រាស់ពាក្យសម្តីសម្អប់ការរើសអើងពូជសាសន៍ការផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការបះបោរដែលពួនជ្រកក្រោមរូបភាពនៃសេរីភាពនៃការបញ្ចេញមតិនៅក្នុងកម្ពុជាឡើយ។ ដោយត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេស ប្រធានបទមួយចំនួនផ្សេងទៀត ដូចខាងក្រោម៖-ការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត ដោយហេតុថា អំណាចនៅកម្ពុជាត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ ដោយប្រជាជនភាគច្រើនលើសលប់នៅក្នុងឆ្នាំ២០១៨ បើទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដោយក្រុមមួយចំនួនដែលចង់ឱ្យមានការផ្លាស់ប្ដូរប្រាសចាកពីលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។-កម្ពុជារក្សាបាននូវពហុនិយម ស្តែងឡើងតាមរយៈការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់” ដែលមានសមាសភាពមកពីគណបក្សនយោបាយជាប់ឆ្នោត និងមិនជាប់ឆ្នោតសរុបចំនួន១៦ ក៏ដូចជាការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនាកន្លងទៅ ដែលមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១៧ បានឈ្នះអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស។-រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការរៀបចំវេទិកាភាពជាដៃគូ ពីរដងក្នុងមួយឆ្នាំ ជាមួយអង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ ក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យ លើមាត្រាចំនួន១៤ ដែលត្រូវបានស្នើឱ្យមានការធ្វើវិសោធនកម្ម ហើយសិក្ខាសាលាពិគ្រោះយោបល់បន្ទាប់ជាមួយអង្គការសង្គមស៊ីវិល នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ២០២២នេះ។-ប្រព័ន្ធផ្សព្វផ្សាយរិះគន់មានការផ្សាយទូលំទូលាយអាស្រ័យដោយវត្តមានដ៏រស់រវើកនៃប្រព័ន្ធផ្សព្វផ្សាយជាង២.០០០អង្គភាព។ ការទទួលបានប្រភពព័ត៌មានចម្រុះរបស់ពលរដ្ឋ កាន់តែមានសន្ទុះខ្លាំងឡើងៗអាស្រ័យដោយតម្លៃអ៊ីនធឺណិតទូរស័ព្ទចល័តនៅកម្ពុជាមានតម្លៃទាបបំផុតក្នុងតំបន់។ ប្រការទាំងអស់នេះបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ។-អ្នករាយការណ៍ពិសេសគួរតែមានវិធានការបន្ថែមទៀតដោយមិនត្រូវបណ្ដោយឱ្យមានការប្រើប្រាស់ពាក្យសម្តីសម្អប់ការរើសអើងពូជសាសន៍ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងញុះញង់ឱ្យមានការបះបោរដែលពួនជ្រកក្រោមរូបភាពនៃសេរីភាពនៃការបញ្ចេញមតិ…

  • តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ អ.ស.ប ៖ របាយការណ៍របស់អ្នករាយការណ៍ពិសេសមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន

    តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ អ.ស.ប ៖ របាយការណ៍របស់អ្នករាយការណ៍ពិសេសមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន

    ភ្នំពេញ៖ នៅក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានផ្តល់នូវការសង្កេតចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដូចតទៅ៖-កត់សម្គាល់ឃើញថា របាយការណ៍របស់អ្នករាយការណ៍ពិសេស ទទួលស្គាល់យ៉ាងសង្ខេបនិងតិចតួចនូវទិដ្ឋភាពវិជ្ជមាន នៅកម្ពុជា។-សោកស្តាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាពនិងពេញលេញ នូវអង្គហេតុនិងអង្គច្បាប់ ដែលផ្តល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ បើទោះបីជារាជរដ្ឋាភិបាលបានផ្តល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ។ ដោយផ្អែកទៅលើមូលដ្ឋានមិនពេញលេញនោះ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ។-កង្វះភស្តុតាងរឹងមាំបានធ្វើឱ្យប៉ះពាល់ដល់ភាពអាចទុកចិត្តបាន និងភាពមិនលម្អៀងរបស់របាយការណ៍។ តើការប្រើប្រាស់ឃ្លាដែលបង្ហាញពីភាពមិនប្រាកដប្រជា អាចចាត់ទុកជារបាយការណ៍មួយដែលមានលក្ខណៈសត្យានុម័ត និងគួរឱ្យទុកចិត្តបានដោយរបៀបណា? ដូចជាឃ្លាលើកឡើងថា “មនុស្សម្នាក់ប្រហែលត្រូវបានគេឃុំឃាំងដោយសារតែប្រវត្តិគ្រួសារ” និងឃ្លាដែលនិយាយថា “ហាក់បង្ហាញថា ប្រហែលជាឃាតកម្មដែលជាប់ពាក់ព័ន្ធរឿងនយោបាយ”? នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗប៉ុណ្ណោះ។ សេចក្ដីសន្និដ្ឋានមិនច្បាស់លាស់បែបនេះបង្កឱ្យមានការកេងចំណេញខាងនយោបាយ។ ដូចគ្នានេះដែរ ការបដិសេធរបស់អ្នករាយការណ៍ពិសេស ពុំផ្តល់ភស្តុតាងវេជ្ជសាស្រ្តចំពោះបុគ្គលដែលគាត់បានអះអាងថា មានជំងឺអូទីហ្សឹម នាំឱ្យមានការចោទសួរលើការគោរពឱ្យបានខ្ជាប់ខ្ជួនចំពោះក្រមសីលធម៌ ដែលតម្រូវឱ្យអ្នករាយការណ៍ពិសេសត្រូវធ្វើការសន្និដ្ឋាន ដោយផ្អែកលើការពិត។-របាយការណ៍ក៏មានភាពអត្តនោម័ត និងជ្រើសរើសតែមួយជ្រុង។ ការលើកឡើងថា “ បេក្ខជនឈរឈ្មោះបោះឆ្នោតមួយចំនួនធំ ត្រូវបានដកចេញពីបញ្ជី ក្នុងឆ្នាំ២០២២ ក្នុងកាលៈទេសៈគួរឱ្យសង្ស័យ ” ពុំមានមូលដ្ឋានគ្រប់គ្រាន់ឡើយ។ ការពិត សេចក្តីសម្រេចត្រូវបានធ្វើឡើង ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បោះឆ្នោតឃុំសង្កាត់ និងផ្អែកលើភស្តុតាងជាក់ស្តែង សក្ខីកម្ម និងចម្លើយសារភាពទាក់ទងនឹងឯកសារក្លែងបន្លំ…

  • សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

    សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

    ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។ យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលដែលកម្ពុជាសម្រេច បានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើនព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាព និងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។ គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនស្ទើរទូទាំងប្រទេសនិងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារ សង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ សេរីភាព សាសនា កំណើនអត្រាអក្ខរកម្មព្រមទាំងកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើនវិស័យ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីស្ថាប័នសិទ្ធិមនុស្សជាតិ។ ប្រភពដដែលបន្តថា វាគ្មិនខ្លះបានសម្តែងការស្វាគមន៍ចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ដោយមានគណបក្សនយោបាយចំនួនប្រាំបួន បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព។ គណៈប្រតិភូក៏បានទទួលស្គាល់ផងដែរចំពោះជោគជ័យរបស់កម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាក់ព័ន្ធនឹងអាស៊ាន កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។ ដោយឡែកគណៈប្រតិភូចំនួនប្រាំបួនប្រទេសផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើដោយបញ្ចេញមតិ ទិតៀននិងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋ និងនយោបាយរួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ ទន្ទឹមនេះ…

  • ហ្សឺណែវ៖គណៈប្រតិភូចំនួន៣០ បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន

    ហ្សឺណែវ៖គណៈប្រតិភូចំនួន៣០ បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន

    ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។ តាមរយៈព្រឹត្តិការណ៍នេះ គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងវឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាព និងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស៕ សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍ព័ត៌មាន៖

  • លោកសួន សេរីរដ្ឋា៖សេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងការផ្តល់ប័ណ្ណក្រីក្រក្នុងឋានៈជា
    នាយករដ្ឋមន្រ្តី គឺជារឿងត្រឹមត្រូវ

    លោកសួន សេរីរដ្ឋា៖សេចក្តីថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ទាក់ទងនឹងការផ្តល់ប័ណ្ណក្រីក្រក្នុងឋានៈជានាយករដ្ឋមន្រ្តី គឺជារឿងត្រឹមត្រូវ

    ភ្នំពេញ៖ “ការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនតូចនិងសង្គមស៊ីវិលខ្លះដែល​ថា សម្តេចតេជោ ហ៊ុន សែនរំលោភច្បាប់គោលការណ៍ស្មើភាពនិងតួនាទីក្នុងឋានៈជានាយករដ្ឋមន្ត្រីយកវេទិការួមទាំងធនធានជាតិទៅឃោសនារកសំឡេងពីប្រជាពលរដ្ឋដើម្បីកេងចំណេញផលប្រយោជន៍បក្សខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំ២០២៣គឺជាចេតនាច្រណែននយោបាយដែលពួកគេព្យាយាមបំបិទនៅអ្វីដែលជាការពិត”។នេះជាការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សា​ភិបាល​វេទិកាសន្តិភាពកម្ពុជានិងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ​​នៅកម្ពុជា។ លោកបន្តទៀតថា ការនិយាយវាយប្រហារមកលើអ្វីដែលជាសេចក្តីថ្លែងរបស់សម្តេច​តេជោ ហ៊ុន សែនជាមួយ ប្រជាពលរដ្ឋ និងគោលនយោបាយផ្តល់ប័ណ្ណក្រីក្រដោយចោទប្រកាន់ថា សម្ដេចតេជោឃោសនានយោបាយមុន ការបោះឆ្នោតគឺវាជារឿងមិនត្រឹមត្រូវទេ។ លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ប្រាប់ AMSនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២២ ថាត្រង់ចំណុចដែលគណបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួនតូចបានលើកយកបញ្ហានេះ មកវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រព័ន្ធឃោសនាដែលគាំទ្រពួកគេ ដើម្បីធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយវាយប្រហារនោះគឺកើតឡើងចេញអំពីចេតនាច្រណែននយោបាយច្រើនជាងការដែលធានាឱ្យបាននូវការរិះគន់មួយប្រកបដោយស្ថាបនា ឬក៏ការរិះគន់មួយដែលយកច្បាប់មកជាធ្វើគោលដើម្បីធានាឱ្យមានអព្យាក្រឹត្យភាពចំពោះមុខតំណែងសាធារណៈ។ លោកបន្ថែមថា អ្វីដែលពួកគេលើកឡើងនេះ ត្រូវបានឃើញថាមានការច្រណែនច្រើនជាងយ៉ាងច្បាស់តែម្តង ។ពួកគេព្យាយាមបំបិទនូវអ្វីដែលជាការពិត។ជាការពិតនោះគឺគណបក្សប្រជាជនកម្ពុជាជាគណបក្សដែលកាន់អំណាច និងទទួលបានការគាំទ្រ ១០០​ភាគរយពីប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោត។ដូច្នេះការអនុវត្តគោលនយោបាយ ឬកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលគឺអនុវត្តគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ចំណុចនេះគឺមិនអាចកកាត់ផ្តាច់គ្នាបានទេដោយសារគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សឈ្នះឆ្នោត។ ហេតុនេះគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺត្រូវបានយកមកអនុវត្តធ្វើជាគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ នគឺជាប្រធានគណបក្សប្រជាជនកម្ពុជាហើយសម្តេចទៅ ទីណាក៏ដោយក្នុងតួនាទីជានាយករដ្ឋមន្ត្រី ។ក៏ប៉ុន្តែក្នុងតួនាទីបក្សសម្តេចនៅតែប្រធានគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលឈ្នះឆ្នោត​។ សួរថា តើកម្ពុជាមានច្បាប់ទេ ដែលកំណត់ថា នាយករដ្ឋមន្ត្រីពេលដែលឡើង ធ្វើជានាយករដ្ឋមន្ត្រីត្រូវលាលែងចេញពីនយោបាយឬអ្នកណាមួយដែលជាប់តំណាងរាស្ត្រហើយត្រូវលាលែងចេញពីនយោបាយមកធ្វើជានាយករដ្ឋមន្ត្រីសុទ្ធតែម្តង ឬក៏មកធ្វើជារដ្ឋមន្ត្រីតែម្តង?។លោក សួន…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។ ក្រៅពីនេះ…