-
គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ចេញសេចក្តីថ្លែងការណ៍រួមគ្នាបន្ទាប់ពីជំនួបមេបក្សទាំងពីរ
ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញរាជធានីភ្នំពេញមានជំនួប ពិភាក្សាមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹម ប៊ុនឆៃ និងគណបក្សកម្ពុជានិយមដឹកនាំដោយ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។ ជំនួបនេះត្រូវបានប្រកាសថា ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។បន្ទាប់ពីជំនួបប្រមុខគណបក្សទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមានប្រាំចំណុចដែលបញ្ជាក់អំពីការរួមគ្នារវាងគណបក្សទាំងពីរ៕ដោយ៖ពលជ័យសូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍រួម៖
-
គណបក្សខ្មែររួបរួមជាតិប្រកាសដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ
ភ្នំពេញ៖គណបក្សខ្មែររួបរួមជាតិ បានប្រកាសដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២២ តទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សខ្មែររួបរួមជាតិនៅរសៀលថ្ងៃទី៩ ខែតុលានេះបានឱ្យដឹងថា ដោយយល់ឃើញថា ខ្លឹមសារនៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបានដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារសុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការនយោបាយថ្មីៗនេះគណបក្សខ្មែររួបរួមជាតិបានសម្រេចដកខ្លួនចេញពីសមាជិកភាពនៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។ សូមជម្រាបថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សចំនួនបី រួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនិងគណបក្សខ្មែរតែមួយ ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕ដោយ៖ពលជ័យ
-
អ្នកវិភាគ៖ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ -កម្ពុជានិយមជាសញ្ញាវិជ្ជមានមួយ
ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគមួយរូបបានបង្ហាញនូវទស្សនៈថា ការរួបរួមគ្នាររវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនាពេលនេះ ជាសញ្ញាល្អនិងវិជ្ជមានមួយ បើទោះបីជាមិនខ្លាំងក៏ដោយ ហើយក៏អាចមានទម្ងន់ក្នុងការតតាំងរឿងផ្សេងដែរឱ្យតែពួកគាត់មានឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់។គណបក្សទាំងពីរពីរនេះអាចក្លាយជាចលនាមួយ ដែលបង្ហាញឱ្យឃើញនូវការរួបរួមមួយពិត ដែលមិនបាននិយាយតែមាត់ តែគ្មានការបង្រួបបង្រួមគ្នាពិតប្រាកដ។ លោកបន្តថា ការបង្រួបបង្រួមនេះ ជាគំរូសម្រាប់ គណបក្សភ្លើងទៀន និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ដូចជាគណបក្សនយោបាយផ្សេងៗទៀត។កម្លាំងដ៏ធំបំផុតសម្រាប់គណបក្សនយោបាយដែលគ្មានអាសនៈទាំងអស់ គឺត្រូវរួមគ្នាជាគណបក្សតែមួយ ទើបអាចប្រជែងជាមួយគណបក្សកាន់អំណាចបាន។ លោកសេក សុជាតិ បានបន្តថា គណបក្សភ្លើងទៀន គួរទម្លាក់ចោលគំនិតគណបក្សជាធំហើយត្រូវសម្លឹងមើលអនាគតសង្គម និងប្រជាពលរដ្ឋជាធំ។ ការរៀបចំសម្ព័ន្ធភាពនយោបាយរបស់ក្រុមអ្នកប្រជាធិបតេយ្យពិតជាសំខាន់ ណាស់ដូច្នេះគណបក្សភ្លើងទៀនគួរឈប់យកអំនួតជាមូលដ្ឋានដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យសេរីមួយពិតប្រាកដ។ អ្នកវិភាគដដែលបានបន្តទៀតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានបញ្ញវន្តល្អៗច្រើន។រីឯគណបក្សភ្លើងទៀន មានសកម្មជននៅគ្រប់កន្លែងហើយគណបក្សនយោបាយផ្សេងៗទៀតគេមានឆន្ទៈចូលរួមដូច្នេះគណបក្សភ្លើងទៀនបើមិនកែប្រែទម្លាប់មិនល្អនេះទេអនាគតបានត្រឹមជាគណបក្សកំដរនយោបាយគណបក្សកាន់អំណាចជាដរាប។ សូមជម្រាបថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបគ្នានៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដើម្បីពិភាក្សាលម្អិតស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ ។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរីសិទ្ធិសេរីភាពការគោរពសិទ្ធិមនុស្សយុត្តិធម៌សង្គមដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមនឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត…
-
រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្មចេញសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញៈឧបនាយករដ្ឋមន្រ្តីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីណែនាំស្តីពីការធានានិរន្តរភាពការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។នេះបើយោងតាមសេចក្តីណែនាំផ្លូវការនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២។ សេចក្តីណែនាំបានបញ្ជាក់ថា យោងព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២០៦ ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ និងសេចក្តី សម្រេចលេខ៦៩សសរចុះថ្ងៃទី៨ខែតុលាឆ្នាំ២០២២ស្តីពីការចាត់តាំងរដ្ឋមន្ត្រីស្តីទីនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខ្ញុំសូមផ្ដល់ការណែនាំមួយចំនួនដូចខាងក្រោមៈ ១-គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សានិងការពាររាល់ ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព តាមការកំណត់ន បទប្បញ្ញត្តិជាធរមាន ។ ២- ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សានិងការពារឯកសារទាំងអស់ឱ្យ បានត្រឹមត្រូវដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្រ្តីថ្មីដែលនឹងត្រូវបានតែងតាំងនិងចូលកាន់តំណែងនាពេលខាងមុខ។ចំពោះមុខ,ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីគ្រប់គ្រងជាបណ្តោះអាសន្នចាប់ពីពេលនេះរហូតដល់រដ្ឋមន្រ្តីថ្មីត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ ។ ៣- ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី,…
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺអត់យល់អំពីនីតិវិធីច្បាប់ទាល់តែសោះ!
ភ្នំពេញ៖ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់AMS នៅព្រឹកថ្ងៃទី៩ ខែតុលានេះថា ការអំពាវនាវរបស់គណបក្សភ្លើងទៀនទាក់ទងករណីលោក សុន ឆ័យគឺអត់យល់ អំពីនីតិវិធី និងគោលការណ៍ច្បាប់ទាល់តែសោះ។សាលាដំបូងរាជធានីភ្នំពេញបានសម្រេចរួចហើយ ហើយមានរឿងអីត្រូវពិចារណាឡើងវិញ។អ្វីដែលត្រូវធ្វើគឺធ្វើការប្តឹងទៅឧទ្ធរណ៍ដើម្បីការពារសិទ្ធិ បើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវ ។ខ្លួននៅមានសិទ្ធិការពារខ្លួនតាមរយៈការប្តឹងឧទ្ធរណ៍មិនមែនឱ្យសាលាដំបូង រាជធានីភ្នំពេញពិចារណាឡើងវិញទេ។ ការអំពាវនាវរបស់គណបក្សភ្លើងទៀន គឺអត់យល់ពីនីតិវិធីច្បាប់តែម្តង ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានបញ្ជាក់ថា”បើខ្លួនយល់ថាសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនត្រឹមត្រូវទេ អាចធ្វើការការពារសិទ្ធិការពារខ្លួនតាមផ្លូបច្បាប់នៅក្នុងដំណើរការនីតិវីធីតុលាការបន្តទៀតហើយធ្វើការបង្ហាញ ភស្តុតាងសក្ខីកម្មផ្លូវច្បាប់ឱ្យបានរឹងមាំក្នុងការដោះបន្ទុកតតាំងគ្នានៅឧទ្ធរណ៍បន្តទៀត។នេះជានីតិវិធីច្បាប់អ្វីដែលគាត់ត្រូវធ្វើ” ។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដោយពិន័យជាប្រាក់ចំនួន៩លានរៀលបង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈទាក់ទិននឹងបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ចំណែកសំណុំរឿងមួយទៀតសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាសសាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង បង្គាប់ឱ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣.០០០លានរៀល៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន ចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕ ដោយៈពលជ័យ
-
ព្រះ មហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែងរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះ មហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើ ឡើងតាមសេចក្តី ក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕ ដោយៈពល ជ័យ
-
ឯកឧត្តម សោម សូរីដា ៖ ការផ្តន្ទាទោសលោកសុន ឆ័យ គឺបានផ្តល់យុត្តិធម៌ដល់ស្ថាប័ន គ.ជ.ប
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.បបានហៅការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោកសុន ឆ័យ អនុប្រធានគណបក្សភ្លៀងទៀន កាលពីថ្ងៃទី៧ ខែតុលាពាក់ព័ន្ធករណីបរិហាកេរ្តិ៍ និងចោទប្រកាន់ គ.ជ.ប គឺបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប និងទទួលបាននូវភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមស្ថាប័នជាតិ។ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ដោយពិន័យជាប្រាក់ចំនួន ៩លានរៀល បង់ចូលថវិកាជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈលើស្ថាប័ន គ.ជ.ប តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥ និងមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ខែតុលាបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៩ ខែកញ្ញា ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែតុលានេះថាសេចក្តីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័ន គ.ជ.ប ដែលត្រូវបានកំណត់ភារកិច្ចឲ្យរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដូចចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការផ្តល់យុត្តិធម៌មួយនេះ ពិតជាឆ្លើយតបទៅនិងស្ថានភាពជាក់ស្តែងដែល គ.ជ.ប កំពុងអនុវត្ត។គ.ជ.បនឹងកាន់តែរឹងមាំឡើងដោយការជឿជាក់របស់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងការបោះឆ្នោតកន្លងមក ពិសេសគឺការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយ។ អគ្គលេខាធិការរង គ.ជ.ប បានរូបនេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ ដែលគ.ជ.បត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣គ.ជ.បនឹងបំពេញកិច្ចការរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ…
-
ហេតុអ្វីប្រជាពលរដ្ឋខ្មែរបន្តផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។.ឃ្លីប.
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃ ប្រជាធិបតេយ្យ សេរី ពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា