Category: នយោបាយក្នុងប្រទេស

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីតួនាទីសំខាន់របស់ CICA ក្នុងការរួមចំណែកកសាងតំបន់អាស៊ីដ៏រឹងមាំ

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីតួនាទីសំខាន់របស់ CICA ក្នុងការរួមចំណែកកសាងតំបន់អាស៊ីដ៏រឹងមាំ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនតែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនតែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ខុសពីការដឹកនាំនៅក្នុងរបបប៉ុល ពត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត ការបង្កើតដង្ហើមសេដ្ឋកិច្ច ការបង្កើនឱកាសការងារ ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋរហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក។ ការបញ្ជាក់នេះ ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តអារញ្ញិការាម ដែលត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រទានគោរមងារជា ព្រះទេពមុនី ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះកិត្តិយស និងគោរមងារ ព្រះទេពមុនី ដែលព្រះអង្គទទួលបាននេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់…

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយសំឡេងគាំទ្រ ១១១សំឡេង។ គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសេចក្តីក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ…

  • រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ

    រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយ ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន១១១សំឡេង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឡើងមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភាថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់សូមកោតសរសើរអស់ពីដួងចិត្ត និងថ្លែងអំណរគុណចំពោះអង្គរដ្ឋសភាដែលជានិច្ចជាកាលក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិដែលទទួលនូវសេចក្តីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបង្ហាញការប្តេជ្ញាខ្ពស់ក្នុងកិច្ចបម្រើប្រទេសជាតិ និងផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាលនៅក្នុងការខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនអង្គរដ្ឋសភាថា អនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជានាយករដ្ឋមន្ត្រីសូមស្នើរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។…

  • លោកបណ្ឌិត សេក សុជាតិ ៖ សាលក្រមរបស់តុលាការបារាំងបានស្រាយនូវរាល់ចម្ងល់ក៏ដូចជាការចោទប្រកាន់នានាទៅ​លើសម្តេចតេជោ ហ៊ុន សែន ក្នុងករណីមរណភាពឯកឧត្តម ហុក ឡង់ឌី

    លោកបណ្ឌិត សេក សុជាតិ ៖ សាលក្រមរបស់តុលាការបារាំងបានស្រាយនូវរាល់ចម្ងល់ក៏ដូចជាការចោទប្រកាន់នានាទៅ​លើសម្តេចតេជោ ហ៊ុន សែន ក្នុងករណីមរណភាពឯកឧត្តម ហុក ឡង់ឌី

    ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះថា សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា បានទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៉ី លើសម្តេចតេជោ ហ៊ុន សែន ទាក់ទងមរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺជាការផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់សម្តេចតេជោ ហ៊ុន សែន ហើយសាលក្រមរប​ស់ តុលាការបារាំង គឺបានស្រាយនូយរាល់ចម្ងល់ ក៏ដូចជាការ​ចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលកន្លងមកនេះ។ ការណ៍ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្តឹងលោក​សម រង្ស៊ី នៅប្រទេសបារាំងក៏ជាហេតុផលល្អមួយដែរ ពីព្រោះមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី គឺមិនមានការពាក់ព័ន្ធជាមួយសម្តេចតេជោហ៊ុនសែននោះទេ។សាលក្រមនេះនឹងបញ្ចប់ជម្លោះផ្ទៃក្នុងនយោបាយមួយនៅកម្ពុជា​​ពាក់ព័ន្ធជាមួយនឹងមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី ។ លោកបណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “ការសម្រេចរបស់តុលាការបារាំង គឺជារឿងដ៏ល្អហើយអាចស្រាយនូវចម្ងល់ ហើយក៏ដូចជាការចោទប្រកាន់នានាដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជារបស់យើងដោយសារមរណភាពរបស់ឯកឧត្តមហុកឡង់ឌី។ឧប្បត្តិហេតុនេះត្រូវបានគេទម្លាក់ទៅក្នុងនយោបាយកម្ពុជាហើយអ្នកនយោបាយក៏បាន​​យកមកធ្វើជាមូលហេតុនៅក្នុងការ ឬនៅក្នុងការដាក់បន្ទុកទៅខាងភាគីម្ខាងជាពិសេស​កន្លងមកមានការទម្លាក់កំហុសទៅលើសម្តេចេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។យើងយល់ឃើញថា ការប្តឹងផ្តល់គ្នានៅស្រុកបារាំងនេះ ក៏ជាហេតុផលមួយល្អដែរ ដែលមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក…

  • កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្សនាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

    កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្សនាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

    ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥១ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៥៣ និងបានអនុម័ត សេចក្តីសម្រេចចិត្តចំនួន ៤១ ពាក់ព័ន្ធនឹងរបៀបវារៈតាមប្រធានបទ និងប្រទេសជាក់លាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលបួនសប្តាហ៍ (ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗខ្លះ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖• ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្ពុជាបានអនុវត្តកម្មវិធីគាំពារសង្គមជាច្រើនជួយដល់ស្ត្រី កម្មករ-បុគ្គលិកព្យួរកិច្ចសន្យាការងារ និងក្រុមងាយរងគ្រោះ។ ក្នុងនោះរួមមាន “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ” ដែលបានរួមចំណែកដល់ការបន្ថយភាពក្រីក្រក្នុងអត្រា ២,៧% ក្នុងឆ្នាំ២០២០ និង ៣,៤% ក្នុងឆ្នាំ២០២១។• កម្ពុជាបានខិតខំប្រឹងប្រែង…

  • រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃស្អែកនេះ

    រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី…

  • លោក ឌី វិជ្ជា : ល្មមដល់ពេលដែលលោក សម រង្ស៉ីរៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!

    លោក ឌី វិជ្ជា : ល្មមដល់ពេលដែលលោក សម រង្ស៉ីរៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!

    ភ្នំពេញ៖ កូនប្រុសរបស់នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺលោក ឌី វិជ្ជាបាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​​រូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី។ យោងតាមសារលិខិតមួយរបស់លោក ឌី វិជ្ជា គឺបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកជាកូនប្រុសរបស់អតីតអគ្គស្នង ការនគរបាលជាតិនាយឧត្តមសេនីយ៍ហុកឡងឌីថ្ងៃនេះសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ដែលលោកបាន ពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៉ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីមូលហេតុនៃការ សម្លាប់របស់ឪពុកបង្កើតរបស់លោករួមទាំងការលើកឡើងថាលោកមានរៀបចំផែនការសងសឹកដែលជាគំនិតដ៏រវើរវាយរបស់ សម រង្ស៉ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៉ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៉ី ដែលគ្មានភស្តុតាងជាក់លាក់។ ជាមួយគ្នានេះ…

  • កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    ភ្នំពេញ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រនិងអបអរសាទរក្នុងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាពខ្ពស់ក្នុងឱកាសដែលតុលាការប្រទេសបារាំងសភា​ទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រមនាថ្ងៃទី១០ខែតុលាឆ្នាំ២០២២ ផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់និងបានរកឃើញការពិតថាសមរង្ស៊ីពិតជាបានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។ ក្នុងលិខិតចូលរួមអបអររបស់កងទ័ពជើងគោកនៅថ្ងៃទី១២ខែតុលានេះបានបញ្ជាក់ទៀតថាសាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេច​តជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួនគឺការចោទ ប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។ ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងសូមប្រឆាំងដាច់ ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម និងសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន…

  • ឯកឧត្តម ស សុខា៖ សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំងដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

    ឯកឧត្តម ស សុខា៖ សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំងដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

    ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ផ្ញើទៅកាន់លោក សម រង្ស៊ី ដោយដាក់ចំណងជើងថា “លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ” ។ សាររបស់ឯកឧត្តម ស សុខា នេះធ្វើឡើងបន្ទាប់ពីតុលាការប្រទេសបារាំង ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី និងផ្តល់យុត្តិធម៌ ក៏ដូចជាភាពស្អាតស្អំជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស សុខា បានសរសេរថា លោក សម រង្ស៊ី បំភាន់មហាជន ខណ:តុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្ដល់យុត្តិធម៌ជូនសម្ដេចតេជោ! ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល។…