Category: នយោបាយក្នុងប្រទេស

  • នាយករដ្ឋមន្ត្រីគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៤-៦ ខែតុលា

    នាយករដ្ឋមន្ត្រីគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៤-៦ ខែតុលា

    ភ្នំពេញ៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូគ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ឯកឧត្តម នាយករដ្ឋមន្រ្តីគុយបា នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នាយករដ្ឋមន្ត្រីទាំងពីរ…

  • រយៈពេល១០ថ្ងៃ៖ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

    រយៈពេល១០ថ្ងៃ៖ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

    ភ្នំពេញ៖ រយៈពេល១០ថ្ងៃ គឺចាប់់ពីថ្ងៃទី២០-២៩ ខែកញ្ញា ឆ្នាំ២០២២ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបង្ហាញថា លទ្ធផលបណ្តោះអាសន្ន នៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចំនួន ៤,៥៨០,៦០៣ សន្លឹក ស្មើនឹង ៤៩.៧៦%។ គ.ជ.ប បានបញ្ជាក់ថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ទង្វើនេះ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមចលនាមាតាធម្មជាតិនិងគូកនកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិ

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមចលនាមាតាធម្មជាតិនិងគូកនកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិ

    ភ្នំពេញ៖ ជាថ្មីម្តងទៀត ជនបរទេសឈ្មោះ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន មេចលនាមាតាធម្មជាតិក្រៅច្បាប់ បាននិងកំពុងបញ្ជាសមាជិករបស់ខ្លួននៅក្នុងប្រទេស ឱ្យធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗជ្រកក្រោមស្លាកអ្នកស្រឡាញ់ធនធានធម្មជាតិ បានបង្ហាញក្រយ៉ៅ«មេបដិវត្តន៍ពណ៌របស់ខ្លួន»យ៉ាងច្បាស់ក្នុងការយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិជាឈ្នួនញុះញង់ដុតកំហឹងប្រជាពលរដ្ឋដើម្បីបំផ្ទុះបដិវត្តន៍ពណ៌តាមផែនការទុច្ចរិតរបស់ពួកគេដែលបានរៀបចំជាយូរឆ្នាំមកហើយ។ តាមរយៈវិទ្យុអាស៊ីសេរីដែលជាឧបករណ៍ បំពងសំឡេងឃោសនាដាច់ថ្លៃរបស់ក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេផ្សាយនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានញុះញង់សាជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្តូរ ប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នដែលជាការញុះញង់បដិវត្តន៍ពណ៌មិនអាចប្រកែកបាន។ អាឡិចបានថ្លែងថា៖«វិធីដោះស្រាយបញ្ហាបទល្មើសព្រៃឈើគឺត្រូវតែផ្លាស់ប្តូរប្រព័ន្ធនយោបាយបច្ចុប្បន្ន។ ដរាបណាមានប្រព័ន្ធនយោបាយដូចសព្វថ្ងៃ គ្មានសង្ឃឹមទេសម្រាប់ព្រៃឈើ»។ ការនិយាយប្រកបដោយកំហឹងនិងការញុះញង់របស់ជនបរទេសរូបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាអាក្រក់ដែលជនរូបនេះជាមួយបក្ខពួករបស់ខ្លួនជាយុវជនមួយ ចំនួនតូចទទួលបានការបង្វឹកស្ម័គ្រស្លាប់និងធ្វើសកម្មភាពប្រទូស្តរ៉ាយនឹងច្បាប់ មានចំពោះកម្ពុជា។ ពួកគេមិនមែនជាអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិពិតប្រាកដដូចដែលពួកគេតែងតែស្រែកក្តែងៗនោះទេ តែធាតុពិត ពួកគេកំពុងធ្វើអាជីវកម្មនយោបាយលើធនធានធម្មជាតិ។ សកម្មភាពរបស់ពួកគេពិតជាបង្កប់ដោយរបៀបវារៈទុច្ចរិត និងបានធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា យ៉ាងពិតប្រាកដ។ លើសពីនេះ សកម្មភាពបែបអនាធិបតេយ្យរបស់ក្រុមនេះបាននិងកំពុងឆ្ពោះទៅរកការប្រើប្រាស់កម្លាំងពលរដ្ឋក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងផ្តួលរំលំប្រព័ន្ធនយោបាយដែលកម្ពុជាអនុវត្តបច្ចុប្បន្ន។ កម្ពុជាជាព្រះរាជាណាចក្រដែល ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ហើយរបបនយោបាយកម្ពុជាដែល កំពុងអនុវត្តគឺប្រជាធិបតេយ្យសេរីពហុបក្ស។ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន ជាជនជាតិអេស្បាញត្រូវបានគេដឹងថាជាជាអ្នកសមគំនិតក្នុងអំពើញុះញង់ និងបានធ្វើសកម្មភាពបង្កជាបទល្មើស និងបំផ្លាញប្រទេសកម្ពុជា និងកាលពីខែឧសភា ឆ្នាំ២០២២ ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ រាជធានីភ្នំពេញដោយសម្រេចឱ្យមេចលនាមាតាធម្មជាតិក្រៅច្បាប់នេះជាប់ពន្ធនាគារ ២០ខែ ក្រោមការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ ក្រុមសកម្មជនមាតាធម្មជាតិរបស់ខ្លួនប៉ុន្មាននាក់។ ដោយមកសម្ងំនៅកម្ពុជាជាច្រើនឆ្នាំក្រោមឆ័ត្រនៃអង្គការមាតាធម្មជាតិ ដែលក្រោយមកបានប្រកាសរំលាយខ្លួនឯង បន្ទាប់ពីត្រូវបានអាឡិច…

  • អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់អំពីស្ថានភាពជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត និងការរងផលប៉ះពាល់

    អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់អំពីស្ថានភាពជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត និងការរងផលប៉ះពាល់

    ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅកម្ពុជារហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានខេត្តចំនួន១៩ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានប្រជាពលរដ្ឋស្លាប់ចំនួន១៣នាក់។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមានដូចជា ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ ឆ្លើយតបនឹងស្ថានការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារនេះ នឹងបានបញ្ជាឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការតាមដាន និងវាយតម្លៃ ជាពិសេសចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីជួយសង្គ្រោះប្រាពលរដ្ឋ និងទប់ស្កាត់កុំអោយបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សា និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៩ ខែកញ្ញាននេះថា ស្ថានភាពជំនន់តឹកភ្លៀងដែលបានកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតពីខែឧសភា មកដល់ត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺមានខេត្តចំនួន១៩ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែស្ថានភាពប៉ះពាល់មានកម្រិតស្រាល មធ្យម ប៉ុន្តែប៉ុន្មានថ្ងៃនេះ ដោយសារឥទ្ធិពលព្យុះណូរុ ដែលបានបង្កជាទឹកភ្លៀងក្នុងបរិមាណច្រើនធ្វើឲ្យជន់លិចបណ្តាខេត្តមួយចំនួន និងធ្វើឲ្យមានផលប៉ះពាល់ និងការខូចខាតច្រើនដូចជា ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ…

  • តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅថ្ងៃទី៧ ខែតុលា

    តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់ គ.ជ.ប ជាចោរលួចសន្លឹកឆ្នោត នៅថ្ងៃទី៧ ខែតុលា

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់គ្មានមូលដ្ឋានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាចោរលួចបន្លំសន្លឹកឆ្នោត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដោយនៅក្នុងសវនាការមានវត្តមានឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប តំណាងឱ្យភាគី គ.ជ.ប ដែលជាដើមបណ្តឹង និងលោក សុន ឆ័យ ដែលជាចុងចោទ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ ខែកញ្ញានេះថា តាមអ្វីដែលតំណាងព្រះរាជអាជ្ញាធ្វើការវាយតម្លៃ គ.ជ.ប នឹងទទួលបាននៅការចាត់ចែងតាមនីតិវិធីតុលាការ ដើម្បីឲ្យបុគ្គល…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយអង្គភាពស៊ីវិល បានរួមចំណែកយ៉ាងសំខាន់ពង្រឹងខឿនការពារជាតិឱ្យបានកាន់តែរឹងមាំ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយអង្គភាពស៊ីវិល បានរួមចំណែកយ៉ាងសំខាន់ពង្រឹងខឿនការពារជាតិឱ្យបានកាន់តែរឹងមាំ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែរឹងមាំ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន-អង្គភាពស៊ីវិល នៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់បណ្តាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធជាតិកន្លងមក សុទ្ធតែមានការឧបត្ថម្ភគាំទ្រចូលរួមចំណែកដោយផ្ទាល់របស់កម្លាំងមហាជនពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ ការរួមចំណែកកសាងអភិវឌ្ឍជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតសម្រេចបានជោគជ័យគួរជាមោទនៈផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ាណែត បានបន្តទៀតថា ការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ បានស្តែងឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារសម្ព័ន្ធមេត្រីភាពតាមរយៈការរៀបចំឱ្យមានការជួបប្រជុំពិភាក្សាចែករំលែក និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការបូកសរុបវាយតម្លៃចំពោះបទពិសោធន៍…

  • រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា

    រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា

    ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីធ្វើការពិនិត្យរបាយការណ៍សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦ និងការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន២រូប និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ការកំណត់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលាខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្តម ឡេង ប៉េឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS ថា អង្គប្រជុំបានអនុម័តយល់ព្រម កំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ដោយមានរបៀបវារៈដូចជា៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ១.កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ២.សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សាសាកលភាវូបនីយកម្ម ៣.ការកាត់បន្ថយឆាប់រហ័សនៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និង៤.ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាមទារនូវការជំរុញឱ្យធនធានមនុស្សយើង មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទចំពោះនិស្សិតទាំង១,៥០០នាក់ ដែលនេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯងបន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងការដុសខាត់នូវសមត្ថភាពរហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណងរបស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួនទទួលបាននូវការអប់រំខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ក៏សូមអរគុណដល់គណៈគ្រប់គ្រង…

  • សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនពាក់ព័ន្ធករណីជនជាតិចិនដែលចូលមកកម្ពុជាធ្វើការងារខុសច្បាប់

    សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនពាក់ព័ន្ធករណីជនជាតិចិនដែលចូលមកកម្ពុជាធ្វើការងារខុសច្បាប់

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីជនជាតិចិនដែលចូលមកកម្ពុជាធ្វើការងារខុសច្បាប់ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកអគ្គរដ្ឋទូតចិននូវលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនារយៈពេលចុងក្រោយ ដោយសម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីចិនព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ដែរ។ ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមានការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សម្ដេច ក៏អរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះនាពេលកន្លងមកជាមួយភាគីចិន។ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានរម្លឹកទៀតថាកាលពីពេលថ្មីៗនេះដែលមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន សម្ដេចក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជនបង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។…