-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់អំពីទំនាក់ទំនងមិត្តភាព រឹងមាំរវាងប្រទេសកម្ពុជា និងថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ។
-
សំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៖ សាលាឧទ្ធរណ៍តម្កល់ទោស សម រង្ស៊ី និងបក្ខពួកចំនួន២០នាក់ ជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសសាលដីកាសម្រេចធ្វើការតម្កល់ទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួកចំនួន២០នាក់ ជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ៥ ទៅ១០ឆ្នាំដដែល ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ របស់ទណ្ឌិត សម រង្ស៊ី ចន្លោះពីឆ្នាំ២០១៨ និង២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-
គណបក្សប្រឆាំងក្រៅរដ្ឋាភិបាលចំនួនបួនគ្រោងនឹងច្របាច់បញ្ចូលគ្នា
គណបក្សគណបក្សកែទម្រង់កម្ពុជានិងគណបក្សជាតិនិយមរួមទាំងគណបក្សនយោបាយមួយចំនួនទៀតដែលជាគណបក្សប្រឆាំងក្រៅរដ្ឋាភិបាលគ្រោងនឹងរួមរួបគ្នានៅក្នុងពេលខាងមុនេះដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ។
-
គណបក្សភ្លើងទៀន មិនបដិសេធនឹងការធ្វើសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត តែពេលនេះគណបក្សកំពុងរវល់
មន្រ្តីជាន់គណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សមិនបដិសេធនឹងការធ្វើសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ទោះជាក្នុងរូបមន្តណាក៏ដោយ តែពេលនេះគណបក្សកំពុងរវល់ក្នុងការរៀបចំរចនាសម្ព័ន្ធសម្រាប់ចូលរួមក្នុងការបោះឆ្នោតដែលកាន់តែខិតមកជិត។ ដូចនេះ មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងជជែកគ្នា។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅរដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា។ នេះបើយោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ២០២២នេះ៕
-
អ្នកវិភាគ៖ ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រនៅអង់គ្លេស មិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អង់គ្លេសឡើយ
នៅប្រទេសអង់គ្លេស ការផ្លាស់ប្តូរប្រមុខរដ្ឋាភិបាលបន្ទាប់ពីមានវិបត្តិនយោបាយផ្ទៃក្នុង ព្រមទាំងការចូលទិវង្គតរបស់ម្ចាស់ក្សត្រិយអង់គ្លេសអេលីហ្សាប៊ែតទី២ (Elizabeth II) អាចនឹងបណ្ដាលឱ្យមានការផ្លាស់ប្តូររបត់នយោបាយអន្តរជាតិតិចតួច តែមិនជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសកម្ពុជា-អង់គ្លេសឡើយ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ សមាជិកគណបក្សគ្រប់រូបចាំបាច់ប្រព្រឹត្តអំពើល្អបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង
-
ឧបការីអគ្គលេខាធិការអ.ស.ប និងជានាយិកាកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក កោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ
លោកស្រី ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ លោកស្រីមានសេចក្តីរីករាយជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP ។
-
ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក
ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
-
អ្នកនាំពាក្យក្រសួងការបរទេសបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បួង/បោកបញ្ឆោតឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានធ្វើការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បួង/បោកបញ្ឆោតឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី «ភាពធ្ងន់ធ្ងរ» នៃបញ្ហានេះ និង «ស្ថានភាពដ៏អាក្រក់» ដែលជនរងគ្រោះទទួលរង ហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក ។