-
ទូតរុស្ស៊ី ស្នើឱ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាសិក្សាឱ្យច្បាស់អំពីសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ដើម្បីជៀសវាងការយល់ខុសតាមការផ្សាយព័ត៌មានបំពុលរបស់ប្រទេសលោកខាងលិច
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ាវីក បានស្នើឱ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា គប្បីឈ្វេងយល់អំពីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ខុសតាមការផ្សាយព័ត៌មានបំពុលរបស់បណ្ដាប្រទេសលោកខាងលិច។
-
អគ្គលេខាធិការ គ.ជ.ប៖ ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ គឺគ.ជ.ប កសាងប្រតិទិន និងផែនការមេ
ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប កសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាល ជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស) ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានមានប្រសាសន៍បញ្ជាក់ថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ររវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាមួយធនាគារវីង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការមើលងាយជាតិខ្មែរ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។ ជាក់ស្តែង សព្វថ្ងៃ ប្រទេសកម្ពុជាអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ “សន្តិភាព” បានផ្តល់ឱ្យកម្ពុជាមានការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល សង្គម និងជំនឿសាសនា
ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយរីករាយ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ អ៊ិស្លាម និងសាសនានានា។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឱ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា “ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឱ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាននិងកំពុងទទួលផល។”
-
កម្ពុជា និងអង្គការសហប្រជាជាតិបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.ប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត។ ក្នុងខណៈដែលលោកស្រី ចូលជួបជម្រាបលា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះការបញ្ចប់បេសកកម្មប្រកបដោយជោគជ័យរបស់លោកស្រី Pauline Tamesis នៅក្នុងប្រទេសកម្ពុជា និងបានអះអាងជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.ប.
-
រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពី “ការសម្លាប់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន”
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា និងគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវ ឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់។
-
ឯកឧត្តម ហ៊ុន ម៉ានី : «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានថ្លែងបញ្ជាក់ថា «អ្វីដែល មាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា» ។ ពាក្យមួយឃ្លានេះបានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារ ស.ស.យ.ក. របស់យើង ហើយជាសារក្រើនរំឮកថា កិច្ចការរបស់យើងនៅមានច្រើនណាស់ដែលយើងត្រូវចេះជួយគ្នា ត្រូវសហការគ្នាធ្វើបន្តក្នុងស្មារតីសាមគ្គីភាពឯកភាពគ្នានិងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។
-
តុលាការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យកម្លាំងសាធារណ:នាំលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ ជាកំហិតដើម្បីចាត់ការតាមច្បាប់។