Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការប្រតិកម្មរបស់មជ្ឈដ្ឋានមួយចំនួនរឿងមិនចុះបញ្ជីគណបក្សភ្លើងទៀន

    អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការប្រតិកម្មរបស់មជ្ឈដ្ឋានមួយចំនួនរឿងមិនចុះបញ្ជីគណបក្សភ្លើងទៀន

    ភ្នំពេញ៖ ឆ្លើយតបទៅនិងប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងបរទេសមួយចំនួនទាក់ទងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នដែលត្រូវតែអនុវត្តទៅតាមច្បាប់ ហើយដោយស្មើភាពជាមួយនឹងគណបក្សនយោបាយទាំងអស់។ គណបក្សនយោបាយចំនួន១៨ ដែល គ.ជ.ប ទទួលស្គាល់ ទទួលយកការចុះបញ្ជី ដោយសារបានបំពេញឯកសារបានត្រឹមត្រូវ។ ដោយឡែកគណបក្សភ្លើងទៀន ពុំបានយកឯកសារត្រឹមត្រូវមកដក់ជូនគ.ជ.ប នោះទេ។ ការប្រតិកម្មយ៉ាងណានោះ គឺជារឿងគិតដោយឡែក ហើយមិនបានយល់អំពីនីតិវិធី និងតួនាទីរបស់ គ.ជ.ប ហើយស្នើសុំឱ្យពិនិត្យទៅលើទិដ្ឋភាពច្បាប់ និងកុំគិតតែថា ធ្វើឱ្យ គ.ជ.ប ដើរខុសពីផ្លូវច្បាប់ឱ្យសោះ។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរនៃការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺត្រូវអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលមានជាធរមាន ក្នុងនោះគណបក្សភ្លើងទៀន បានស្នើសុំធ្វើការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែង ប៉ុន្តែអ្វីដែល គ.ជ.ប រកឃើញមិនត្រឹមតែគណបក្សភ្លើងទៀនទេ គឺមានគណបក្សមួយចំនួនមានចំណុចខ្វះខាតដែល គ.ជ.ប មានតួនាទីក្នុងការជូនដំណឹងត្រឡប់ទៅវិញ។ ក្នុងប្រតិទិនកំណត់យក៥ថ្ងៃ ក្រោយការជូនដំណឹងគណបក្សត្រូវបំពេញបន្ថែមរាល់ឯកសារខ្វះខាត។ គណបក្សមួយចំនួនបានបំពេញរួចរាល់។ ដោយឡែកគណបក្សភ្លើងទៀន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សុខសន្តិភាពជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សុខសន្តិភាពជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាព ជាផលតម្លៃរួមនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់ជាតិ និងប្រជាជន។ មូលដ្ឋានសម្រាប់សិក្សា និងវាយតម្លៃលើគុណតម្លៃ និងមនុញ្ញផលដែលទទួលបានពីសុខសន្តិភាព គឺត្រូវធ្វើឡើងតាមរយៈការប្រៀបធៀបអតីតកាលជាច្រើនជំនាន់ ជាមួយនឹងបច្ចុប្បន្នកាលរបស់យើង ដែលជាតថភាពពិតជាក់ស្តែង។ ប្រវត្តិសាស្ត្រដែលយើងអាចរឭកនឹកឃើញ គឺសម័យអង្គរដ៏រុងរឿង និងសម័យកាលដ៏ជូរចត់នៃភ្នក់ភ្លើងសង្គ្រាមនៅក្រោយសម័យអង្គរ។ យើងមិនរស់នៅក្នុងអតីតកាលនោះទេ ប៉ុន្តែយើងដែលបានផឹកទឹក ត្រូវនឹកដល់ប្រភព ហើយប្តេជ្ញាថែរក្សាការពារអ្វីដែលជាសេចក្តីសុខ សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងដែលជាពរជ័យសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ ជាក់ស្តែង វិស័យសាសនាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺវត្តនៅសល់ត្រឹម២ពាន់វត្ត និងព្រះសង្ឃប្រមាណ៥ពាន់អង្គ ប៉ុន្តែបច្ចុប្បន្នមានការកើនឡើងដល់ជាង៥ពាន់វត្ត និងព្រះសង្ឃជាង៧ម៉ឺនអង្គ។ លោកតាយលោកយាយក្នុងមូលដ្ឋានស្រុកមង្គលបូរីនេះ បានឆ្លងកាត់របបដឹកនាំ៥ជំនាន់មកហើយ គឺច្បាស់ជាដឹងថា ជំនាន់មួយណាល្អជាងគេ គឺជំនាន់សប្បាយរីករាយ សុខសន្តិភាព និងអាចធ្វើបុណ្យបំពេញទានបានយ៉ាងរីករាយ ហើយក៏មិនចង់ឱ្យកូនចៅជំនាន់ក្រោយឆ្លងកាត់នូវភាពល្វីងជូរចាត់កាលពីអតីតកាលឡើយ។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត…

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លោក ថេង សាវឿន និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ លោក ថេង សាវឿន និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ

    ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកចំនួន២នាក់ទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងចលនាបដិវត្តន៍កសិករ ញុះញង់ឱ្យក្រោកឡើងតស៊ូប្រឆាំងរដ្ឋាភិបាល និងយកគំរូតាម ប៉ុល ពត។ មនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តរតនគីរី ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២០ ខែឧសភានេះថា “លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឱ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអ៊ីចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ ឬក៏សាបព្រោះបដិវត្តន៍កសិករ”។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងដឹងហើយនៅខេត្តរតនគីរី ពីមុន ប៉ុល ពត ក៏បានសាបព្រោះបដិវត្តន៍កសិករនៅម្តុំហ្នឹងដែរ ហើយការរៀនសូត្រមិនខុសគ្នាពីហ្នឹងទេ។ ដូច្នេះគាត់យកគំរូតាម ប៉ុល ពត ដែលសាបព្រោះបដិវត្តន៍កសិករ…

  • លិខិតមិត្តអ្នកអាន៖ ទិវាជាតិនៃការចងចាំ ២០ឧសភា៖ ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

    លិខិតមិត្តអ្នកអាន៖ ទិវាជាតិនៃការចងចាំ ២០ឧសភា៖ ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

    ភ្នំពេញ៖ ២០ ឧសភា ជា «ទិវាជាតិនៃការចងចាំ», ជាថ្ងៃបុណ្យជាតិដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ។ ដឹកនាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង ២ លាននាក់ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ សង្គមស្ទើរគ្មានសល់។ កម្ពុជាដែលបានហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងរងគ្រោះដោយឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ក្រោយប្រជាជនកម្ពុជាពុះពារខិតខំរើបម្រះសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បានឈានដល់របត់ថ្មីនៃសុខសន្តិភាព។ សន្តិភាពដែលរហូតមកដល់ពេលនេះមានអាយុជិត ២៥ ឆ្នាំហើយ ហើយពលរដ្ឋខ្មែរបាននិងកំពុងបេះផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះយ៉ាងសុខសាន្ត និងសុខដុមនីយកម្ម។ យុត្តិធម៌និងការពិតនៃឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម​ត្រូវបានផ្តល់ជូនជនរងគ្រោះនិងមនុស្សជាតិតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។ សាលាក្តីខ្មែរក្រហមគឺជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គាំទ្រដោយសហគមន៍អន្តរជាតិ មានដែនយុត្តាធិការជំនុំជម្រះក្តីលើ លើឧក្រិដ្ឋកម្មនិងអំពើអមនុស្សធម៌ផ្សេងៗដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥…

  • គណបក្សភ្លើងទៀន សម្រេចដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

    គណបក្សភ្លើងទៀន សម្រេចដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ

    ភ្នំពេញ៖ គណបក្សភ្លើងទៀន បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក គីម សួរភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងប្រាប់ AMS នៅមុននេះបន្តិច។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។ បន្ទាប់ពីសាម៉ីគណបក្សទទួលបានសេចក្តីសម្រេចរបស់ គ.ជ.ប គឺគណបក្សនេះមានពេល៥ថ្ងៃ ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងរយៈពេល១០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានបណ្តឹង ត្រូវឆ្លើយតបទៅសាមីគណបក្សនោះវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត-…

  • លោក កែត ឃី ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    លោក កែត ឃី ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ លោក កែត ឃី សមាជិកមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ នៃគណបក្សភ្លើងទៀន និងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺ នៃគណបក្សភ្លើងទៀន បានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោក កែត ឃី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមលិខិតរបស់លោក កែត ឃី បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា «ខ្ញុំបាទ បានសម្រេចចិត្តលាលែងចេញពីសមាជិកភាព នៃគណបក្សភ្លើងទៀន និងលាឈប់ពីគ្រប់មុខតំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែ ការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាពរញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា»។ ជាមួយគ្នានេះកន្លងមក ខ្ញុំបាទតែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការដឹកនាំការបង្រួបង្រួមផ្សះផ្សាជាតិនាំមកនូវសុខសន្តិភាព ឯករាជ្យភាពជាតិពេញបរិបូរណ៍។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសជោគជ័យនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនកម្ពុជា…។ កត្តាទាំងអស់នេះហើយដែល បានជំរុញឱ្យខ្ញុំបាទមានជំនឿលើការដឹកនាំរបស់សម្តេចតេជោ នៅថ្ងៃនេះ ក៏ដូចជាទៅថ្ងៃអនាគត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាសេនាបតីតេជោ…

  • គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២

    គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួន២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សខ្មែរអភិរក្ស៩.គណបក្សហ៊្វុនស៊ិនប៉ិច១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១១.គណបក្សបំណងពលរដ្ឋ១២.គណបក្សឯកភាពជាតិខ្មែរ១៣.គណបក្សស្ត្រីដើម្បីស្ត្រី១៤.គណបក្សខ្មែរឈប់ក្រ១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន១៨.គណបក្សកសិករ គ.ជ.ប បានបន្តថា សគណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ។ ប្រភពដដែលបានបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប បានពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយទាំងអស់យ៉ាងហ្មត់ចត់ និងធ្វើការសម្រេច ដោយផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌…

  • ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ៖ “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិសស្លោករបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួន

    ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ៖ “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិសស្លោករបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយក្នុងចំណោមអាទិភាពទាំងបួន

    ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “មានផ្លូវ មានស្ពាន មានសង្ឃឹម”គឺជាទិស ស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងបួន៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច យ៉ាងសំខាន់បំផុតហើយជាកាតាលីករ នៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិនិងប្រជាជន។ការបញ្ជាក់នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងចំនួនប្រាំបួនកន្លែងនៃឃុំចំនួនប្រាំ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាសក្ខីកម្ម រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជា ប្រមុខដឹកនាំគឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម,ទេសចរណ៍និងការដឹកជញ្ជូនកសិផលប្រកប​ដោយប្រសិទ្ធភាពនិងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា​ផង, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិនិងការរួមចំណែក ដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបសំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជនទាំងអស់ និយាយជារួមនិងអ្នកស្រុក ស្រីសន្ធរខេត្តកំពង់ចាមនិយាយដោយឡែកដែលបានជឿជាក់ជឿទុកចិត្តហើយចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩​ដើម្បីសង្គ្រោះនិងការពារជីវិតពីជំងឺដ៏កាចសាហាវរាតត្បាតជាសាកលនិងសម្លាប់ជីវិតប្រជាជនរាប់លាននាក់នៅទូទាំងពិភពលោកនិងជាងបីពាន់នាក់ផងដែរនៅកម្ពុជា។ការចេញទៅចាក់វ៉ាក់សាំងនេះគឺជាបង្ហាញយ៉ាងច្បាស់ពីការជឿជាក់ និងទំនុកចិត្ត​មកលើរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយហ៊ានផ្ញើជីវិតហើយមាន ភាពប្រាកដច្បាស់ក្នុងចិត្តថា សម្តេចតេជោ គឺជាអ្នកសង្គ្រោះជីវិតប្រជាជន និងការពារជីវិតប្រជាជនគ្រប់ពេលវេលា។ ទិន្នន័យនៃការចាក់វ៉ាក់សាំង គឺជាទិន្នន័យបង្ហាញអំពីការជឿទុកចិត្ត…

  • គ.ជ.បបដិសេធការចុះបញ្ជី​ឈរ​​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល​ទី៧របស់គណបក្សមហាសាមគ្គីជាតិខ្មែរ

    គ.ជ.បបដិសេធការចុះបញ្ជី​ឈរ​​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល​ទី៧របស់គណបក្សមហាសាមគ្គីជាតិខ្មែរ

    ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។នេះបើយោងតាមសេចក្តីសម្រេចរបស់គ.ជ.ប ចុះថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។មូលហេតុនៃការបដិសេធដោយសារគណបក្សមហាសាមគ្គីជាតិខ្មែរមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃនីត្យានុកូកម្មដោយរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ការសម្រេចនេះបន្ទាប់ពីកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានដឹកនាំកិច្ចប្រជុំគ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ៖

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ពិភាក្សាលើរបៀបវារៈសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ និងសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម។ គោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញគឺដើម្បីកំណត់អំពីគោលការណ៍ និងវិធាន ស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល។ ជំរុញនិងសម្រួលពាណិជ្ជកម្ម ដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មនិងការអនុវត្តក្រៅប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ ខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់នេះ មានចំនួន៩ជំពូក ដែលរួមមាន ៣៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ ដូចខាងក្រោម៖-កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្ន កម្ពុជា ពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្ត ផ្នែកនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។–ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការ…