Category: នយោបាយក្នុងប្រទេស

  • រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃស្អែកនេះ

    រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី…

  • លោក ឌី វិជ្ជា : ល្មមដល់ពេលដែលលោក សម រង្ស៉ីរៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!

    លោក ឌី វិជ្ជា : ល្មមដល់ពេលដែលលោក សម រង្ស៉ីរៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!

    ភ្នំពេញ៖ កូនប្រុសរបស់នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺលោក ឌី វិជ្ជាបាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​​រូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី។ យោងតាមសារលិខិតមួយរបស់លោក ឌី វិជ្ជា គឺបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកជាកូនប្រុសរបស់អតីតអគ្គស្នង ការនគរបាលជាតិនាយឧត្តមសេនីយ៍ហុកឡងឌីថ្ងៃនេះសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ដែលលោកបាន ពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៉ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីមូលហេតុនៃការ សម្លាប់របស់ឪពុកបង្កើតរបស់លោករួមទាំងការលើកឡើងថាលោកមានរៀបចំផែនការសងសឹកដែលជាគំនិតដ៏រវើរវាយរបស់ សម រង្ស៉ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៉ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៉ី ដែលគ្មានភស្តុតាងជាក់លាក់។ ជាមួយគ្នានេះ…

  • កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    កងទ័ពជើងគោក គាំទ្រការកាត់ក្តីរបស់តុលាការបារាំងផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោ

    ភ្នំពេញ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រនិងអបអរសាទរក្នុងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាពខ្ពស់ក្នុងឱកាសដែលតុលាការប្រទេសបារាំងសភា​ទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រមនាថ្ងៃទី១០ខែតុលាឆ្នាំ២០២២ ផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់និងបានរកឃើញការពិតថាសមរង្ស៊ីពិតជាបានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។ ក្នុងលិខិតចូលរួមអបអររបស់កងទ័ពជើងគោកនៅថ្ងៃទី១២ខែតុលានេះបានបញ្ជាក់ទៀតថាសាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេច​តជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួនគឺការចោទ ប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។ ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក សូមប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងសូមប្រឆាំងដាច់ ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម និងសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន…

  • ឯកឧត្តម ស សុខា៖ សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំងដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

    ឯកឧត្តម ស សុខា៖ សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំងដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ

    ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ផ្ញើទៅកាន់លោក សម រង្ស៊ី ដោយដាក់ចំណងជើងថា “លោក សម រង្ស៊ី បំភាន់មហាជន ខណៈតុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្តល់យុត្តិធម៌ជូនសម្តេចតេជោ” ។ សាររបស់ឯកឧត្តម ស សុខា នេះធ្វើឡើងបន្ទាប់ពីតុលាការប្រទេសបារាំង ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី និងផ្តល់យុត្តិធម៌ ក៏ដូចជាភាពស្អាតស្អំជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស សុខា បានសរសេរថា លោក សម រង្ស៊ី បំភាន់មហាជន ខណ:តុលាការបារាំង ដែលលោកមានសញ្ជាតិ ផ្ដល់យុត្តិធម៌ជូនសម្ដេចតេជោ! ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានបន្តបន្សល់ទុកនូវរឿងអាម៉ាស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា ជាពិសេសស្រមោលខ្មៅអន្ទោលតាមប្រាណ តវង្សត្រកូល។…

  • បែកធ្លាយសារសំឡេងសំខាន់របស់លោក សុន ឆ័យ និងស ឡុងដេត រឿងមិនចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេង

    បែកធ្លាយសារសំឡេងសំខាន់របស់លោក សុន ឆ័យ និងស ឡុងដេត រឿងមិនចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេង

    ភ្នំពេញ៖ បែកធ្លាយសារសំឡេងសំខាន់របស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក ស ឡុងដេត មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលបានលើកឡើងទាក់ទងការចូលរួមរបស់គណបក្សនយោបាយដទៃបានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ ហើយគណបក្សភ្លើងទៀន ផ្តល់តែតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ដល់លោក គង់ គាំ តែប៉ុណ្ណោះ។ សំឡេងបែកធ្លាយនេះ ត្រូវបានចែកចាយនៅលើហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ តាមរយៈសារសំឡេងនោះ គឺលោក សុន ឆ័យ បាននិយាយថា “…កិច្ចសហការជាមួយគណបក្សដទៃ គ្រាន់តែក្រេបយកចំណុចខ្វះខាតមកអនុវត្តគោលនយោបាយរបស់គណបក្សភ្លើងទៀន។ ក្នុងនោះការចូលរួមរបស់គណបក្សដទៃ បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ”។ ការលើកឡើងរបស់លោក សុន ឆ័យ ធ្វើឡើងកាលពីអំឡុងថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈនាយក ក្រុមការងារ និងក្រុមប្រតិបត្តិ២៥ រាជធានី-ខេត្ត នៅខេត្តសៀមរាប ដឹកនាំដោយលោក ទាវ វណ្ណុល និងលោក សុន ឆ័យ។ ចំណែកសារសំឡេងរបស់លោក ស ឡុងដេត បាននិយាយថា “ស្ថានការណ៍នយោបាយ យើងដឹងហើយថា មួយរយៈចុងក្រោយនេះ…

  • អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

    អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

    ភ្នំពេញ៖ លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន និងអនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់នៅក្នុងសេចក្តីសំអាងហេតុនៃសាលក្រមក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំស្អំ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា បានបញ្ជាក់ថា ការសម្រេចរបស់តុលាការបារាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបាននូវការសម្រេចមួយសមតាមសេចក្ដីបំណងប្រាថ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់បានយុត្តិធម៌ និងភាពស្អាតស្អំ ដែលក្រុមប្រឆាំងតែងតែចោទប្រកាន់មកលើរូបសម្តេចអគ្គមហាសេនាបតីតេជោ កន្លងមក៕ដោយ៖ពលជ័យ

  • សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន

    សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។ សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងបង្ហាញនូវសេចក្តីសន្និដ្ឋានសំខាន់ៗមួយចំនួនមកបង្ហាញថា «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និង ថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (…)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន(…)»។សូមអានសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • លិខិតមិត្តអ្នកអាន៖ តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !

    លិខិតមិត្តអ្នកអាន៖ តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !

    ភ្នំពេញ៖ តុលាការក្រុងប៉ារីស ប្រទេសបារាំង បានចេញសាលក្រមនៅថ្ងៃចន្ទ ទី១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។ តុលាការបារាំងក៏បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើលោកនាយករដ្ឋមន្ត្រីថា ជាបទបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ តុលាការបានអនុគ្រោះទោសដល់ទណ្ឌិតរូបនេះក្នុងការសងជំងឺចិត្តជានិមិត្តរូប១អឺរ៉ូ។ ទណ្ឌិតត្រកូលក្បត់ជាតិ សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ប្តឹងទៅតុលាការ ប្រទេសបារាំងពីបទបរិហារកេរ្តិ៍បន្ទាប់ពីបុគ្គលនេះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា លោកនាយករដ្ឋមន្ត្រីជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី តាមរយៈការបំផ្ទុះឧត្ថម្ភាគចក្រ។ ទីបំផុត តុលាការក្រុងប៉ារីសក៏បានផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រី និងបានផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រីដែលរងការនិយាយមួលបង្កាច់ដោយគ្មានភស្តុតាងពីសំណាក់ទណ្ឌិត សម រង្ស៊ី។ តាមពិត ការទាមទារសំណងជំងឺចិត្តមួយអឺរ៉ូបានសបញ្ជាក់ថា ដើមបណ្តឹងមិនមែនចង់បានប្រាក់នោះ ទេ ប៉ុន្តែចង់បានយុត្តិធម៌ដើម្បីលាងជម្រះការមួលបង្កាច់របស់បុគ្គលម្នាក់ដែលខ្វះការទទួលខុសត្រូវ និងតែងតែប្រើវិធីមួលបង្កាច់អ្នកដទៃជាមធ្យោបាយដើម្បីធ្វើនយោបាយតែប៉ុណ្ណោះ។ ដូច្នេះ សាលក្រមរបស់តុលាការ បារាំងនាពេលនេះ មានអត្ថន័យធំធេង និងមិនត្រឹមតែសម្រាប់ដើមបណ្តឹងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។ អត្ថន័យទី១៖…

  • ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច​តេជោ

    ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច​តេជោ

    ភ្នំពេញ៖ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំងដែលបានផ្ដល់ យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្តេចតេជោ ជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុតរបស់សម្ដេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថាក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនកត់សម្គាល់ឃើញថានៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួន តុលាការ បារាំងបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះ សម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះជាការថ្លែងដោយពុំមានភស្តុតាង ឬឯកសារបញ្ជាក់ច្បាស់លាស់ដែលអាចឱ្យតុលាការជឿជាក់បាននោះឡើយ។ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថាជា ការបរិហារកេរ្តិ៍ចំពោះសម្តេចតេជោហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបាន ពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា សម រង្ស៊ីពិតជាបានថ្លែង ចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះ សម្តេចតេជោ យ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះសមរង្ស៊ីទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ព្រះកុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ សូមជម្រាបថា ព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីព្រះមហាក្សត្របានបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…