Category: នយោបាយក្នុងប្រទេស

  • គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

    គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលស្គាល់កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្រ តាមស្មារតីច្បាប់ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយមានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យ សម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភាមុននឹងអនុម័តដាក់ឲ្យប្រើប្រាស់ត្រូវ ឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិដ៏មានសារ:សំខាន់បំផុតមិនអាចខ្វះបាន។ សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨

    ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តហូជីមិញ អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨។ ក្នុងឱកាសជំនួបនោះ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការ អបអរសាទរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានជាទីគាប់ចិត្ត នាពេលកន្លងមក រួមមាន ការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ការបើកដំណើរការសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០…

  • គណបក្សខ្មែរតែមួយប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

    គណបក្សខ្មែរតែមួយប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

    ភ្នំពេញ៖គណបក្សខ្មែរតែមួយបានប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោល បណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយបានអះអាងថាការសម្រេចរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់។នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ៕សូមជូនចេញថ្លែងការណ៍ទាំងស្រុង៖

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិត តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំង

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិត តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំង

    ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបាន តុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ ករណី ដូចខាងក្រោម៖ សូមជូនខ្លឹមសារព្រះរាជក្រឹត្យ

  • គ.ជ.ប នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែឧសភា

    គ.ជ.ប នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែឧសភា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប (ជាន់ទី១)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប បន្តថា ពិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម៖ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២។ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា ៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សខ្មែរអភិរក្ស៩.គណបក្សហ៊្វុនស៊ិនប៉ិច១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១១.គណបក្សបំណងពលរដ្ឋ១២.គណបក្សឯកភាពជាតិខ្មែរ១៣.គណបក្សស្ត្រីដើម្បីស្ត្រី១៤.គណបក្សខ្មែរឈប់ក្រ១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន១៨.គណបក្សកសិករ គ.ជ.ប បានបន្តថា គណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ៕ដោយ៖ពលជ័យ

  • គណបក្សធម្មាធិបតេយ្យ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ

    គណបក្សធម្មាធិបតេយ្យ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ

    ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវនៅលើផ្លូវច្បាប់។ គណបក្សធម្មាធិបតេយ្យ សួមគាំទ្រទាំងស្រុងចំពោះការសម្រេចនេះ។ លោកស្រីបានបញ្ជាក់ថា ច្បាប់សម្រាប់បង្កើតគណបក្ស គឺជារឿងសំខាន់ណាស់សម្រាប់អាយុជីវិតរបស់គណបក្សនីមួយៗ ហើយគណបក្សមួយថែរក្សាមិនបាននៃច្បាប់ដើម គឺជារឿងខុសឆ្គងធ្ងន់ណាស់ ហើយគណបក្សនោះនឹងក្លាយទៅជាគណបក្សខុសច្បាប់។ ដូច្នេះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ និងមិនលំអៀងទៀតផង។ គណបក្សធម្មាធិបតេយ្យ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ផងដែរ ហើយស្នាក់ការគណបក្សរបស់លោកស្រីកាលនោះក៏មានបញ្ហាផងដែរ ដោយសារគេបិទទ្វារ ប៉ុន្តែលោកស្រីបានយកច្បាប់ដើមនោះតាមជាប់នឹងខ្លួន និងរក្សាបានច្បាប់ដើមរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សភ្លើងទៀន កើតចេញពីគណបក្សសម រង្ស៊ី ឆ្នាំ១៩៩៨ដែរ ហើយក្រោយមកមដូរទៅជាគណបក្សភ្លើងទៀន យ៉ាងណាមិញលោកស្រីអត់យល់ថា មូលហេតុអ្វីដែលគេធ្វើឱ្យបាត់។ រីឯគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏មិនគួរបានឯកសារនឹងដែរ ព្រោះគណបក្សនេះទៀបតែបង្កើតឡើងថ្មីទេ រឿងអីដែលបាត់ច្បាប់ដើមវាមិនសមហេតុផល។ ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា “ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធលើបណ្តឹងរបស់គណបក្សទាំងពីរនេះ គឺជារឿងត្រឹមត្រូវបំផុត ហើយជាគំរូបសម្រាប់គណបក្សនានាត្រូវប្រយ័ត្នប្រយែងក្នុងការរក្សាច្បាប់ទម្លាប់របស់ខ្លួនផង។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺយើងមាន ១៨គណបក្សចូលរួមប្រកួតប្រជែង គឺវាគ្រប់គ្រាន់ទៅហើយ អត់មានចាំបាច់ទាល់តែមានគបក្សនេះបានអាចទៅរួច អត់គណបក្សនោះអាចទៅរួច។ គាត់មើលស្រាលច្បាប់ហ្នឹងហើយ បានជាមិនរក្សាទុកឯកសារគតិយុត្តិគណបក្សខ្លួនឯង។…

  • គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

    គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

    ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា បានធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ គឺជារឿងត្រឹមត្រូវនិងតម្លាភាពសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងញ្ញត្តិគាំទ្របានបន្តថា គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះការអនុវត្តច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្អែកលើនីតិរដ្ឋ និងគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព ពីព្រោះនីតិរដ្ឋពុំអាចឃ្លាតឆ្ងាយពីគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព បានទេ ការបដិសេធបស់ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការថ្លឹងថ្លែងលើសេចក្តីសម្រេចរបស់ គជប និងការផ្ទៀងផ្ទាត់បានអនុវត្តទៅតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងត្រឹមត្រូវបំផុត។ សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖១-ទទួលពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល…

  • ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

    ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ា របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

    ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងសម្រេចលើបណ្ដឹងចំនួនពីរ ៖១.បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។ ២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ…

  • ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន ៖ “ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង”

    ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន ៖ “ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង”

    ភ្នំពេញ៖ គណនីហ្វេសប៊ុក Jasmine Angkor បានសរសេរទម្លាយព័ត៌មានដែលបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀនឱ្យដឹងថា មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖-សម រង្ស៊ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្ករចលាចល។-ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។ +ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖-អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។-ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាច​ឈរ​ឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៊ី។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែងជាមួយ សុខ…

  • សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន

    សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន

    ភ្នំពេញ៖ ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលោក អេឡិច ជនជាតិអេស្ប៉ាញ ដែលបង្កើតក្រុមបក្ខពួកធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិខ្មែរ និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូចនេះអ្នកធ្វើសកម្មភាពតាមក្រុមនេះ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គ្នា ក្នុងនាមសមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និងការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិទៅវិញ។” ជាមួយគ្នានេះ សមាគមអ្នកស្រលាញ់បរិស្ថាននិងសង្គម ស្នើសុំឱ្យលោក អេឡិច បញ្ឈប់នយោបាយបំបែកបំបាក់ជនជាតិខ្មែរតទៅមុខទៀតទៅ សូមលោកអាណិតដល់ពលរដ្ឋខ្មែរដែលទើបងើបពីសង្គ្រាមហើយទទួលបានក្តីសុខដូចសព្វថ្ងៃ៕