-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ គឺជាខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១។ រយៈពេល៣១ឆ្នាំ គឺឥតមានសេសសល់ចំណុចអ្វីដែលត្រូវយកមកអនុវត្តន៍ទៀតទេ! ហើយភាគីអ្នកដែលត្រូវមានករណីយកិច្ចត្រូវគោរពនោះ ក៏ចប់បេសកកម្មរបស់ខ្លួនរួចអស់ហើយដែរ។ តែវានៅសល់តែ «ស្មារតី» នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានដាក់បញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជានោះហើយ ដែលប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយខ្មែរគ្រប់ជំនាន់ សមាជិកសភា រាជរដ្ឋាភិបាល និងបណ្តាប្រទេសជា ហត្ថលេខីទាំង ត្រូវតែរួមគ្នាគោរពជារៀងរហូត… ហើយអ្នកនយោបាយ ធ្វើនយោបាយត្រូវតែលះបង់ប្រយោជន៍ខ្លួនឯង យកទៅបម្រើនិងការពារប្រយោជន៍ជាតិ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងវិសាលភាពនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ចែកជាពីរដំណាក់កាលដាច់ពីគ្នាគឺ៖ ១- ដំណាក់កាលពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី២៣ តុលា ១៩៩១ រហូតដល់បញ្ចប់ការបោះឆ្នោត ប្រកាសលទ្ធផលនៅឆ្នាំ១៩៩៣ បង្កើតសភាធម្មនុញ្ញ ហៅថា…
-
គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅទូទាំងប្រទេសគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៥.៧៣២នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤១៥ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៤ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.០២៨ នាក់។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់សរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២០-២១ ខែតុលា លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៣២.១៦៥នាក់។អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៨៥៧…
-
មន្រ្តីជាន់ខ្ពស់គ.ជ.ប ៖ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានជាង៨,៥លានសន្លឹក
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចំនួនជាង ៨,៥លានសន្លឹក។ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គឺបានបញ្ចប់ហើយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ លិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២១ខែតុលា នេះថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២០ខែកញ្ញារហូតដល់ថ្ងៃទី១៩ខែតុលា។រយៈពេល៣០ថ្ងៃនេះគ.ជ.បបានចែកបណ្ណព័ត៌មានជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ បានចំនួនរហូតដល់ទៅ ៨.៥២២.៦៨៩នាក់ ស្មើនឹង ៩២.៥៨% នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ៩.២០៥.៦៨១នាក់។ អគ្គលេខាធិការរង គ.ជ.ប រូបនេះបានបញ្ជាក់ថា លិខិតអញ្ជើញដែលនៅសល់ គ.ជ.បរក្សាទុកនៅក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីបន្តចែកជូនទៅប្រជាពលរដ្ឋដែលមិនទាន់ទទួលបានលិខិតអញ្ជើញនិងបន្តចែករហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨…
-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ឯកឧត្តមប្រធានាធិបតី ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។ ឯកឧត្តមប្រធានាធិបតី ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំកំពូលទ្វេភាគី នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់អ្នកដែលដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទូលថ្វាយទៅព្រះមហាក្សត្រដើម្បីលើកលែងទោសចំពោះអ្នកនយោបាយប្រឆាំងណាដែលផ្តាច់ខ្លួនចេញពីទទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់។ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យខាងតែបាន ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាព ដែលរកបានដោយកម្រនោះ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋជាង១.៨០០គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា “បើយើងមិនកម្ចាត់អាមួយហ្នឹងទើបវាចម្លែក ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ អត់កម្ចាត់អ្នកណាផ្សេងទេ អ៊ីចឹងអ្នកដទៃបំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង តែឲ្យបែកចេញពីងាមួយនោះ ព្រោះខ្ញុំមានអំណាចដើម្បីនឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើកលែងទោស ក៏ប៉ុន្តែក្នុងលក្ខខណ្ឌសែលអ្នកឯងបំបែកចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “គណបក្សនយោបាយណាក៏ដោយដែលចូលពាក់ព័ន្ធជាមួយអាមួយហ្នឹង គឺយើងប្តូរផ្តាច់ប្តឹងទៅតុលាការដើម្បីរំលាយចោល ព្រោះអានឹងគេហាមឃាត់។ អ្នកដែលចូលពាក់ព័ន្ធជាមួយអាហ្នឹងប្រកាសផ្តាច់ខ្លួនចេញពីអាហ្នឹង ប៉ុន្តែអត់មានប្រកាសលំៗហើយមកបោកទេ ហើយទុកឱ្យវាដេកនៅស្រុកបារាំងហ្នឹងទៅ ហើយបើអ្នកឯងមិនប្រកាសផ្តាច់ទេ អ្នកឯងនៅក្រៅនឹងទៅ នៅជាមួយគ្នាហ្នឹងទៅ។ យើងចាំបាច់ទៅឈឺក្បាលវិលមុខអីឱ្យអ្ហែងនៅហ្នឹងទៅ។…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរឱ្យទៅជនបរទេស គឺជាទង្វើក្បត់ជាតិ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី២០ ខែតុលានេះថា សេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទ សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឱ្យទៅជនបរទេស គឺបានបង្ហាញអំពីជំហរនៃការអនុវត្តច្បាប់ច្បាស់លាស់របស់ប្រព័ន្ធតុលាការកម្ពុជា ដែលបញ្ជាក់អំពីការពារនូវអធិបតេយ្យភាពទឹដីរបស់កម្ពុជា ដែលជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះទឹកដីនៃប្រទេសជាតិរបស់យើង មិនមែនអ្នកនយោបាយណាម្នាក់ មិនមែនបុគ្គលណាម្នាក់ ចេះតែទៅចុះហត្ថលេខាជាមួយជនបរទេសសម្រេចចិត្តជាជាលក្ខណៈបុគ្គល ឬជាក្រុមរបស់ខ្លួននោះ ទៅប្រគល់ឱ្យជនបរទសមួយណាមួយតាមអំពើចិត្តបានទេ។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ ពីព្រោះក្នុងឋានៈខ្លួនត្រឹមតែជាអ្នកនយោបាយ ត្រឹមតែជាមេបក្សនយោបាយ គ្មានបុព្វសិទ្ធិ និងសិទ្ធិណាដែលអាចទៅចុះជាមួយនឹងជនបរទេស ដើម្បីសម្រេចកាត់ទឹកដីកម្ពុជាទៅឱ្យបរទេសណាមួយតាមអំពើចិត្តទេ។ កុំថាឡើយខ្លួនត្រឹមជាអ្នកនយោបាយ ជាប្រធានបក្សនយោបាយ សូម្បីតែសមាជិករដ្ឋសភា ប្រធានរដ្ឋសភា ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏មិនអាចទៅកាត់ទឹកដីខ្លួនឯងទៅឱ្យបរទេសណាតាមអំពើចិត្តដែរ សូម្បីតែមួយចម្រៀកសក់។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានសម្រេចកាត់ទឹកដីខ្មែររហូតដល់ទៅ៤ខេត្តឱ្យទៅជនជាតិម៉ុងតាញ៉ា។ ទង្វើនេះ ស័ក្តិសមណាស់ទៅហើយដែលត្រូវទទួលទោសអស់មួយជីវិត។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ ចាត់ទុកជាទោសស្រាលហើយ ពីព្រោះទោសក្បត់ជាតិបើគិតពីសម័យដើម គឺប្រហារជីវិតទាំងពូជ ទាំង៧សណ្តានឯណោះ ប៉ុន្តែកម្ពុជាគ្មានច្បាប់ប្រហារជីវិតទេ មានតែដាក់ទោសអស់មួយជីវិត។ ប៉ុន្តែទោសក្បត់ជាតិសូមជម្រាបថា…
-
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចតេជោកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិបីជំនាន់
ភ្នំពេញ៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ នេះបើយោងតាមញត្តិគាំទ្រ។ ញត្តិគាំទ្របានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលប្រកាសគាំទ្រការ ការពារយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរាជបល្ល័ង្កនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃ សង្គមជាតិកម្ពុជាទាំងមូល។ គួររំលឹកថាក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២០ខែតុលាសម្តេចតេជោហ៊ុនសែនគាំទ្រការសម្រេចរបស់តុលាការផ្តន្ទាទោសជនក្បត់ជាតិ សម រង្ស៊ី ដាក់គុកមួយជីវិត និងប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជននោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ។ សម្តេចបានបញ្ជាក់ទៀតថា បក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិយើងនឹងប្តឹងទៅ តុលាការដើម្បីរំលាយបក្សនោះចោល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឱ្យទណ្ឌិតសម រង្ស៊ីដឹកនាំប្រទេសយ៉ាងម៉េចទៅបើមិនទាន់កាន់តំណែងផងហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។សម្តេចតេជោបានបញ្ជាក់ថា«កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឱ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញុំកាន់តំណែង ក៏ខ្ញុំមិនមានសិទ្ធិក្នុងការកាត់ដីឱ្យជនបរទេសសូម្បីមួយមីលីម៉ែត្រ ព្រោះត្រូវជាប់គុក»។ ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ជាថ្មីថា«ខ្ញុំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។ សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ីបន្ទាប់ពីទណ្ឌិត ញុះញង់ឱ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ក្នុងនាមកងទ័ពជើងគោកគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទភារកិច្ចអាទិភាព ចម្បងគឺការពារ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋតាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានដើម្បីភាពម្ចាស់ក្នុងការឆ្លើយតបទៅគ្រប់ស្ថានការណ៍យថាហេតុនានា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣យោធ ភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោបាននាំមកនូវសុខសន្តិភាពនិងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូលជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ព្រោះបានឃើញជាក់ស្តែង នូវការផ្លាស់ប្តូរប្រែមុខប្រែមាត់ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន។ផ្ទុយពីនយោបាយដើម្បីតែចំណេញរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួនដែលតែងតែធ្វើការញុះញង់ អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ដូចនេះសូមបន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ។ មេបញ្ជាការកងទ័ពជើងគោកក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗជាច្រើន របស់កងពលតូចថ្មើរជើងលេខ ៥៣ រួមមានជាអាទិ៍ អគារស្នាក់នៅរបស់សិក្ខាកាម,អគារទីបញ្ជាការ កងអនុសេនាធំ, ឃ្លាំងអាវុធគ្រាប់, ផ្ទះបាយគំរូ, ផ្លូវក្រួសក្រហម, ផ្លូវបេតុង, តារាងបាល់ទាត់រួមនឹងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនទៀតសម្រាប់បម្រើតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាព…
-
គ.ជ.បប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់
ភ្នំពេញ៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្ដើមហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ គ.ជ.ប បានបញ្ជាក់ថា តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ទូទាំងប្រទេស បានបើកដំណើរការព្រមគ្នានៅវេលាម៉ោង…
-
សម្តេចតេជោ ហ៊ុន សែន ៖សាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី ពូជក្បត់ជាតិបីជំនាន់ ដាក់ពន្ធនាគារមួយជីវិត គឺជាការកាត់សេចក្តីត្រឹមត្រូវ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានហៅការប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិបីជំនាន់ កាលពីថ្ងៃទី១៩ខែតុលាឱ្យជាប់នៅក្នុងពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀតក្នុងសំណុំរឿងចុះហត្ថលេខាកាត់ដីខ្មែរចំនួនបួនខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម គឺជាការត្រឹមត្រូវ។ ការប្រកាសគាំទ្រនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី២០ ខែតុលា នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “សាលក្រមតុលាការនេះ គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់។ យើងគ្រាន់តែចោទសួរយ៉ាងសាមញ្ញថា ហេតុអ្វីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់ទៅបី បើនោះគ្រាន់តែជាកិច្ចសន្យានៃការផ្តល់សិទ្ធិឱ្យជនជាតិដើមភាគតិច? ហើយតើជនជាតិដើមភាគតិចរបស់យើងនៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានតំណាងសម្រាប់ចុះហត្ថលេខាបែបនេះទេ? នៅក្នុងរដ្ឋធម្មនុញ្ញ គឺមិនផ្តល់ គេហៅថា ប្រឆាំងជាមួយការធ្វើអប្បគមន៍។ ហេតុបានបានជាក្រុមនេះមានទង់ជាតិ? ហើយម៉្យាងទៀត កុក ស អត់ចេះខ្មែរមួយម៉ាត់ ហើយកុក ស ជាអ្នកណា? គេមានទង់ជាតិរបស់គេមួយមិនមែនជាទង់ជាតិខ្មែរ ហើយក៏មិនមែនជាទង់ជាតិវៀតណាមដែរគឺជាទង់ជាតិនៃរដ្ឋមួយដែលគេបានបង្កើតប្រឆាំងជាមួយរដ្ឋាភិបាលវៀតណាម…