-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌាអំពីកិច្ចខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជាខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល។ សម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ឆ្នាំ២០២២ និងបានជួបជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មក មានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សាសនាបង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបប ប៉ុល ពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រ ទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។
-
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។ បន្ទាប់ពីចប់សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ឯកឧត្តម ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៏ឱ្យដឹងថា សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី១៨ ខែឧសភានេះ បានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដោយបានអនុម័តគាំទ្រដោយសំឡេង៥៩លើ៥៩សំឡេង។
-
ឯកអគ្គរដ្ឋទូតរុស្ស៊ី កោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ
ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជាបានធ្វើការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើកសេដ្ឋកិច្ច-សង្គមទ្បើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។
-
ឯកអគ្គរដ្ឋទូតបារាំងសម្តែងការអបអរសាទរចំពោះកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងជំងឺកូវីដ-១៩
ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលជាប្រទេសទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងការអបអរសាទរផងដែរជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទើបទទួលបាននូវគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែកបំពេញភារកិច្ចប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ។
-
ការឃោសនាជិតមកដល់! គ.ជ.ប អំពាវនាវដល់គណបក្សនយោបាយត្រូវគោរពតាមគោលការណ៍នានា ដែលកំណត់ដោយគ.ជ.ប
ខណៈការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ពោលគឺមានរយៈពេល១៤ថ្ងៃ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
-
ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដែលជាមន្ត្រីការទូតជាន់ខ្ពស់នៃស្ថានទូតបារាំង ស្ថានទូតសាធារណរដ្ឋឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដែលត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។
-
ព្រឹទ្ធសភាប្រជុំពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរ នៅថ្ងៃទី១៨ ខែឧសភា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈសំខាន់ៗចំនួនពីរ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ និងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិរន្តរ៍។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍បញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋតាមរយ:ការអនុវត្តជាក់ស្ដែងនៅតាមគោលដៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យមកដល់ពេលនេះ។