-
សមាជវិសាមញ្ញ ៣០ តុលា៖ គណបក្សខ្មែររួបរួមជាតិ-កម្ពុជានិយម បញ្ចូលគ្នាឱ្យទៅជាគណបក្សតែមួយ
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជវិសាមញ្ញស្តីពីការបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ឱ្យទៅជាគណបក្សតែមួយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។ ការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរ គឺយោងតាមកិច្ចព្រមព្រៀងស្តីពីការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ AMS ថា នៅក្នុងសមាជវិសាមញ្ញក៏នឹងមានការមកចូលរួមរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនផងដែរ។ លោកបន្តថា អង្គសមាជនឹងជ្រើសតាំងអនុប្រធានគណបក្ស អនុម័តសចក្តីព្រាងវិសោធនកម្មលក្ខន្តិកៈគណបក្ស គោលនយោបាយគណបក្ស ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ សមាជិកគណៈកម្មាការនាយក និងទិសដៅអនុវត្តបន្ត។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម…
-
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការបុគ្គល សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចលើកលែងតទៅទៀតបានឡើយ។ នេះយើងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ មានដូចជា លោក ជីវ កត្តា លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក ខៃ រដ្ឋា។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងខ្ញុំជាអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា…
-
ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង និងសមាជិកគណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង ព្រមទាំងសមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចេញមកធ្វើការថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត និងបានប្រកាសថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក ចាន់ សុខុន ជំទប់ទី២ និងជាប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង នៅថ្ងៃទី២៦ ខែតុលា បានឱ្យដឹងថា សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូលពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ។ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ សមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គ ព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។ សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល សូមប្រកាសជាឱឡារិក…
-
បន្ទាប់ពីមានអធិបញ្ជា៖តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណី សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ
ភ្នំពេញៈ លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា ករណីឈ្មោះ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន)តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ។ ការបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេត និងប្រមូលភស្តុតាងលើករណីទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញអធិបញ្ជាឱ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឺងបំផុតលើទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ក្នុងលិខិតអធិបញ្ជាចុះថ្ងៃទី២៥ខែតុលាម្សិលមិញ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ…
-
សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អំពីទំនាក់ ទំនងរវាងបក្សភ្លើងទៀន ជា មួយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី
-
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិត របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ អធិបញ្ជារបស់ក្រសួងយុត្តិធម៌បានសង្កត់ថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។ សម្តីដែល សម រង្ស៊ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ៕ ដោយ៖ពលជ័យ សូមជូនខ្លឹមសារលិខិត៖
-
ក្រុមការងារយុវជនគណបក្សក្រសួងផែនការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថអង្គព្រះមហាក្សត្រ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សក្រសួងផែនការ បានប្រកាសថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្ត ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ក្រុមការងារយុវជនគណបក្សក្រសួងផែនការបានបន្តថា ជនក្បត់ជាតិតជំនាន់នេះ បានហៅព្រះនាមព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំៗ ឈ្មោះយ៉ាងដាច់សាច់។ នេះជាពាក្យសំដីដែលប្រជារាស្ត្រខ្មែរយើងគ្រប់ទិសទីទាំងក្នុងប្រទេស ទាំងនៅក្រៅប្រទេស មិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពិតជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប្រមាថម្តង ហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ព្រមទាំងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកមិនអាចលើកលែងបានឡើយ។ យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជានិច្ច ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំ ដែលជាប្រជារាស្ត្រខ្មែរ។ ក្រុមការងារយុវជនគណបក្សក្រសួងផែនការបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ…
-
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ
ភ្នំពេញ៖ អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារម៉ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែល បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរ ដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ។ ហេតុនេះ យើងជំរុញយ៉ាងខ្លាំងឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ យើងអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្ដែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និង ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ដោយ៖ពលជ័យ
-
កងទ័ពជើងគោកថ្កោលទោសទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុង មាត្រា៧ ថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហ តាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ៕ដោយ៖ពលជ័យ
-
គណបក្សធម្មាធិបតេយ្យថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដែលប្រមាថអង្គព្រះមហាក្សត
ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ គណបក្សធម្មាធិបតេយ្យ សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សធម្មាធិបតេយ្យ ប្តេជ្ញាបន្តដង្ហែតាម អង្គព្រះមហាក្សត្រ ដោយឥតងាករ និងប្ដេជ្ញ បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារ អង្គព្រះមហាក្សត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សធម្មាធិបតេយ្យ បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ