Category: នយោបាយក្នុងប្រទេស

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស 

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស 

    ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាមសម្តេចតេជោ ជាប្រធានអាស៊ាន ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា រាប់ពាន់នាក់។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ  

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ  

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា​ ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

  • ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវ​បាន​ គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ 

    ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវ​បាន​ គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ 

    ទឹកខ្មៅលុបមិនជ្រះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាទិញពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាពនៃទឹកខ្មៅ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការ គ.ជ.ប។ ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ។

  • អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន 

    អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន 

    លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក បានគោរពកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។

  • អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត

    អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត

    អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែឧសភានេះថា តាមរយៈការជ្រលក់ម្រាមដៃចូលទៅក្នុងដបដើម្បីបញ្ជាក់អំពីការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាវិធានការសំខាន់មួយដែលបានកំណត់នៅក្នុងច្បាប់ នេះគឺជាចំណុចមួយដែលចង់បញ្ជាក់អំពីការជ្រលក់ទឹកខ្មៅលុបមិនជ្រះ បន្ទាប់ពីអ្នកមានឈ្មោះបោះឆ្នោតបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិប។ ប៉ុន្តែលក្ខខណ្ឌសំខាន់មួយទៀត គឺការធានាថា ប្រជាពលរដ្ឋតែម្នាក់គត់នឹងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតែមួយកន្លែង។ ទឹកខ្មៅលុបលាងមិនជ្រះជាផ្នែកមួយដែលបានកំណត់នៅក្នុងច្បាប់ដែលតម្រូវឱ្យ គ.ជ.ប ប្រើប្រាស់សម្រាប់ការបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់បោះឆ្នោតបានតែមួយដង។

  • ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

    ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

    រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់សាជាថ្មីថា ការចោទប្រកាន់របស់បរទេសមួយចំនួនថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺជាការចោទប្រកាន់គ្មានការពិតនោះទេ។ សម្តេចបានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា៥៣ គឺបាននិយាយច្បាស់ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់។ កម្ពុជាមិនមានអ្វីដែលត្រូវបិទបាំងទេ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម។ កន្លងមកនេះ មានការចោទប្រកាន់ទៅតាមអ្វីដែលគេចង់និយាយ គឺគេចេះតែនិយាយទៅ។ ក៏ប៉ុន្តែរឿងពិតជាក់ស្តែង អ្នកខ្លះមានបំណងចង់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកនៅរាម ហើយកម្ពុជាបើកចំហឱ្យទៅមើលដោយមិនមានការលាក់បាំងអ្វីទេ។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាមពិតជាបានយល់ច្បាស់នូវការឈឺចាប់ និងការភ័យខ្លាច

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាមពិតជាបានយល់ច្បាស់នូវការឈឺចាប់ និងការភ័យខ្លាច

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់៖ សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ឯកសារគោលនយោបាយការពារជាតិ ដែលហៅថា សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ មានជាកម្រងផែនការយុទ្ធសាស្ត្ររយៈពេលវែងដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមទៅតាមគោលនយោបាយនេះ។

  • មេបញ្ជាការកងទ័ពជើងគោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១-២០២២ នៅវៀតណាម

    មេបញ្ជាការកងទ័ពជើងគោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១-២០២២ នៅវៀតណាម

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។

  • ឯកឧត្តម ហ៊ុន ម៉ា​នី ជំនួសមុខ​ក្រុមគ្រួសារ​នៃ​សព​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី …

    ឯកឧត្តម ហ៊ុន ម៉ា​នី ជំនួសមុខ​ក្រុមគ្រួសារ​នៃ​សព​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង  បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី …

    ជំនួសមុខ​ក្រុមគ្រួសារ​នៃ​សព​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ​សូម​បរម​រាជានុញ្ញាត​ថ្លែង អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភ​ម្គ​ល ដែល​ទ្រង់​ស្តេច​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​លោកជំទាវ លាង វួ​ច​ឆេង ហ៊ុន​ណេង ភរិយា​នៃ​សព​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្អូនប្រុស​នៃ​សព​ព្រមទាំង ក្រុមគ្រួសារ សាច់ញាតិ​ទាំង​អស់នៃ​សព​សម្តេច ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​។