-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធ្វើជាមេដឹកនាំពេលខ្លះត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ធ្វើមេដឹកនាំពេលខ្លះត្រូវអារកាត់ តែអារកាត់អីដើម្បីបានផលប្រយោជន៍ធំ សូម្បីតែនយោបាយឈ្នះ-ឈ្នះ ក៏មានទស្សនៈខុសគ្នាដែរ អ្នកខ្លះគាត់ខ្លះ គណបក្សប្រជាជនកម្ពុជាពេលនឹងកាន់ ៨០% រួចទៅហើយក្នុងដៃ ទ័ពលុយក្នុងប្រទេសរាប់សិបចាំបាច់ឲ្យខ្មែរក្រហមចូលធ្វើអីឲ្យផលប្រយោជន៍ទៅគេធ្វើអី យើងវ៉ៃកម្ទេចចោលតែម្តងទៅ វ៉ៃឲ្យអស់ហ្មងទៅ មិនបាច់ចែកអំណាច មិនបាច់ចែកសិទ្ធិ។ សម្តេចតេជោប្រកាន់ជំហរច្បាស់ថា ពិតណាស់យើងត្រូវលះបង់ផលប្រយោជន៍មួយចំនួនដើម្បីឲ្យទៅភាគីខ្មែរក្រហម ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឲ្យគាត់បន្តគ្រប់គ្រងទៀតចុះ កងពលមួយចំនួនដែលគាត់គ្រប់គ្រង មេទ័ពឲ្យគាត់បំពាក់ចុះ វាអត់ខាតទេរបស់ខ្មែរយើងតា តែបើឲ្យយើងទៅលើកទ័ពវ៉ៃកម្ទេចគាត់ ខ្មែរកំទេចខ្មែរ មិនដឹងពេលណាបានចប់”។ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបានបញ្ជាក់ថា “ពេលខ្លះត្រូវអារកាត់ តែអារកាត់យកអីជាធំ យកប្រជាពលរដ្ឋជាធំ អញ្ចឹងអ្នកដែលមិនសប្បាយចិត្តនយោបាយឈ្នះឈ្នះគាត់រិះគន់មេចទៅ ប៉ុន្តែទៅបំផុតផលបានទាំងអស់គ្នា យើងសុខសប្បាយ…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្តែងនូវការសោកស្តាយចំពោះការលិចទូកដបណ្តាលឱ្យសិស្សចំនួន១១នាក់ស្លាប់
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្តាយ និងមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជូនចំពោះក្រុមគ្រួសារនៃសព ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល ចំពោះការបាត់បង់នូវកូនក្មួយសិស្សានុសិស្សជាទីស្រលាញ់ក្នុងឧបទ្ទវហេតុលិចទូកដ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតទ្បើយ។ ការសម្តែងការសោកស្តាយនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ករណីលិចទូកដស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន ១១នាក់បានស្លាប់ និងចំនួន៤នាក់ទៀតត្រូវបានជួយសង្គ្រោះ។ ទាក់ទងករណីនេះ មនុស្សចំនួន ៣នាក់ ដែលជាម្ចាស់អាជីវកម្មទូកដ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីលិចទូកដបណ្តាលឱ្យក្មេងៗសិស្សសាលាស្លាប់ចំនួន ១១នាក់ និង៤នាក់ ជួយសង្គ្រោះរួចផុតពីការស្លាប់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង និងបម្រើការពារក្នុងគ្រប់កាលៈទេសៈ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។ ការលះបង់ដ៏ធំធេងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការស្រលាញ់ គាំទ្រ និងជឿជាក់លើ សម្តេចតេជោ ជារៀងរហូតមក។ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ ជាពិសេសបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងល្បីល្បាញលើឆាកអន្តរជាតិ។ ការបញ្ជាក់នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក ហើយក៏នៅតែបន្តប្រកាន់នូវការអនុវត្តគោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព…
-
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែងនិងអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការផ្តល់ទំនុកចិត្ត និងការតែងតាំងនេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ ចិត្ត បញ្ញានិងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឥតឈប់ឈរនៃនយោបាយឈ្នះឈ្នះ និង ទស្សនវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយគតិបណ្ឌិត និងនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដីស្ថិរភាព នយោបាយ និងសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈ ពេលជាង ៥០០ឆ្នាំរបស់កម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងប្រុសស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ អាយុ យ៉ឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពពីយើងខ្ញុំទាំងអស់គ្នា៕ តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន
-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីតួនាទីសំខាន់របស់ CICA ក្នុងការរួមចំណែកកសាងតំបន់អាស៊ីដ៏រឹងមាំ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនតែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ខុសពីការដឹកនាំនៅក្នុងរបបប៉ុល ពត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត ការបង្កើតដង្ហើមសេដ្ឋកិច្ច ការបង្កើនឱកាសការងារ ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋរហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក។ ការបញ្ជាក់នេះ ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះព្រះសេរីធម្មញាណ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និងជាព្រះចៅអធិការវត្តអារញ្ញិការាម ដែលត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រទានគោរមងារជា ព្រះទេពមុនី ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះកិត្តិយស និងគោរមងារ ព្រះទេពមុនី ដែលព្រះអង្គទទួលបាននេះ គឺពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដោយសំឡេងគាំទ្រ ១១១សំឡេង។ គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសេចក្តីក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ…
-
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយ ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន១១១សំឡេង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឡើងមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភាថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់សូមកោតសរសើរអស់ពីដួងចិត្ត និងថ្លែងអំណរគុណចំពោះអង្គរដ្ឋសភាដែលជានិច្ចជាកាលក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិដែលទទួលនូវសេចក្តីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបង្ហាញការប្តេជ្ញាខ្ពស់ក្នុងកិច្ចបម្រើប្រទេសជាតិ និងផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាលនៅក្នុងការខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនអង្គរដ្ឋសភាថា អនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជានាយករដ្ឋមន្ត្រីសូមស្នើរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។…
-
លោកបណ្ឌិត សេក សុជាតិ ៖ សាលក្រមរបស់តុលាការបារាំងបានស្រាយនូវរាល់ចម្ងល់ក៏ដូចជាការចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ក្នុងករណីមរណភាពឯកឧត្តម ហុក ឡង់ឌី
ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកវិភាគបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះថា សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា បានទាត់ចោលការចោទប្រកាន់របស់លោក សម រង្ស៉ី លើសម្តេចតេជោ ហ៊ុន សែន ទាក់ទងមរណភាពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺជាការផ្តល់ភាពស្អាតស្អំ និងយុត្តិធម៌ដល់សម្តេចតេជោ ហ៊ុន សែន ហើយសាលក្រមរបស់ តុលាការបារាំង គឺបានស្រាយនូយរាល់ចម្ងល់ ក៏ដូចជាការចោទប្រកាន់នានាទៅលើសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជានាពេលកន្លងមកនេះ។ ការណ៍ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្តឹងលោកសម រង្ស៊ី នៅប្រទេសបារាំងក៏ជាហេតុផលល្អមួយដែរ ពីព្រោះមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី គឺមិនមានការពាក់ព័ន្ធជាមួយសម្តេចតេជោហ៊ុនសែននោះទេ។សាលក្រមនេះនឹងបញ្ចប់ជម្លោះផ្ទៃក្នុងនយោបាយមួយនៅកម្ពុជាពាក់ព័ន្ធជាមួយនឹងមរណភាពរបស់ឯកឧត្តម ហុក ឡង់ឌី ។ លោកបណ្ឌិត សេក សុជាតិ បានបញ្ជាក់ថា “ការសម្រេចរបស់តុលាការបារាំង គឺជារឿងដ៏ល្អហើយអាចស្រាយនូវចម្ងល់ ហើយក៏ដូចជាការចោទប្រកាន់នានាដែលធ្លាប់បានកើតឡើងនៅក្នុងសង្គមកម្ពុជារបស់យើងដោយសារមរណភាពរបស់ឯកឧត្តមហុកឡង់ឌី។ឧប្បត្តិហេតុនេះត្រូវបានគេទម្លាក់ទៅក្នុងនយោបាយកម្ពុជាហើយអ្នកនយោបាយក៏បានយកមកធ្វើជាមូលហេតុនៅក្នុងការ ឬនៅក្នុងការដាក់បន្ទុកទៅខាងភាគីម្ខាងជាពិសេសកន្លងមកមានការទម្លាក់កំហុសទៅលើសម្តេចេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។យើងយល់ឃើញថា ការប្តឹងផ្តល់គ្នានៅស្រុកបារាំងនេះ ក៏ជាហេតុផលមួយល្អដែរ ដែលមានការស្រាយបំភ្លឺអំពីបញ្ហានៃមរណភាពរបស់ឯកឧត្តម ហុក…
-
កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួន ក្នុងវិស័យសិទ្ធិមនុស្សនាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥១ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៥៣ និងបានអនុម័ត សេចក្តីសម្រេចចិត្តចំនួន ៤១ ពាក់ព័ន្ធនឹងរបៀបវារៈតាមប្រធានបទ និងប្រទេសជាក់លាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលបួនសប្តាហ៍ (ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ។ ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗខ្លះ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖• ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្ពុជាបានអនុវត្តកម្មវិធីគាំពារសង្គមជាច្រើនជួយដល់ស្ត្រី កម្មករ-បុគ្គលិកព្យួរកិច្ចសន្យាការងារ និងក្រុមងាយរងគ្រោះ។ ក្នុងនោះរួមមាន “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ” ដែលបានរួមចំណែកដល់ការបន្ថយភាពក្រីក្រក្នុងអត្រា ២,៧% ក្នុងឆ្នាំ២០២០ និង ៣,៤% ក្នុងឆ្នាំ២០២១។• កម្ពុជាបានខិតខំប្រឹងប្រែង…