-
សង្គមស៊ីវិលនិងអ្នកវិភាគ ស្វាគមន៍និងគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស
មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគ បានស្វាគមន៍អបអរសាទរ និងគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ និងបានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងធ្លាប់មានបទពិសោធន៍ និងការសាកល្បងធ្វើទុក្ខបុកម្នេញលើយើងជាច្រើនមកហើយ ហើយយើងមិនបណ្តោយឱ្យប្រជាជនយើង រងទុក្ខលំបាកទៀតនោះទេ
ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា យើងប្តូរផ្តាច់ជាមួយគ្នាក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាព និងសុខដុមរមនីយកម្មសង្គម ជៀសវាង និងទប់ស្កាត់ឲ្យខាងតែបាននូវទង្វើអនាធិបតេយ្យ ដែលកើតចេញពីទង្វើជ្រួលជ្រើមជ្រុលហួសដែនកំណត់ណាមួយ។ យើងធ្លាប់មានបទពិសោធន៍ និងការសាកល្បងនៃការធ្វើទុកបុកម្នេញជាច្រើនមកហើយ ហើយយើងមិនបណ្តោយឲ្យប្រជាជនយើង រងទុក្ខលំបាកទៀតនោះទេ។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ផ្តោតលើបញ្ហាសំខាន់ៗជាច្រើន
នៅក្នុងជំនួបពិភាក្សាឯកឧត្តម ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនឡើង ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ហើយបន្តគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានអរគុណកម្ពុជាដែលអនុញ្ញាត និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅ ដែលចូលរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
-
នាយករដ្ឋមន្ត្រីស្ដីទី៖ អ្នកដឹកនាំណាដែលធ្វើផ្ទុយមិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះ គឺមិនទទួលជោគជ័យទេ
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថា ការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះ មិនអាចកាត់ផ្ដាច់បានពីគោលនយោបាយ ឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ នយោបាយដែលត្រឹមត្រូវ គឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។
-
សម្តេចតេជោ ហ៊ុន សែន ឯកភាពចំពោះការអញ្ជើញមេបញ្ជាការកងទ័ពជើងគោកកម្ពុជាទៅទស្សនកិច្ចនៅប្រទេសឡាវ
ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។ ដោយក្នុងនោះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ។
-
នាយករដ្ឋមន្ត្រីឡាវអរគុណសម្ដេចតេជោ ហ៊ុន សែន ផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រថយន្តដឹកវ៉ាក់សាំង រួមទាំងថវិកា ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជារថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ។ ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការសម្លឹងទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេសជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើសម្តេចតេជោតាមរយៈការបោះឆ្នោតជូនសម្តេចបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត។
-
អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២
ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្ដីប្រកាសជូនជាព័ត៌មាន អាស៊ាន និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ដែលមានវ័យ៤៥ឆ្នាំមកហើយ។ នេះគឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំយើង គិតចាប់តាំងពីឆ្នាំ២០១៧មក។