Category: នយោបាយក្នុងប្រទេស

  • តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

    តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

    នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។ សម្ដេចធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារៈសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់,…

  • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ សន្តិភាពពិតប្រាកដអាចកើតមានបាន គឺចាំបាច់ណាស់ត្រូវតែយកការសន្ទនាជាអាទិភាព និងមានការយោគយល់គ្នា ការផ្សះផ្សា

    ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ សន្តិភាពពិតប្រាកដអាចកើតមានបាន គឺចាំបាច់ណាស់ត្រូវតែយកការសន្ទនាជាអាទិភាព និងមានការយោគយល់គ្នា ការផ្សះផ្សា

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត ICAPP លើកទី១២ បានបញ្ជាក់ថា សន្តិភាពពិតប្រាកដអាចកើតមានបាន គឺចាំបាច់ណាស់ត្រូវតែយកការសន្ទនាជាអាទិភាព និងមានការយោគយល់គ្នា ការផ្សះផ្សា។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញជាអធិបតីអាហារស្វាគមន៍ជូនចំពោះគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជម្លោះប្រដាប់អាវុធនៅជុំវិញពិភពលោកបានធ្វើឱ្យផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្ត្រី កុមារ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត។ វិបត្តិទាំងនេះក៏បានផ្លាស់ប្តូរវឌ្ឍនភាពដ៏លំបាកជាច្រើន ក្នុងការសម្រេចបាននូវផែនការឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានឃើញការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា ការកើនឡើងនៃការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ និងនិន្នាការនៃបញ្ហាសកលភាវូបនីយកម្ម ដែលទាំងអស់បានកំណត់ប្រឆាំងនឹងផ្ទៃខាងក្រោយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។ ការផ្លាស់ប្តូរទាំងនេះបានបង្កឱ្យមានភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច និងភាពតានតឹងកាន់តែខ្លាំងឡើង ខណៈពេលដែលជម្លោះ និងវិបត្តិដែលកំពុងបន្តបានបង្កើតឥទ្ធិពលលេចធ្លាយយ៉ាងសំខាន់ ដែលជះឥទ្ធិពលមិនត្រឹមតែប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ថិរភាពក្នុងតំបន់ និងពិភពលោកផងដែរ។ នៅក្នុងឱកាសនោះដែរ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានស្វាគមន៍ចំពោះភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសផ្សេងៗ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ មហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP)…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមប្រឆាំងជ្រុលនិយមយកកិច្ចការព្រំដែនដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមប្រឆាំងជ្រុលនិយមយកកិច្ចការព្រំដែនដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ

    ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។ គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

  • មហាសន្និបាតអន្តរជាតិ ICAPP លើកទី១២៖ មានគណបក្សចំនួន៦២ មកពីអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអ្នកប្រជាធិបតេយ្យនិយមកណ្តាល និងមាន៤៥ប្រទេស ចូលរួម

    មហាសន្និបាតអន្តរជាតិ ICAPP លើកទី១២៖ មានគណបក្សចំនួន៦២ មកពីអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអ្នកប្រជាធិបតេយ្យនិយមកណ្តាល និងមាន៤៥ប្រទេស ចូលរួម

    ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកមហាសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។ ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារ ICAPP-ACC កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ប្រាប់ AMS ថា គណៈប្រតិភូដែលចូលរួមមានចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន៩៩រូប និងប្រតិភូកម្ពុជាចំនួន៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២ គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន…

  • សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ អនុម័តរបៀបវារៈចំនួនពីរក្នុងចំណោមរបៀបវារៈចំនួនបួន

    សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ អនុម័តរបៀបវារៈចំនួនពីរក្នុងចំណោមរបៀបវារៈចំនួនបួន

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។២)ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ជាលទ្ធផលសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានដំណើរការនីតិវិធី ដោយបានសម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈទំាងបួនខាងលើ ដែលមានលទ្ធផលដូចខាងក្រោម៖១)សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។២)សម័យប្រជុំរដ្ឋសភា បានអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទៅជាសេចក្តីព្រាងច្បាប់ស្តីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមយោបល់ស្នើសុំរបស់ព្រឹទ្ធសភា។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាប្រជុំផ្តល់យោបល់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ស្នើសុំឱ្យរដ្ឋសភាកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧…

  • សម្តេចធិបតី៖ ការកែសម្រួល និងតែងតាំងបំពេញបន្ថែម​សមាសភាពរាជរដ្ឋាភិបាល គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ

    សម្តេចធិបតី៖ ការកែសម្រួល និងតែងតាំងបំពេញបន្ថែម​សមាសភាពរាជរដ្ឋាភិបាល គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ

    ភ្នំពេញ៖ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញការអនុវត្តឱ្យសម្រេចបានកាន់តែប្រសើរបន្ថែមទៀតនៅប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំស្នើអង្គរដ្ឋសភាពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ទី១. ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី២. ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្រតិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ដែលបានស្នើសុំ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស…

  • រដ្ឋសភាអនុម័តកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម

    រដ្ឋសភាអនុម័តកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម

    ភ្នំពេញ៖ រដ្ឋសភាបានពិភាក្សា និងអនុម័តលើយោបល់ស្នើសុំរបស់ព្រឹទ្ធសភាស្នើឱ្យកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ ការអនុម័តនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុបចំនួន ១១២រូប ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សមាជិករដ្ឋសភាទាំង១១២រូប បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើការស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ គូសបញ្ជាក់ឱ្យដឹងថា នៅក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភាបានស្នើរដ្ឋសភាកែសម្រួលចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់ពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម។ ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ ឯកឧត្ដម ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ ឯកឧត្ដម ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានរបៀបវារៈចំនួន​៤៖១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។២) ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

    រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២ លើ១១២សំឡេង។ គួររម្លឹកឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ឯកឧត្តម សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រឯកឧត្តម ប្រាក់…

  • សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេស

    សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេស

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលមានបំណងចង់បំបែករដ្ឋកម្ពុជា ដែលជារឿងមួយមិនអាចទទួលយកបាន និងថ្កោលទោសចំពោះចលនាជាតិតស៊ូ និងមេក្លោងដឹកនាំចលនាតស៊ូមួយនេះ ក៏ដូចជាអ្នកបង្កើតរដ្ឋាភិបាលនិរទេសមួយខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលលោកមើលឃើញនៅក្នុងតថភាព ៣ អាចហៅបានក្រុមនេះ ឬជនទាំងអស់នេះជាជន ឬក៏ជាក្រុមក្បត់រដ្ឋមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ចំណុចទី១ ក្រុមនេះហាក់បីដូចជាបន្លំអំពីកិច្ចព្រមព្រៀងទីក្រុងបារីសស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលមានកិច្ចព្រមព្រៀងនេះហើយទើបកម្ពុជាមានការបោះឆ្នោត និងបង្កើតជារាជរដ្ឋភិបាល និងបង្កើតរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ចំណុចទី២ នៅក្នុងជំពូកទី១ អំពីអធិបតេយ្យមាត្រាទី៣ នៃរដ្ឋធម្មមនុញ្ញក៏បានចែងថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចបំបែកបាន។ ហើយចំណុចទី២ មើលឃើញថា រាជរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយករដ្ឋមន្រ្តីដឹកនាំគណៈរដ្ឋមន្ត្រី គឺមានការតែងតាំងដោយព្រះរាជ្យក្រឹត្យ និងមានការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ លោកបន្តថា ក្រុមជ្រុលនិយមបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក គឺប្រាសចាកពីរដ្ឋធម្មនុញ្ញ នឹងមិនត្រូវបានទទួលស្គាល់ ឬមានការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យណាមួយពីព្រះមហាក្សត្រនោះទេ ដែលនេះគឺជាចេតនារុញច្រានប្រជាជនកម្ពុជាធ្លាក់ក្នុងឧបាយកលទុច្ចរិតចូលរួមក្នុងចលនាខុសច្បាប់ក្នុងន័យផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ លោក ហេង ម៉េងលី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែតទាំងក្នុងនិងក្រៅប្រទេសកុំជឿទៅលើការឃោសនារបស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលនាំឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះមានទោស ព្រោះតែអំពើខុសច្បាប់ដោយក្រុមជ្រុលនិយមមួយចំនួនតូចនោះ ដែលខិតខំបំបែកបំបាក់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។…